ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០លានរៀល បើកជូនក្រុម​គ្រួសារ​សពសមាជិកមិត្តនគរបាល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ​កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តម​សេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធាន​សមាគមមិត្តនគរបាលជាតិកម្ពុជា…

ខេត្តបន្ទាយមានជ័យ៖ ​កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តម​សេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធាន​សមាគមមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ​បានប្រគល់ថវិកា​របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសព ដែលជាសមាជិកមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាន ចំនួន ០៤នាក់។

​តាមរបាយការណ៍របស់ការិយាល័យបុគ្គលិក បានឲ្យដឹងថា ក្រុមគ្រួសាររបស់សមាជិក​សមាគមមិត្តនគរបាល​ជាតិកម្ពុជា ថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដែលត្រូវបានទទួលថវិការ​បស់សមា​គម​នាពេលនេះ មាន៖ ១/-ក្រុមគ្រួសារសពលោក​ព្រិន្ទបាលឯក ទុំ សំបៀន មន្ត្រី​នៃអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី ដែលទទួលមរណភាព កាលពីថ្ងៃទី១៩ ខែតុលា ឆ្នា២០២០ ចំនួន៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ២/-គ្រួសារសព លោកពលបាលត្រី នុត ឃឿម (និវត្ត​ន៍ជន)ទទួលមរណភាព ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល), ៣/-គ្រួសារសព លោកពលបាល​ត្រី សៅ សឿម (និវត្តន៍ជន) ទទួលមរណភាព ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) និង៤/-លោកអនុសេនីយ៍ឯក ខុន យាង ភរិយាទទួលមរណភាព នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួន ២,០០០,០០០រៀល (ពីរលានរៀល)។

​ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារ​ធនធាន​មនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន ​បានសំដែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលជាប្តី ជាឪពុក ប្រពន្ធ ជាទីស្រឡាញ់​។

ចំពោះថវិកា ដែលបានបើកផ្តល់នាពេលនេះ គឺជាថវិការបស់សមាគមមិត្តនគរបាល​ជាតិ​កម្ពុជា ដែលផ្តួចផ្តើមឡើង​ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើ ដល់ថ្នាក់ក្រោម ក្នុងពេលដែលក្រុមគ្រួសារសមាជិកណាម្នាក់ ដែលមានទុក្ខធុរៈ ក្នុងគ្រួសារ តាមលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា។​

ចំពោះសមាជិកទទួលមរណភាព ទទួលបានថវិកា ចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ចំពោះភរិយា ឬប្តី​របស់សមាជិកមរណភាព ទទួលបានថវិកា ចំនួន ២,០០០,០០០រៀល (ពីរលានរៀល)។ រីឯសមាជិក​សមាគមមិត្តនគរបាលជាតិ​កម្ពុជា ត្រូវបង់​ម្នាក់ ១ខែ ៥០០០រៀល​៕ ដោយ៖ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ