ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​នាក់​ទៀត​ហើយ ដែល​ជា​ពលករ​ខ្មែរ​មក​ពី​ថៃ​បាន​កើត​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​16 មក​រា ឆ្នាំ​2021 បាន​រក​ឃើញ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ចំនួន​១០​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​ចំនួន​1​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​16 មក​រា ឆ្នាំ​2021 បាន​រក​ឃើញ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ចំនួន​១០​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​ចំនួន​1​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ ១៩ ថ្មី​សរុប​ចំនួន ១០​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​រួម​មាន ៖

១- បុរស​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ ។

២ -​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​បាន​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​13​មក​រា​ឆ្នាំ​2021​។

៣ -​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។

៤ – ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។

៥ -​ស្ត្រីជន​ជាតិខ្មែរ អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​។

៦ -​ស្ត្រីជន​ជាតិខ្មែរ អាយុ ១៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។

៧ – បុរស​ជនជាតិ​ខ្មែរ អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ។

សូម​កត់​សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ០៧ រូប​ខាងលើ​នេះ ផ្តល់​ដោយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។

៨-​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១​។
៩ -​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១​។
១០- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត ប៉ៃលិន​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១​។

សូម​កត់​សម្គាល់ថា ៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០២ នៅ​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​ស្ត្រី​ទាំង ០៣​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ ។

ក្រសួង​បន្ត​ថា មាន​ករណី​ជា​សះស្បើយ ៖ សរុប​ចំនួន ០១​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ជា ស្ត្រីជន​ជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

សូម​ជម្រាប​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 មាន​ចំនួន​436​នាក់ បាន​ព្យាបាល​ជា​សះ​ចំនួន​382​នាក់ ខណៈ​កំពុង​ព្យាបាល​58​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ