គ្រូ​តា Alex Ferguson និយាយ​អ្វីខ្លះ​ក្រោយ​សិស្ស​សំណព្វ​ចូល​និវត្តន៍? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រូ​តា Alex Ferguson និយាយ​អ្វីខ្លះ​ក្រោយ​សិស្ស​សំណព្វ​ចូល​និវត្តន៍?

1 ខែ មុន

អង់គ្លេស ៖ Wayne Rooney បាន​ប្រកាស​ព្យួរ​ស្បែកជើង​ចូល​និវត្តន៍​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៦ មក​រា កន្លង​ទៅ ដើម្បី​ចាប់​អាជីព​ថ្មី…

អង់គ្លេស ៖ Wayne Rooney បាន​ប្រកាស​ព្យួរ​ស្បែកជើង​ចូល​និវត្តន៍​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៦ មក​រា កន្លង​ទៅ ដើម្បី​ចាប់​អាជីព​ថ្មី ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Derby County នៅ​ក្រប​ខណ្ឌ Championship ដែលជា​ក្លិប​ចុង​ក្រោយ​​រូបគេ​លេង​ក្នុង​នាម​ជា​កីឡាករ​​។

យ៉ាងណាមិញ Sir Alex Ferguson អតីត​អ្នកចាត់ការ​ឆ្នើម​ក្រុម Manchester United បាន​យក​ឱកាស​នេះ ដើម្បី​ជូនពរ ក៏​ដូច​ជា​រំលឹក​ការងារ​ខ្លះ​រវាង​អ្នក​ទាំង​២ កាលពី​អតីតកាល ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា «​គេ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត​របស់​អង់គ្លេស និង​ក្រុម Man UTD ហើយ​គេ​មាន​អាជីព​ដ៏​អស្ចារ្យ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់»​។

អតីតអ្នកចាត់ការ​ធ្លាប់​ឈ្នះ Premier League ចំនួន​១៣​លើក​រូប​នេះ បាន​បន្ត​ទៀត​ថា «​គេ​គឺជា​យុវជន​ដ៏​មាន​ទេព​កោសល្យ​ម្នាក់​។ ហើយ​មុន​ឈាន​ដល់​ចំណុច​នេះ គេ​ធ្លាប់​ដើរតួ​នាទី​ជា​កីឡាករ​ផង និង​គ្រូបង្វឹក​ផង​។ ដែល​នេះ​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ ដោយសារ​តែ​គេ​មានបទពិសោធន៍ជោគជា​នឹង​ការ​ប្រកួត​លើ​ទីលាន ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​គេ​នឹង​ធ្វើ​បាន​ល្អ​»​។

សូម​រំលឹក​ថា ក្នុង​អាជីព​បាល់ទាត់​ចាប់តាំងពី​ឆ្នាំ ២០០២ របស់ Wayne Rooney គេរក​គ្រាប់​បាល់​បាន ៣១៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៧៦៣​ប្រកួត​ជាមួយ​ក្លិប Everton, Man UTD, D.C. United និង Derby County ដោយ​បាន​ឈ្នះ​ពាន​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ទាំង Premier League, Champions League និង Europa League ផង​ដែរ​។

ដោយឡែក​ជាមួយក្រុម​ជម្រើសជាតិ​អង់គ្លេស គេនៅតែកាន់កំណត់ត្រា​ជា​អ្នករក​គ្រាប់​បាល់​ច្រើន​បំផុតដោយ​មាន ៥៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ១២០​ប្រកួត​៕ (​ដកស្រង់​ចេញពី Goal.com)