សង្ស័យ​ខ្ជិល​ផង ថ្លើមពាសមេឃ​ផង​! ជួល​ដីស្រែ​ឱ្យ​វៀតណាម​មក​ធ្វើ និង​ដេក​​នៅ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សង្ស័យ​ខ្ជិល​ផង ថ្លើមពាសមេឃ​ផង​! ជួល​ដីស្រែ​ឱ្យ​វៀតណាម​មក​ធ្វើ និង​ដេក​​នៅ

1 ខែ មុន
  • Takéo

ខេត្តតាកែវ ៖ ស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត នៃ​ខេត្តតាកែវ កំពុង​តែ​បែកធ្លាយ រឿង​មាន​ជនជាតិ​វៀតណាម​មក​ជួល​ដី​ខ្មែរ​ធ្វើស្រែ​យ៉ាង​ពពាក់ពពូន​នៅ​រដូវប្រាំង​ឆ្នាំ​២០២១​នេះ​។ ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ភូមិ​ផង​របង​ជាមួយ​គ្នា ដោយ​ជៀស​មិន​រួច…

ខេត្តតាកែវ ៖ ស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត នៃ​ខេត្តតាកែវ កំពុង​តែ​បែកធ្លាយ រឿង​មាន​ជនជាតិ​វៀតណាម​មក​ជួល​ដី​ខ្មែរ​ធ្វើស្រែ​យ៉ាង​ពពាក់ពពូន​នៅ​រដូវប្រាំង​ឆ្នាំ​២០២១​នេះ​។ ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ភូមិ​ផង​របង​ជាមួយ​គ្នា ដោយ​ជៀស​មិន​រួច ខណៈ​មាន​ជនជាតិ​វៀតណាម​មក​ជួល​ដីស្រែ​ខ្មែរ​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​នេះ ស្រប​ពេល​ស្រុក​ទេស​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ជួប​នូវ​វិ​បត្ត​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រាតត្បាត​រាល់ថ្ងៃ​។

សមត្ថកិច្ច​អន្តោប្រវេសន៍​ខេត្ត បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ជនជាតិ​វៀតណាម ចូល​មក​ធ្វើស្រែ​នា​រដូវប្រាំង​លើ​ទឹកដី​ក្នុងស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ពិតប្រាកដ​មែន ដោយ​ពួក​គេ​ទាំងនោះ​ខ្លះ​បោះ​តង់សង់​ជា​រោង​ស្នាក់​នៅ​ធ្វើស្រែ ខ្លះ​ទៀត​មិន​បាន​ធ្វើ​រោង​ស្នាក់​នៅ​ធ្វើ​នៅ​ក្បែរ​ដីស្រែ​ដែល​កំពុង​បង្កបង្កើន​ផល​នោះ​ទេ គឺ​មក​ព្រឹក រួច​ត្រឡប់​ទៅ​វិញ​ល្ងាច​។ ចំណែក​ស្រុក​កោះអណ្តែត មាន​ជនជាតិ​វៀតណាម​ធ្វើស្រែ តែ​ពួក​គេ​មាន​លិខិត​អនុញ្ញាតិ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្របច្បាប់ និង​ខ្លះ​ក៏​ចូល​មក​ធ្វើ​រោង ដើម្បី​ស្នាក់​នៅ​ផង​ដែរ​។

ចំពោះ​ករណី​មានការ​បែកធ្លាយ​ជនជាតិ​វៀតណាម​មក​ជួល​ដី​ធ្វើស្រែ​ក្នុងស្រុក​បូ​រី​ជលសារ​នេះ លោក ទុ​យ សុ​ភ័​ក្រ អភិបាលស្រុក​បូ​រី​ជលសារ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១​នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​។

រីឯ​លោក ផា​ន ផល អធិការ​នគរបាល​ស្រុក​បូ​រី​ជលសារ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា នេះ​ដែរ​ថា រឿង​នេះ​លោក​មិនដឹង​ច្បាស់​នោះ​ទេ ហើយ​លោក​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ជួល​ដី​ឲ្យ​វៀតណាម​ធ្វើស្រែ​ប្រាំង​នោះ​ដែរ គឺ​មានឈ្មោះ​ទាហាន​ព្រំដែន​ម្នាក់​ជា​អ្នក​ធ្វើ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។