ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​៤៦​គីឡូក្រាម​លោតឆ័ត្រ​ពី​ប្រទេស​ឡាវ ជាប់អន្ទាក់​នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន…

ខេត្តស្ទឹងត្រែង ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ការិយាល័យ​ទី​៩ នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន។

ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទៅ យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង​លោក ដុស​វ​ណ្ណា សុ​វឌ្ឍនៈ នាយការិយាល័យ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​កិច្ច​បង្ក្រាប​បទល្មើស​គ្រឿង​ឆ្លង​ដែន​មួយ​ករណី នៅ​ចំណុច​ស្ពាន​ទី​២ ច្រករបៀង ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រឹបអូស​គ្រឿងញៀន​សរុប​៤៦​ដុំ ស្មើ​ប្រមាណ​៤៦​គីឡូក្រាម​។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ ដឹង​ថា​មាន​ឈ្មួញ​គ្រឿងញៀន​មួយ​ក្រុម បាន​ដឹក​ជ​ញ្ជួ​ន​គ្រឿងញៀន​រាប់​គីឡូក្រាម លោតឆ័ត្រ​ឆ្លង​ដែន​ចេញពី​ប្រទេស​ឡាវ ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​ខេត្តស្ទឹងត្រែង បំណង​ចូល​មក​ប្រទេស​កម្ពុជា នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​(​ក​៩)​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មានការ​ស្នើ​សុំ​ចូលរួម​បន្ថែម​ពី​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្ដម​ព្រះរាជ​ជា​ជ្ញា ជេ​ត ខេមរា ។

បាន​ដំណើរការ ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ អ៊ា ថ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឡាវ និង​ឈ្មោះ ទិន កែវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ​ដូច​គ្នា​។ វត្ថុ​តាង​ចាប់​យក​មាន​សារធាតុ​ញៀន ម៉េ​តំ​ហ្វេ​តា​មីន​(ICE)៤៦ ដុំ ស្មើ​ទម្ងន់​ប្រមាណ​៤៦​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​លាក់​ទុក កន្លែង​ផ្សេង​ៗ​គ្នា​។ ក្រោយ​កិច្ច​ប្រ​តិ​បត្ត​ការ​នេះ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ឲ្យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ