ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកស្រី មូរ សុខហួរ មិនអាចឡើងយន្តហោះ ចេញពីអាមេរិកបានឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាត​ឲ្យឡើងយន្តហោះឡើយ ​កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៦…

(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាត​ឲ្យឡើងយន្តហោះឡើយ ​កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ត្រូវនឹងម៉ោង ១២កណ្តាលអាធ្រាត្រ ម៉ោងនៅសហរដ្ឋអាមេរិក។ លោកស្រី មូរ សុខហួរ មានបំណង​ឡើងយន្តហោះ ចេញពីរដ្ឋ Los Angeles សហរដ្ឋអាមេរិក មកកាន់ប្រទេស​សិង្ហបុរី មុននឹង​បន្តដំណើរ​ មកកម្ពុជា។

​ប៉ុន្តែលោកស្រី មូរ សុខហួរ កាន់លិខិតឆ្លងដែន Passport អាមេរិក ហើយ​មិនមានទិដ្ឋាការ Visa ដើម្បីចូល​មកកម្ពុជាឡើយ​។ ដូច្នេះ​ភ្នាក់ងារ​អាមេរិក នៅអាកាសយានដ្ឋា​ន Los Angeles មិនអនុញ្ញាត​​ឲ្យលោកស្រី មូរ សុខហួរ Check in ឡើងយន្តហោះបានទេ​។

ដោយឡែក Passport ខ្មែររបស់​លោកស្រី មូរ សុខហួរ ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា សម្រេចមោឃភា​ពតាំងពីឆ្នាំ២០១៩ ជាមួយនឹងអតីតមេដឹកនាំអតីតគណបក្ស​ប្រឆាំង ៣៨រូបផ្សេងទៀត​។

តាមគម្រោង លោកស្រី មូរ សុខហួរ បានប្រកាសថា នឹងចាកចេញពីអាមេរិក នៅថ្ងៃទី១៥ ខែមករានេះ ហើយគ្រោងនឹង​មកដល់កម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១​។

ប៉ុន្តែ​គម្រោងវិលត្រឡប់របស់​លោកស្រី មូរ សុខហួរ ​ពេលនេះ មិនខុស​ពី​លោកប្រធានរបស់លោកស្រី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្មាននោះទេ​។ គ្រាន់តែលោកស្រី មូរ សុខហួរ មិនអាច​ឡើងយន្តហោះ សូម្បីចេញពីអាមេរិក​ ខណៈដែលកាលពីវេនលោកសមរង្ស៊ី គឺអាច​ហោះបានត្រឹម​ប្រទេសម៉ាឡេស៊ី​ ហើយលោកសមរង្ស៊ី បានថតរូបបង្ហោះហ្វេសប៊ុក ច្រើនជាង​លោកស្រី មូរ សុខហួរ​៕