ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​ស្រែ​ថ្មី​មាន​មេត្តាធម៌​ផ្តល់​កន្លែង​ស្នាក់​នៅ ដល់​ក្រុម​អ្នក​ដើរ​លក់ទំនិញ​តាម​រ៉ឺ​ម៉ក​ម៉ូតូ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ស្គាល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពី​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដើម្បី​លក់ដូរ​មុខទំនិញ​ផ្សេង​ៗ តាម​រ៉ឺ​ម៉ក​ម៉ូតូ និង​គោ​យន្ត ដែល​គ្មាន​កន្លែង​ស្នាក់​នៅ​សមរម្យ ទើប​អាជ្ញាធរ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ដើរ​លក់ទំនិញ​តាម​រ៉ឺ​ម៉ក​ម៉ូតូ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ស្គាល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពី​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដើម្បី​លក់ដូរ​មុខទំនិញ​ផ្សេង​ៗ តាម​រ៉ឺ​ម៉ក​ម៉ូតូ និង​គោ​យន្ត ដែល​គ្មាន​កន្លែង​ស្នាក់​នៅ​សមរម្យ ទើប​អាជ្ញាធរ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ដើរ​លក់ទំនិញ​តាម​រ៉ឺ​ម៉ក​ម៉ូតូ គោ​យន្ត​ទាំងនោះ​បាន​ឈប់​សម្រាក ក្នុង​បរិវេណ​សាលាឃុំ ក្នុង​ពេល​យប់ ព្រមទាំង​ផ្ដល់​ទឹក ភ្លើង ដល់​ពួក​គាត់​ទៀត​ផង​។ លោក នូ ឃាន មេឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល ថ្ងៃ​ទី​១៥ ខែមករា​នេះ​ថា កន្លង​ទៅ​លោក​ក៏​ធ្លាប់​ជួប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​ដើរ​លក់​ក្អមឆ្នាំង​តាម​រទេះគោ​យន្ត រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ដល់​ខេត្ត​ឆ្ងាយ​ៗ ជួប​ការ​លំបាក​កន្លែង​ស្នាក់​នៅ លោក​បានដឹង​ពី​ភាព​លំបាក​នេះ​។

ហេតុនេះ​ហើយ លោក​ឃើញ​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ មាន​ព្រៃវែង តាកែវ ស្វាយ​រៀង ដើរ​លក់ទំនិញ​តាម​រ៉ឺ​ម៉ក​ម៉ូតូ គោ​យន្ត មាន​ដូច​ជា​លក់​ផ្កា លក់​កូន​ឈើ លក់​គ្រែ លក់​ពូក​ខ្នើយ តុទូ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ជាដើម បាន​មក​សុំ​លោ​កក​ស្នាក់​នៅ​ពេល​យប់ លោក​ក៏​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​មក​សម្រាក​នៅ​ក្នុង​បរិវេណ​សាលាឃុំ​ស្រែ​ថ្មី ដើម្បី​ការពារ​សន្តិសុខ​ផង និង​ជួយ​សម្រួល​ឲ្យ​ពួក​គាត់​បាន​សម្រាក​នាយ​ស្រួល​ផង​។ ពួក​គាត់​ស្នាក់​នៅ​ក្នុង​បរិវេណ​សាលាឃុំ​ស្រែ​ថ្មី​នេះ មាន​បន្ទប់ទឹក បង្គន់​អនាម័យ មានទឹក​ស្អាត មាន​ភ្លើង​គ្រប់គ្រាន់ សម្រាប់​ឲ្យ​ពួក​គាត់​ប្រើប្រាស់​តាម​តម្រូវការ​។

ពួក​គាត់​មក​សម្រាក​មាន​របៀន​រៀបរយ និង​ធ្វើ​អនាម័យ មុន​នឹង​ចេញ​ទៅ​លក់ដូរ​នៅ​ពេល​ព្រឹក​។ ជួប​ជាមួយ​ភ្នាក់ងារ​យើង ប្រចាំ​ខេត្តកំពង់ឆ្នាំង បុរស​ម្នាក់ ដែល​មក​ពី​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា​គាត់​បាន​ដើរ​លក់​ដើម​ផ្កា កូន​ឈើ ផ្សេង​ៗ​មក​ដល់​ខេត្តកំពង់ឆ្នាំង តែងតែ​ចូល​មក​ស្នាក់​នៅ​សាលាឃុំ​ស្រែ​ថ្មី​ជា​និច្ច ព្រោះ​ទីនោះ​មាន​សុវត្ថិ​ភាពល្អ មានទឹក មាន​ភ្លើង​ប្រើប្រាស់ ហើយ​គេ​មិន​យក​លុយ​ទៀត ។ គាត់​បានដឹង​នៅ​សាលាឃុំ​នេះ​មាន​កន្លែង​ស្នាក់​នៅ​ស្រួល​តាម​លក់​មុន​ៗ​គេ​ប្រាប់ត​ៗ​គ្នា​។ ចំណែក​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នកលក់ អំបោស​វែង អំបោស​ខ្លី លក់​កន្ត្រង​បេះ​ផ្លែ​ឈើ និង​របស់​ប្រើប្រាស់​ផ្សេង​ៗ​ទៀត បាន​បញ្ជាក់​ដែរ​ថា​៖

គាត់​ធ្លាប់​ចូល​មក​ស្នាក់​នៅ​ពេល​យប់​នៅ​សាលាឃុំ​ស្រែ​ថ្មី​នេះ​ច្រើន​ដង​ណាស់ ឱ្យ​តែ​មក​លក់​នៅ​ខេត្តកំពង់ឆ្នាំង គឺ​មក​សម្រាក​នៅ​ទៅ​នេះ​ហើយ ទោះបី​ទៅ​លក់​តាម​ភូមិ​ឃុំ​ឆ្ងាយ​ៗ ២០​ទៅ​៣០​គីឡូម៉ែត្រ​ក៏​ដោយ​។ ចុង​ក្រោយ​ក្រុម​អ្នកលក់​ដូរ​ដែល​មក​ស្នាក់​នៅ​សាលាឃុំ​ស្រែ​ថ្មី បាន​ថ្លែងអំណរគុណ​លោក លោក​មេឃុំ ដែល​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​បាន​សមរម្យ មាន​ទាំង​ទឹក ភ្លើង និង​មាន​សុវត្ថិភាព​ទៀត​។

សូម​បញ្ជាក់​ដែរ​ថា​៖ ក្រុម​អ្នកលក់​ដូរ​ដឹក​តាម រ៉ឺ​ម៉ក​ម៉ូតូ គោ​យន្ត​ទាំងនោះ​នៅ​ម៉ោងជាង​៥-៦​ល្ងាច​បាន​នាំ​គ្នា​ចូល​មក​ស្នាក់​នៅ​ហើយ ក្នុង​១​ថ្ងៃ​២០​ទៅ​៣០​រ៉ឺ​ម៉ក និង​គោ​យន្ត លុះ​ម៉ោង​៦​ព្រឹក​ចេញ​ទៅ​វិញ និង​បើក​លក់​តាម​ភូមិ​ឃុំ​លុះ​ល្ងាច​ឡើង​ទើប​ត្រឡប់​មក​វិញ ក្នុង​ម្នាក់​ៗ​ស្នាក់​នៅ​ជាង​កន្លះ​ខែ ឬ​អស់​ទំនិញ​ទើប​ទៅ​ផ្ទះ​វិញ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ