ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្ត​​នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ១៦ ខែ មក​រា ឆ្នាំ ២០២១​នេះ អនុ​សាខា​កាក​បាទក្រហមកម្ពុជា ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ១៦ ខែ មក​រា ឆ្នាំ ២០២១​នេះ អនុ​សាខា​កាក​បាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម ខណ្ឌមានជ័យ បាន​នាំ​យក​អំណោយ​មនុស្សធម៌ ផ្តល់​ជូន ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា គ្មាន​ទីពឹង ចំនួន ៣០ គ្រួសារ មក​ពី​៨​ភូមិ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុ​សាខា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកបដោយ​សេចក្តី​នឹករលឹក ។ ទន្ទឹម​នឹង​នេះ លោក​ប្រធាន​អនុ​សាខា បាន​លេ​ី​ក​ឡេ​ី​ង​ថា​៖ ដោយ​មានការ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្នុង​ស្ថានភាព​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ កូ​វី​ដ​-១៩ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​នាំ​យក​អំណោយ​មនុស្សធម៌ មក​ប្រគល់​ជូន​ដេ​ី​ម្បី​ចូលរួម​ជួយ​រំលែក​នូវ​ការ​លំបាក​ចំពោះ​មុខ​របស់​បងប្អូន ។

ក្នុង​ឱកាស​នោះ លោក ឌី រ័​ត្ន​ខេ​ម​រុណ ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ បាន​លេ​ី​ក​ឡេ​ី​ង​បន្ត​ថា​៖ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ជាក់ស្តែង​ដូច​ជា​ពេល​នេះ គឺ​ការ​ជួយ​របស់​កាកបាទក្រហមកម្ពុជា ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ទទួល​បាន ក្នុង​មួយ​គ្រួសារ រួម​មាន ៖ អង្ករ ១​បាវ​=៣០​គីឡូក្រាម , មី ១​កេស , ទឹក​ស៊ី​អ៉ី​វ ១​យួរ , ទឹក​សុទ្ធ ១​យួរ , ឃី​ត ១​កញ្ចប់ រួម​ទាំង​ថវិកា ២ ម៉ឺន​រៀល​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ