ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡិច​ស៊ី​ស​RX350 របស់​ឯកឧត្តម ដួង តារា​ ត្រូវ​ចោរបំផ្លាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​RX៣៥០ របស់​ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ត្រូវ​ក្រុមចោរលួច​កាត់​យក​កញ្ចក់​មើល​ក្រោយ​ទាំង​សងខាង និង​យក​ដុំ​ថ្ម​វាយ​បំបែក​កញ្ចក់​ប្រុង​បើកទ្វារ​លួច​យក​របស់របរ​នៅ​ខាងក្នុង​រថយន្ត​ទៀតតែពុំ​បាន​សម្រេច​ដោយសារ​តែ​មានការ​ភ្ញាក់ផ្អើល​ឡើង ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​RX៣៥០ របស់​ឯកឧត្តម ដួង តារា រដ្ឋ
លេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ត្រូវ​ក្រុមចោរលួច​កាត់​យក​កញ្ចក់​មើល​ក្រោយ​ទាំង​សងខាង និង​យក​ដុំ​ថ្ម​វាយ​បំបែក​កញ្ចក់​ប្រុង​បើកទ្វារ​លួច​យក​របស់របរ​នៅ​ខាងក្នុង​រថយន្ត​ទៀតតែពុំ​បាន​សម្រេច​ដោយសារ​តែ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ទោះបីជា​យ៉ាងណា ក្រុម​ជនសង្ស័យ​ដែល​អះអាង​ថា ​មាន​គ្នា​២​នាក់​បាន​គេចខ្លួន​ទៅ​បាត់ ។ បន្ទាប់​ពី​កើត​មាន​ហេតុការណ៍​បែប​នេះ ឯកឧត្តម ដួង តារា ក៏​បាន​បង្ហោះ​តាម​បណ្តាញ​​សង្គម សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​កើតឡើង ហើយ​ឯកឧត្តម​ពិតជា​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​ល្វែង​ហើយ​រថ​យន្ត​ចត​នៅ​មុខ​ផ្ទះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ
២០២១ នៅ​ចំណុច​ផ្ទះ​សង់​ថ្មី​តាម​ផ្លូវ​លេខ​៣៧១ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ ។ នា​វេលា​រំលង​អធ្រាត្រ​នោះ អង្គរក្សរបស់​ឯកឧត្តម​ដែល​កំពុង​ដេក​លក់​ក៏​បាន​ភ្ញាក់ឡើង ខណៈ​មាន​សំឡេង​វាយ​កញ្ចក់​រថយន្ត​របស់​ឯកឧត្តម​ម៉ាក​ឡិច​ស៊ី​ស​RX​៣៥០ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BM-៥៨៨៨ ដែល​ទើបតែ​ទិញ​បាន​ប្រមាណ​១​ខែ ក្នុង​តម្លៃ​១០៥.០០០​ដុល្លារ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកបើកបរ ។

តាម​ការ​បង្ហោះ​ក្នុង​ផេ​ក ឯកឧត្តម ដូង តារា បានឱ្យ​ដឹង​ថា «​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​មុខ​ផ្ទះ ក្រោយ​ភ្ញាក់​ពី​ដំណេក​ឃើញ​រថយន្ត​ត្រូវ​បាន​បំផ្លាញ​ដោយ​ស្នាដៃ​ចោរ ពិតជា​គួរ​ឱ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​» ។ ឯកឧត្តម ដួង តារា បាន​សរសេរ​ក្នុង​ផេ​កថា «​ខ្ញុំ​សា​កាមេរ៉ា​មើល យប់មិញ​រវាង​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឃើញ​មាន​ចោរ​ពាក់​ម៉ាស បាន​មក​លួច​កាច់​កញ្ចក់​រថយន្ត​ខ្ញុំ​ទាំង​សងខាង ហើយ​យក​ដុំ​ថ្ម​វាយ​បំបែក​កញ្ចក់​រថយន្ត​ខាងស្តាំ​ដែល​ចត​នៅ​មុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ​» ។

នៅ​ក្នុង​ការ​បង្ហោះ​នោះ ឯកឧត្តម​បាន​បញ្ជាក់ថា «​កាលពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង ក៏​ធ្លាប់​មាន​ចោរចូល​ពីលើ​ដំបូលផ្ទះ​មក​ក្នុងផ្ទះ ។ គួរ​ឱ្យ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​» ។តាម​អង្គរក្ស​របស់​ឯកឧត្តម ដួង តារា បានឱ្យ​ដឹង​ថា នា​វេលា​រំលង​អធ្រាត្រ​នោះ ពេល​គាត់
ភ្ញាក់​​ពី​ដំណេក​ស្រាប់តែ​ឮ​សំឡេង​វាយ​កញ្ចក់​រថយន្ត​ក៏​បើកទ្វារ​ចេញ​មក​មើល ជន​សង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ឈប់​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​លួច​កាច់​យក​កញ្ចក់​មើល​ក្រោយទៅ​បាត់ ។ លុះ​ក្រោយមក ក៏​បាន​យក​ដុំ​ថ្មមក​វាយ​កញ្ចក់​រថយន្ត​ខាងស្តាំ ក្នុង​បំណង​បំបែក​កញ្ចក់​ប៉ង​បើកទ្វារ​លួច​របស់របរ​ក្នុង​រថយន្ត​តែ​មិន​ទាន់​បាន​លួច​ផង ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

គួរ​បញ្ជាក់​ថា រថយន្ត​របស់​ឯកឧត្តម ដួង តារា បាន​ចត​ទុក​នៅ​មុខ​ផ្ទះល្វែង​ក្បែរ​ចិញ្ចើម​ផ្លូវ ដោយ​ពុំ​មាន​របង​បិទ​បាំង​នោះ​ទេដែល​ទំនងជា​យល់​ថា ចោរ​មិន​ហ៊ាន​លួច​ទេ ព្រោះ
ផ្ទះ​ក្បែរ​គ្នា​ក៏​មាន​រថយន្ត​នៅ​មុខ​ផ្ទះ​ដែរ ។ បន្ទាប់​ពី​មានការ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ​នាព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​នាយ​ប៉ុស្តិ៍ កម្លាំង​ជំនាញ​និង​កងរាជ​អាវុធហត្ថ​ខណ្ឌ បាន​ចុះ​ទៅ​សាកសួរ​ដើម្បី​ស្រាវជ្រាវ​រកមុខ​ចោរ​នាំ​មក​ផ្តន្ទាទោស ៕​

អត្ថបទសរសេរ ដោយ