ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំណាយ​ខ្ពស់​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​កកងទ័ព​ម្នាក់​ត្រូវ​ចំណាយ​អស់​ចំនួន​1​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

8 ឆ្នាំ មុន

សារព័ត៌មាន​រុ​ស្ស៊ី​ធូ​ដេ កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ទិន្នន័យ​ចុង​ក្រោយ​របស់ «National Priorities Project» (NPP) អង្គការ​ឯករាជ្យ​ដែល​ត្រួតពិនិត្យ​ពី​ការ​ចំណាយ​បញ្ជាក់​ថា ចាប់តាំងពី​មាន​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

សារព័ត៌មាន​រុ​ស្ស៊ី​ធូ​ដេ កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ទិន្នន័យ​ចុង​ក្រោយ​របស់ «National Priorities Project» (NPP)  អង្គការ​ឯករាជ្យ​ដែល​ត្រួតពិនិត្យ​ពី​ការ​ចំណាយ​បញ្ជាក់​ថា ចាប់តាំងពី​មាន​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោម​ការ​ដឹកនាំ​របស់​លោក​ច​ច ដាប់​ប៊​ល​យូ​ប៊ូ​ស កាលពី​ឆ្នាំ​២០១១​មក​ដល់​ពេល​បច្ចុប្បន្ន សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​អស់​ជាង​៧០០.០០០​លាន​ដុល្លារ ដោយ​រាប់​បញ្ចូល​ប្រាក់​ជាង​៣៥.០០០​លាន​ដុល្លារ នៅ​ក្នុងឆ្នាំនេះ ។ បើ​គិត​ជា​ប្រាក់​ពន្ធ​របស់​ពលរដ្ឋ​ត្រូវ​ខាតបង់​ប្រហែល​៤​លាន​ដុល្លារ ក្នុង​រយៈពេល​មួយ​ម៉ោង ។

នៅ​ដំណាក់កាល​ដំបូង​ប្រាក់​ត្រូវ​កំណត់​ជាង​២០.០០០​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០០១-២០០២ ក្រោយមក ធ្លាក់​ចុះ​នៅ​សល់​១៤.០០០​លាន​ដុល្លារ ក្នុង​រយៈពេល​២​ឆ្នាំ​បន្ទាប់ ដោយ​មួយ​ផ្នែក​ត្រូវ​ផ្ទេរ​ទៅ​សង្គ្រាម​ក្នុង​អីុ​រ៉ា​ក់ ។

ការ​ចំណាយ​លើ​កងទ័ព​ម្នាក់​អស់​ចំនួន​១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខ្ពស់​ជាង​តួលេខ​៣៩០.០០០​ដុល្លារ ដែល​អ្នកវិភាគ​ក្នុង​សភា​អា​មេ​រិ​កបាន​គណនា​កាលពី​ឆ្នាំ​២០០៦ ។
NPP សំឡឹង​ឃើញ​ថា តួលេខ​នោះ​មិនមែន​ជា​តម្លៃពិត​នៅ​ក្នុង​សង្គ្រាម​ទេ ព្រោះ​មិន​បាន​រាប់​បញ្ចូល​លើ​ថ្លៃ​ព្យាបាល និង​ការ​ចំណាយ​ផ្នែក​ពេទ្យ​លើ​កងទ័ព​រង​របួស រួម​ទាំង​ការ​ប្រាក់​ពី​បំណុល​យក​ទៅ​ចំណាយ​នៅ​ក្នុង​សង្គ្រាម ។

លោក​លី​ន​ដា ប៊ី​ន​ម៉េ​ស សេដ្ឋវិទូ​បានថ្លែង​កាលពី​ឆ្នាំ​២០១៣ កន្លង​មក​ថា សង្គ្រាម​នៅ​អីុ​រ៉ា​ក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​សង្គ្រាម​ចំណាយ​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិក ៕​