ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រក​ត្រី ៖ បើ​មិន​រក​គ្មាន​អ្វី​ហូប ខ្វះ​អី​អ្នក​ឆក់ ពោល​គេ​ចែវ​ទូក​ឆក់​តាម​អូរ​ព្រំដែន​ស្ទើរ​រាល់​យប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ករណី​នេសាទ​ខុសច្បាប់ ប្រើ​ឧបករណ៍​ឆក់​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​អ្នកស្រុក​រិះគន់​លើ​អាជ្ញាធរ និង​សមត្ថកិច្ច ខណៈ​ត្រី​តាម​បឹងបួរ និង​អូរ​តូច​ធំ​កាន់តែ​ក្រ​ទៅ​ៗ ។ ឃើញជាក់ស្តែង…

បន្ទាយ​មាន​ជ័យ ៖ ករណី​នេសាទ​ខុសច្បាប់ ប្រើ​ឧបករណ៍​ឆក់​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​អ្នកស្រុក​រិះគន់​លើ​អាជ្ញាធរ និង​សមត្ថកិច្ច ខណៈ​ត្រី​តាម​បឹងបួរ និង​អូរ​តូច​ធំ​កាន់តែ​ក្រ​ទៅ​ៗ ។

ឃើញជាក់ស្តែង បុរស​ម្នាក់​បាន​ប្រើ​ឧបករណ៍​ឆក់ និង​ម្នាក់​ចាំ​រើស​ត្រី និង​អន្ទង់​ដែល​ឆក់​បាន​ទាំង​កណ្តាល​ថ្ងៃ នៅ​តាម​អូរ​ជិត​ព្រំដែន ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ពេល​ប្រាប់​ថា របរ​បែប​ហ្នឹង​វា​និង​ហិនហោច​ដល់​សត្វ​ក្នុង​ទឹក បុរស​អ្នក​ឆក់​ត្រី​រូប​នេះ និយាយ​បែប​សឿង​បឿ​ង​ថា បើ​មិន​រក​គ្មាន​អ្វី​ហូប​ហើយ​ថា ខ្វះ​អី អ្នករក​របរ​ឆក់​ដូច​ជា គាត់​ពោល​គេ​ចែវ​ទូក​ឆក់​តាម​អូរ​ព្រំដែន​ស្ទើរ​រាល់​យប់ ។

អ្នក​ភូមិ​ខាងលើ​២​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី​កន្លង​មក​កើត​មាន​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​ស្ងប់ស្ងាត់ ។ ពួក​គាត់​ថា មិនដឹង​ទៅ​រាយការណ៍​ប្រាប់​អ្នក​ណា ម្យ៉ាង​ខ្លាច​គេ​ស្អប់​គេ​លួច​ធ្វើបាប​នៅ​ពេល​ណាមួយ ។ ដោយឡែក​អ្នករក​ត្រី​មួយ​ក្រុម ដែល​តែងតែ​ចល័ត​រក​ត្រី​តាម​ស្រុក និង​រហូត​ឆ្លងខេត្ត​និយាយ​ថា ត្រី​ពិបាក​រក​ណាស់​ឆ្នាំ​នេះ ព្រោះ​អ្នក​ភូមិ​ប្រាប់​ពួក​គាត់​ថា បច្ចុប្បន្ន​សំបូរ​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ (​ឆក់​)​ច្រើន​ពេក ។

ប្រភព​ដដែល​បន្ត​ថា ក្រុម​អ្នក​ឆក់ គេ​រកស៊ី​តែ​ពេល​យប់​ពេល​ថ្ងៃ​គេ​សម្ងំ​ដេក ។ អ្នកស្រុក​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែ​ទប់ស្កាត់​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​ផង ព្រោះ​វា និង​ហិនហោច​ដល់​សត្វ​ដែល​រស់នៅ​ក្នុង​ទឹក​ទាំងអស់​ដោយ​ពួក​គាត់​បញ្ជាក់​ថា រាល់​សត្វ​ដែល​នៅ​ក្នុង​ទឹក​ក្រោយ​ប៉ះ និង​ចរន្ត​ឆក់​ហើយ រត់​រួច គឺ​មិន​អាច​បន្ត​ពូជ​ដូច​ជា ពង ឬ​កូន​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ