ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាំងប្រុសទាំងស្រី​ពាក់ព័ន្ធករណី​បទ​ល្មើស​​ត្រូវ​​​បង្ក្រាប​​នៅព្រំដែន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថកិច្ច​ចម្រុះ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍សិលា​ខ្មែរ​,​ នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​​អូរ​បី​ជាន់​ និង​កម្លាំងយោធា​៥០៣​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ​មក​រា​ ២០២១​ បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​​ក្នុងភូមិ​សិលា​ខ្មែរ​…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថកិច្ច​ចម្រុះ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍សិលា​ខ្មែរ​,​ នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​​អូរ​បី​ជាន់​ និង​កម្លាំងយោធា​៥០៣​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ​មក​រា​ ២០២១​ បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​​ក្នុងភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ឃាត់ខ្លួន​​ជនសង្ស័យ​ប្រុសស្រី​សរុប​ចំនួន​៤​នាក់​ពាក់ព័ន្ធករណី​ជួញដូរ និង​ប្រើប្រាស់​​ថ្នាំ​​ញៀន​ ​ព្រមទាំង​ដកហូត​បាន​​ថ្នាំ​ញៀន​មួយ​ចំនួន​​ផង​ដែរ​ ។

​ជនសង្ស័យ​ទាំង​៤​នាក់​​ខាងលើ​រួម​មាន​ ១-​ឈ្មោះ​ពៅ ស្តើង​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ (​ជា​អ្នក​ចែកចាយ​) ២-​ឈ្មោះ​ហាន់​ ហេង ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ (​​ជាអ្នក​ប្រើប្រាស់​) ៣-​ឈ្មោះ​ជឿន​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ (​​ជាអ្នកប្រើប្រាស់​)​ និង​៤-​ឈ្មោះ​យី​ ប៊ុ​ន​ធី​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ (​ជាអ្នកប្រើប្រាស់​​) ​។ ​ជនសង្ស័យ​​ទាំង​៤​​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្នុង​ករណី​បង្ក្រាប​ខាងលើ​​នេះ​ សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​(​ម៉ា​ទឹកកក​)​ចំនួន​៤​ថង់​តូច ​។

បច្ចុប្បន្ន​​​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បញ្ជូន​បន្ត​​ទៅកាន់​​ប៉ុស្តិ៍រដ្ឋបាល​អូរ​បី​ជាន់​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ