Özil ត្រៀមលាអ្នកគាំទ្រក្រុមកាំភ្លើងធំឆាប់ៗខាងមុខនេះ
អង់គ្លេស ៖ យោងតាមប្រភពពី BBC បានឱ្យដឹងថា កីឡាករ Mesut Özil របស់ក្រុមកាំភ្លើងធំ Arsenal…
អង់គ្លេស ៖ យោងតាមប្រភពពី BBC បានឱ្យដឹងថា កីឡាករ Mesut Özil របស់ក្រុមកាំភ្លើងធំ Arsenal…
អង់គ្លេស ៖ យោងតាមប្រភពពី BBC បានឱ្យដឹងថា កីឡាករ Mesut Özil របស់ក្រុមកាំភ្លើងធំ Arsenal ជិតឈានដល់ការសម្រេចផ្លាស់ទៅចូលរួមជាមួយក្លិប Fenerbahce នៅលីគកំពូលតួកគីនាពេលឆាប់ៗខាងមុខនេះ។
អតីតខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់វ័យ៣២ឆ្នាំរូបនេះ មានពាក់កណ្តាលរដូវកាលទៀត ក្នុងកិច្ចសន្យាជាមួយ Arsenal ប៉ុន្តែភាគីទាំង២កំពុងពិភាក្សាគ្នាឱ្យបានលឿនតាមដែលអាចធ្វើបានដោយរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ។ ខណៈដែល Özil និងក្លិប Fenerbahce កាលពីម្សិលមិញ ក៏បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍ដូចគ្នា ដែលត្រូវបានគេជឿថាកិច្ចព្រមព្រៀងនឹងកើតឡើងឆាប់ៗខាងមុខនេះ។
Özil មិនបានបង្ហាញខ្លួនសម្រាប់ Arsenal ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ហើយរូបគេក៏ត្រូវបានអ្នកចាត់ការ Mikel Arteta ជម្រុះឈ្មោះចេញពីបញ្ជីក្រុមសម្រាប់ការប្រកួតរដូវកាលនេះថែមទៀតផង។
សូមរំលឹកជូនថា Mesut Özil បានផ្លាស់ពី Real Madrid មកចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃ ៥០លានអឺរ៉ូ។ រយៈពេល៧រដូវកាលជាមួយកាំភ្លើងធំ រូបគេស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ២៥៤ប្រកួត។ ដោយបានឈ្នះពានរង្វាន់ FA Cup ៣លើក និង Community Shield ចំនួន១លើក៕
ចែករំលែកព័តមាននេះ