ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​មួយ​នឹង​ល្អ​ប្រសើរ ប្រសិនបើ​សង្គមមនុស្ស​ទូទៅ​យល់​ដឹងនូវរឿងទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​ហេតុ​អ្វី យើង​ត្រូវ​យល់​ដឹង​ពី​សង្គម និង​ត្រូវ​ត្រៀមខ្លួន​ប្រតិបត្តិ​អ្វី ដែល​ជា​អាទិភាព​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម​នោះ? តើ​វា​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ដល់​អ្នក? តាម​រយៈ​លោក…

រាជធានី​ភ្នំពេញ ៖ តើ​ហេតុ​អ្វី យើង​ត្រូវ​យល់​ដឹង​ពី​សង្គម និង​ត្រូវ​ត្រៀមខ្លួន​ប្រតិបត្តិ​អ្វី ដែល​ជា​អាទិភាព​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម​នោះ? តើ​វា​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ដល់​អ្នក?

តាម​រយៈ​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ បាន​លើក​ឡើង​ថា សង្គម​មួយ​នឹង​ល្អ​ប្រសើរ​ប្រសិនបើ សង្គម​ជាតិ គ្រួសារ យុវជន និង​មនុស្ស​ទូទៅ​យល់​ដឹង និង​ធ្វើ​កិច្ចការ​អាទិភាព​រៀង​ៗ​ខ្លួន​។ លោក​បាន​បន្ត​ថា ខាងក្រោម​នេះ​ជា​កិច្ចការ​អាទិភាព​របស់​សង្គម​ជាតិ គ្រួសារ យុវជន និង​មនុស្ស​ទូទៅ​៖

១) សង្គម​ជាតិ ៖ ទាន់​ពេល​នៅ​មាន​ធនធានធម្មជាតិ​ខ្លះ ទាន់​ពេល​អាច​យក​ប្រេងកាត​បាន គួរ​លៃលក​ចាត់ចែង​អភិវឌ្ឍ​ប្រទេស​អោយ​មាន​ប្រសិទ្ធិ​ភាព​។ ព្រោះ​ធនធាន​ទាំងនោះ​នឹង​រីងស្ងួត​នៅ​ថ្ងៃមួយ​។ ការ​គិតគូរ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ស្មារតី​ជាតិនិយម​ជា​គុណធម៌​ដ៏​ប្រពៃ​របស់​អ្នកដឹកនាំ​។

២) គ្រួសារ ៖ ពេល​មាន​ចំណូល​សមរម្យ ឬ​លក់​ដី​កេរ្តិ៍​បាន​ថ្លៃ គួរ​លៃលក​អប់រំ និង​បណ្តុះ​កូនចៅ​អោយ​មាន​សមត្ថភាព គុណធម៌ និង​សីលធម៌​ល្អ​ដើម្បី​ជា​ធនធាន​របស់​សង្គម​។ ការ​ចាយវាយ​ហ៊ឺហារ និង​ឈ្លក់​វង្វេង​នឹង​សម្ភារ​និយម​គឺជា​បាបកម្ម និង​គុក​កម្ម​លោកិយ​ដែល​នាំ​មក​នូវ​ការ​អន្តរាយ​ត​ជំនាន់​។

៣) យុវជន ៖ ទាន់​ពេល​ខ្លួន​នៅ​ក្មេង និង​មាន​កម្លាំង គួរ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព និង​ធ្វើការ​អោយ​អស់​សក្តានុពល​។ បន្ថែម​លើ​នេះ ត្រូវ​ចេះ​ចាត់ចែង​ហិរញ្ញវត្ថុ ចេះ​សន្សំ ចេះ​ខ្ចី ចេះ​វិនិយោគ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​អនាគត​ល្អ​។

៤) មនុស្ស​ទូទៅ ៖ ទាន់​ពេល​ខ្លួន​នៅ​មាន​សុខភាព​ល្អ គួរ​លៃលក​ចាត់ចែង​ពេលវេលា​ថែទាំ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​អោយ​បាន​ល្អ​។ សំរាប់​សុខភាព​ផ្លូវ​កាយ​គឺ ត្រូវការ​ការ​លេង​កីឡា និង​មាន​របប​អាហារ​សម​ស្រប​ជាប់​ជា​ប្រចាំ​។ សំរាប់​សុខភាព​ផ្លូវចិត្ត​គឺ ត្រូវ​មាន​ទម្លាប់​គិត​វិជ្ជមាន បង្កើន​ការ​អាន ដកខ្លួន​ចេញពី​មនុស្ស​ឬ​ក្រុម​មនុស្ស​ដែល​មាន​ទម្លាប់​គិត​អវិជ្ជមាន​។ បន្ថែម​លើ​នេះ គួរ​យក​ពេល​ស្តាប់ធម៌​ដើម្បី​អប់រំ​ចិត្ត​ខ្លះ​ក៏​ជា​ការ​ល្អ​៕

អត្ថបទសរសេរ ដោយ