រថក្រោះជំនាន់ថ្មីរបស់អាមេរិក « M1A3 Abrams » នឹងចូលក្នុងសមរភូមិប្រយុទ្ធនៅឆ្នាំ ២០១៧ ក្រោយពីគំរូដើមរបស់វាបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៤ ។
រថក្រោះ MIA3 Abrams នឹងបម្រើក្នុងតំបន់សមរភូមិមួយចំនួននៅប្រទេសមជ្ឈិមបូព៌ាក្នុងរយៈពេលយូរជាងការរំពឹងទុកទៅទៀត ។
រថក្រោះ «M1A3 Abrams» មានចំណុចលេចធ្លោខុសពីជំនាន់មុនគឺរថក្រោះ M1A1 និងរថក្រោះ M1A2 ដោយវារចនាកាន់តែទំនើបសម្រាប់វិស័យយោធា និងបំពាក់គ្រឿងសឹក គ្រាប់ផ្លោង និងភ្ជាប់ដោយបច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រផងដែរ ។
រថក្រោះជំនាន់ថ្មីនេះ ៖
-បណ្តោយ ៖ ៧,៩៣ម៉ែត្រ ។
-ទទឹង ៖ ៣,៦៦ម៉ែត្រ ។
-កម្ពស់ ៖ ២,៥ម៉ែត្រ ។
-អ្នកបើកបរ ៖ ៣នាក់ (មេបញ្ជាការ អ្នកកាន់កាំភ្លើងស្វ័យប្រវត្តិ និងអ្នកបើក) ។
-ប្រភេទអាវុធ៖ គ្រាប់ពង្រាយអ៊ុយរ៉ាញ៉ូម ។
-ម៉ាស៊ីន ៖ ប្រភេទ Diesel-Electronic កម្លាំងសេះ ១៥៥០ ឬ១.១៥៧,៣៣គីឡូវ៉ាត់។
-ស៊ីសាំង ៖ ២.០០០លីត្រ ។
-រយៈចម្ងាយ ៖ ជាង៥០០គីឡូម៉ែត្រ ។
-ល្បឿន ៖ ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ។
-ការពារ ៖ ដោយប្រព័ន្ធរុញមីស៊ីល ។
រថក្រោះជំនាន់ថ្មីរបស់អាមេរិក «M1A3 Abrams» នេះនឹងក្លាយជាអាវុធគ្មានពីរក្នុងការច្បាំងដ៏ខ្លាំងក្លាជាមួយនឹងសត្រូវក្នុងសមរភូមិ ៕
ចែករំលែកព័តមាននេះ