ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវទៅកាន់​រមណីយដ្ឋាន​«ភ្នំ​កំពង់​ត្រាច»​ស្អាត​លែងតឹង​ទ្រូង​​​ហើយ​

3 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​ ៖ ​ផ្លូវ​ទៅ​កាន់រមណីយដ្ឋានទេសចរណ៍​ភ្នំ​កំពង់ត្រាច​ ស្រុក​កំពង់ត្រាច​ ត្រូវ​បាន​​ស្ថាបនាតាំងពី​​ពី​​ឆាំ្ន​2019​ ហើយ​មិន​បានដឹង​ពី​មូលហេតុអ្វីទេ​ ស្រាប់តែ​ក្រុមហ៊ុន​នោះ​​លែងធ្វើបែរ​​ដក​រត់​បាត់ ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​លំនៅ​ឋាន​អម​សងខាង​ផ្លូវ​រអ៊ូរទាំ​ក្នុង​​ការ​ធ្វើ​ដំណើរដោយ​​ពិបាក​ឆ្លងកាត់​ទាំង​រដូវប្រាំង​ ក៏ដូច​រដូវវស្សា​។​ ​​​​ឯកឧត្តម​ជាវ​…

ខេត្ត​កំពត​ ៖ ​ផ្លូវ​ទៅ​កាន់រមណីយដ្ឋានទេសចរណ៍​ភ្នំ​កំពង់ត្រាច​ ស្រុក​កំពង់ត្រាច​ ត្រូវ​បាន​​ស្ថាបនាតាំងពី​​ពី​​ឆាំ្ន​2019​ ហើយ​មិន​បានដឹង​ពី​មូលហេតុអ្វីទេ​ ស្រាប់តែ​ក្រុមហ៊ុន​នោះ​​លែងធ្វើបែរ​​ដក​រត់​បាត់ ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​លំនៅ​ឋាន​អម​សងខាង​ផ្លូវ​រអ៊ូរទាំ​ក្នុង​​ការ​ធ្វើ​ដំណើរដោយ​​ពិបាក​ឆ្លងកាត់​ទាំង​រដូវប្រាំង​ ក៏ដូច​រដូវវស្សា​។​

​​​​ឯកឧត្តម​ជាវ​ តា​យ​ អភិបាល​ខេត្តកំពត​ បានឃើញ​ផ្លូវ​ទៅ​កាន់រមណីយដ្ឋាន​ទេសចរណ៍​មានការ​ពិបាក​បែប​នេះ ​លោក​​បាន​អោយ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​មក​ស្ថាបនា​បន្ត បន្ទាប់​​ពី​អ្នក​ធ្វើ​មុន​បាន​ទុក​ចោល​​ ​។

ដោយសា​តែ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ថ្នាក់​ខេត្ត​ ផ្លូវ​ក្រាល​ក្រួស​ក្រហម​ពី​មុន​ត្រូវ​បាន​ចាក់​បេតុង​វិញ​ ដែល​មាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ​ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​33​ ចូល​មក​ដល់​ភ្នំ​កំពង់ត្រាច ​ដែល​មាន​ប្រ​វត្តិ​រឿងរ៉ាវ​រឿង​បុរាណ​ជា​ច្រើន​នៅ​ក្នុង​រូងភ្នំ​។​

សម្រាប់​អ្នក​លក់ដូរ​នៅ​អម​សងខាង​ផ្លូវ​ចូល​ទៅ​ភ្នំ​កំពង់ត្រាច​ឈ្មោះ​អ៊ុ​ក​ ស្រី​ធា​ អាយុ៣៨​ឆាំ្ន ​បាន​និយាយ​ប្រា​ប់នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ ​មករា នេះ​ថា​ គាត់​មានការ​រីករាយ​ជា​ខ្លាំង​ដោយ​បាន​ផ្លូវ​នេះ​ចាក់​បេតុង​ល្អ​ស្អាត​ចូល​ទៅ​ដល់​ភ្នំ​។​ ​គាត់​និយាយ​ប្រាប់​បន្តថា ​ក្នុង​នាម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​អម​សងខាង​ផ្លូវ​នេះ​ មានការ​អបអរ​ដល់​ឯកឧត្តម​អភិបាលខេត្ត​បាន​ជួយ​ធ្វើ​ផ្លូវ​នេះ​បាន​ស្អាត​ល្អ​។​

​ប្រជា​ពលរ​ដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​ដូង​ ឆាយ​ ភេទ​ប្រុស ​អាយុ៥៨ឆាំ្ ន​ជា​អ្នកលក់​គុយទាវ​ផ្លូវ​ចូល​ទៅ​ភ្នំ​កំពង់ត្រាច​ បាន​និយាយ​ប្រាប់​ផង​ដែរ ​ផ្លូវ​ទៅ​កាន់រមណីយដ្ឋានកំពង់ត្រាច​នេះ​ មានការ​ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​ជា​យូ​រខែ​យូរ​ឆាំ្ន​ហើយ ​ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​បាន​មើលឃើញ​នោះ​ គឺ​នៅ​ដើម​ឆាំ្ន​2021​នេះ ​ឯកឧត្តម​អភិបាល​ខេត្តកំពត​ លោក​មានការ​គិតគូរ​ស្ថាបនា​ផ្លូវ​ពិបាកមក​ល្អ​ស្អាត​វិញ​។​ ​​

លោក​ជួន​ សុភា​អី​ បាល​រង​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ផ្លូវ​ចាក់​បេតុង​ចូល​ទៅរមណីយដ្ឋាន​ចូល​ទៅ​ភ្នំ​កំពង់ត្រាច​នេះ​ មាន​ចម្ងាយ​1800​ម៉ែត្រ​ជិត២គីឡូ​ដី​ ​។

អត្ថបទសរសេរ ដោយ