ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោក​អ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយ សារ​តែ​ភាព​ល្បីល្បាញ និង​ការ​ទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នក​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោក​អ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយ សារ​តែ​ភាព​ល្បីល្បាញ និង​ការ​ទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នក​ប្រើប្រាស់ ។ ថ្មី​ៗ​នេះ​យើង​សង្កេត​ឃើញ​ថា រថយន្ត​ប្រភេទ SUV របស់ Ford ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី ក៏​ដូច​ជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ​គឺ​រថយន្ត​ម៉ូ​ដែល Ford Territory 2021 ។

រថយន្ត Ford Territory ត្រូវ​បាន​បង្កើត និង​ឌី​ហ្សា​ញ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​ធ្វើតេស្ត​ផ្នែក​សុវត្ថិភាព សមត្ថភាព និង​បច្ចេកវិទ្យា​ថ្មី​ៗ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​វិស្វករ​ជំនាញ​របស់ Ford ដោយ​ធ្វើតេស្ត​បើក​សាកល្បង​នៅ​លើ​ផ្លូវ​រហូត​ដល់​ទៅ​ជាង 6.8 លាន​គីឡូម៉ែត្រ​ឯណោះ ទម្រាំ​តែ​ក្រុមហ៊ុន Ford សម្រេចចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​ក្នុង​ទីផ្សារ ។ ដូច្នេះ​ហើយ​គ្រប់​ចំណុច​នៃ​រថយន្ត​នេះ​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ ។

រូបរាង​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត Ford Territory មើលទៅ​មាន​ភាព​ទាក់ទាញ និង​ស៊ី​វិ​ល័យ​ខ្លាំង​មែនទែន ចំណែក​ផ្នែក​ខាង​មុខ​បាន​រំលេច​មក​ជាមួយ​ប៉ា​ណា​បែប​សំណាញ់​ពណ៌​ខ្មៅ​រលោង អម​ជាមួយនឹង​ការ​រចនា​នូវ​ចង្កៀង​ម៉ូ​ដ​ថ្មី​ដែល​មាន​រូបរាង​ប្លែក​ខុស​ពី​រថយន្ត SUV ដ៏​ទៃ ។ ចំណែកឯ​ដំបូល​ខាងលើ​ជា​ប្រភេទ​ដំបូល​កញ្ចក់​ធំ​ពីមុខ​ដល់​ក្រោយ​ដែល​អាច​បើក​-​បិទ​បាន (Panoramic Moonroof) ។ ចំពោះ​ពោង​សុវត្ថិភាព​របស់​រថយន្ត​នេះ​វិញ គឺ​មាន​រហូត​ទៅ​ដល់​ទៅ 6 ឯណោះ​ដែល​នៅ​ចំហៀង​សងខាង​រថយន្ត​ជា​ប្រភេទ​វែង​ពីមុខ​ដល់​ក្រោយ ។

ផ្នែក​ចំហៀង​មើលទៅ​មាន​ទំហំ​សម​ល្មម​ពេញ​ខ្នាត​ជា​រថយន្ត SUV ខ្នាត​កណ្តាល រួម​ជាមួយ នឹង​យ៉ា​ន់​ស្ព័​រ​អាលុយមីញ៉ូម​ទំហំ 18 អ៊ី​ង ហើយ​ចំណុច​មួយ​ដែល​គួរ​អោយ​កត់សម្គាល់​នោះ​គឺ ផ្នែក​ខាងក្រោយ មើលទៅ​ខ្ពស់​ជាង​ផ្នែក​ខាង​មុខ​ដែល​មើលទៅ​ដូច​រថយន្ត​ស្ព័​រ រីឯ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ក៏​មាន​បំពាក់​ជូន​នូវ​បំពង់​ស៊ី​មាំ​ងរ​ហូត​ដល់​ទៅ 2 ដែល​កាន់តែ​លើក​សម្រស់​រថយន្ត​នេះ​ថែម​មួយ​កម្រិត​ទៀត ។ មួយ​ជុំ​រថយន្ត Ford Territory នេះ មាន​បំពាក់​នូវ​សេន​ស័​រ​ជំនួយ​ក្នុង​ការ​ចូល​ចត​រហូត​ដល់​ទៅ 12 គ្រាប់ និង​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​រថយន្ត​រហូត​ដល់​ទៅ 4 គ្រាប់​ដែល​ជា​ប្រភេទ​កាមេរ៉ា 360o កម្រិត​ខ្ពស់​ដែល​ផ្តល់​ជូន​នូវ​រូបភាព​ច្បាស់​ល្អ ។

រថយន្ត Ford Territory 2021 ត្រូវ​បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន EcoBoost ជំនាន់​ថ្មី​ទំហំ 1.5L ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូត​ដល់​ទៅ 143PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 225 N.M ។ ជាមួយនឹង​ប្រអប់លេខ 8 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​ធ្វើ​អោយ​ការ​បើកបរ​កាន់តែ​មាន​ភាព​រលូន និង​ចូល​លេខ​បាន​ល្អ​ជាង​មុន ។ មុខងារ​ថ្មី 2 ដែល​រថយន្ត Ford Territory 2021 មាន​នោះ​គឺ​ប្រព័ន្ធ​ហ្វ្រាំង​ដៃ​អេ​ឡិច​ត្រូ​និ​ច និង​ប៊ូ​តុង Sport Mode សម្រាប់​អោយ​លោក​អ្នកបើកបរ​នៅ​ផ្លូវ​ឆ្ងាយ និង​មាន​ល្បឿន​លឿន ។ ម្យ៉ាងវិញទៀត​លោក​អ្នក​ក៏​អាច​ចេញចូល​រថយន្ត​ដោយ​ប្រើ​នូវ​ប្រព័ន្ធ​សោ​ឆ្លាត​វៃ ចុច​បញ្ឆេះ​រថយន្ត និង​អាច​ចេញចូល​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​នៅ​លើ​ដៃ​ទ្វា ។

រីឯ​កៅអី​រថយន្ត​មាន​ទម្រង់​ក្តោប​បែប​ស្ព័​រ ពណ៌​ខ្មៅ​បង្កប់​ថ្នេរ​ពណ៌​ស​ដែល​អង្គុយ​ទៅ​ហាប់​ណែន​មាន​ផាសុកភាព អម​ជាមួយនឹង​តាប​ឡូ​ពណ៌​ខ្មៅ​បង្កប់​ជាមួយ​ថ្នេរ​ពណ៌​ស​ដែល​មើលទៅ​ស៊ីគ្នា​មែនទែន ។​លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​បន្ទះ​ឈើប្រណិត​នៅ​ខាងក្រោម​តា​ប្លូ និង​ដៃ​ទ្វា​ទាំង​សងខាង​ផង​ដែរ ដែល​កាន់តែ​ផ្តល់​នូវ​ភាព​ទាក់ទាញ និង​ប្រណិត​ភាព​ថែម​មួយ​កម្រិត​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត​រថយន្ត Ford Territory 2021 ក៏​មាន​បំពាក់​នូវ​មុខងារ​ក្តៅ​ត្រជាក់​នៅ​លើ​កៅអី​ផ្នែក​ខាង​មុខ​ទាំង​សងខាង​ដែល​អាច​ធ្វើការ​សា​រ៉េ​បាន 3 កម្រិត​ផង​ដែរ ។

ចង្កូតរថយន្ត Ford Territory ជា​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​ភាព​ធូរ​ងាយស្រួល​ក្នុង​ការ​បើកបរ ហើយ​នៅ​លើ​ចង្កូត​ផ្ទាល់​ក៏​មាន​ប៊ូ​តុង​ជា​ច្រើន​ដែល​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​បញ្ជា (Voice Command) និង​កុង​ទ័​រ​ឌី​ជី​ថ​ល​ម៉ូ​ដ​ថ្មី​សន្លាង​ទំហំ 10 អ៊ី​ង​ដែល​អាច​ប្តូរ​រូបរាង​បាន 3 ជម្រើស Sport, Fashion និង Classic Mode ។ ហើយ​ខាងក្នុង​រថយន្ត​មាន​ភ្លើងពណ៌​លម្អ​បាន​រហូត​ដល់ 7 ពណ៌ (Ambient Lighting) ដែល​ផ្តល់​នូវ​សោភ័ណ​ភាព​ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ពេល​យប់ ​។

ចំណុច​ពិសេស​ថ្មី​មួយទៀត​នោះ​គឺ អេ​ក្រង់ Touch Screen ជំនាន់​ថ្មី​រហូត​ទៅ​ដល់ 10 អ៊ី​ង បែងចែក​ជា 4 ផ្នែក​អាច​ពង្រីក​បង្រួម​បាន សម្រាប់​បញ្ជា​គ្រប់គ្រង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ វិទ្យុ តន្ត្រី និង​ការ​កម្សាន្ត​ផ្សេង​ៗ បន្ថែម​ពីលើ​នេះ​លោក​អ្នក​ក៏​អាច​ភ្ជាប់​ផ្ទាល់​ជាមួយ Apple CarPlay, Android Auto និង Google Map ផង​ដែរ ។ ជាមួយនឹង​អេ​ក្រង់ Touch Screen 10 អ៊ី​ង​ជំនាន់​ថ្មី​នេះ លោក​អ្នក​អាច​មើល​កាមេរ៉ា 360 ដឺ​ក្រេ បាន​មួយ​ជុំវិញ​រថយន្ត​យ៉ាង​ត្រជាក់​ភ្នែក និង​ផ្តល់​នូវ​ទិន្នន័យ​រូបភាព​ច្បាស់​ខ្លាំង​មែនទែន ។ រថយន្ត​នេះ​ក៏​មាន​រន្ធ USB 2 សម្រាប់​សាក​ថ្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ និង​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) ផង​ដែរ ។

ចំណុច​ថ្មី​អស្ចារ្យ​មួយទៀត​នោះ​គឺ​មាន Mouse សម្រាប់​បញ្ជា​ផ្ទាល់​ទៅ​អេ​ក្រង់ Touch Screen 10 អ៊ី​ង អម​ជាមួយនឹង​ប៊ូ​តុង​សម្រាប់​គ្រប់គ្រង​វិទ្យុ តន្ត្រី និង​ការ​កម្សាន្ត​ផ្សេង​ៗ ដែល​វា​ជា​មុខងារ​ថ្មី​មួយទៀត​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ។ រថយន្ត Ford Territory 2021 នេះ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែល​ប្រព័ន្ធ​នេះ​ច្រោះ​យក​តែ​ខ្យល់​ល្អ​ចូល​ក្នុង​រថយន្ត​តែ​ប៉ុណ្ណោះ គឺ​ការពារ​វីរុស បាក់តេរី​ផ្សេង​ៗ​មិន​អោយ​ជ្រាប​ចូល​ក្នុង​រថយន្ត​បាន​ឡើយ ។

រថយន្ត Ford Territory 2021 បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ឈានមុខ​គេ​របស់ Ford ដែល​មានឈ្មោះ​ថា Ford Co-Pilot 360TM ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា ៖
•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (T) និង​អក្សរ (P) (Active Park Assist System)
•​ ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360 ដឺ​ក្រេ​កម្រិត​ខ្ពស់ (High Definition 360 Degree Camera)
•​ ​សេន​ស័​រ​ជំនួយ​ចូល​ចត​រហូត​ដល់​ទៅ 12 គ្រាប់ (12 Sensors)
•​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង (Blind Spot Information System)
•​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
•​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)
•​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់ (Electronic Stability Control)
•​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង EBD (ABS and EBD)
•​ ​ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)
•​ ​និង​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ជា​ច្រើន​ទៀត ​។

សម្រាប់​តម្លៃ​នៃ​រថយន្ត Ford Territory 2021 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​មាន​តម្លៃ​ពិសេស​ត្រឹមតែ $49,900 តែ​ប៉ុណ្ណោះ ហើយ​ការ​ផ្តល់​ជូន​នេះ​មាន​សុពលភាព​មុន​ថ្ងៃ​សម្ពោធ​រថយន្ត​នេះ​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​ប្រញាប់​រួសរាន់​ឡើង ៕ ដោយ​សហការ
ចង់​ដឹង​ថា តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​ទស្សនា​វី​ដេ​អូ​នេះ​ទាំងអស់​គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ