ដំណឹង​បន្ទាន់ ​! ជនជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ម្នាក់ រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដំណឹង​បន្ទាន់ ​! ជនជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ម្នាក់ រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ប្រាប់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១​នេះ មាន​បុរស​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​សណ្ឋាគារ​ទ្ប​ង​លីវ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ប្រាប់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១​នេះ មាន​បុរស​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​សណ្ឋាគារ​ទ្ប​ង​លីវ នៅ​ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទាប់​ពី​ហូប​អាហារ​ពេល​ព្រឹក​រួច​។

អ្នកដំណើរ​នេះ ឈ្មោះ យឹ​ម សេរី​វុ​ទ្ធី អាយុ​៣៦​ឆ្នាំ បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ ហើយ​ដាក់​ឱ្យ​ច​ត្តា​ទ្បី​ស័ក​នៅ​សណ្ឋាគារ​ឡង​លីវ​។ នៅ​ព្រឹក​មិ​ញ​នេះ គាត់​បាន​ហូប​អាហារ​ពេល​ព្រឹក នៅ​ក្នុង​សណ្ឋាគារ ហើយ​បាន​ឆ្លៀតឱកាស​រត់គេច ក្រោយ​ហូប​អាហារ​រួច​តែ​ម្តង​។

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្វែងរក ដើម្បី​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ ៕