ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​វាយលុក​ខ្លាំង​! Premier League រិ​ត​ត្បិត​ឥរិយាបថ​អបអរ​គ្រាប់​បញ្ចូល​ទី

3 ឆ្នាំ មុន

អង់គ្លេស ៖ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​វិញ និង​រីក​រាលដាល​ខ្លាំង​នៃ​វីរុស​កូ​វី​ដ​១៩​នៅ​ចក្រភព​អង់គ្លេស ថ្មី​ៗ​នេះ ក្រប​ខណ្ឌ​កំពូល Premier League បាន​ធ្វើការ​រិ​ត​ត្បិត​ឥរិយាបថ​នៃ​ការ​អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​លើ​កីឡាករ​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រមូលផ្តុំ…

អង់គ្លេស ៖ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​វិញ និង​រីក​រាលដាល​ខ្លាំង​នៃ​វីរុស​កូ​វី​ដ​១៩​នៅ​ចក្រភព​អង់គ្លេស ថ្មី​ៗ​នេះ ក្រប​ខណ្ឌ​កំពូល Premier League បាន​ធ្វើការ​រិ​ត​ត្បិត​ឥរិយាបថ​នៃ​ការ​អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​លើ​កីឡាករ​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រមូលផ្តុំ និង​ការ​ឱប​គ្នា​ឡើយ​។

ជាមួយនឹង​ការ​ចំណាត់ការ​ខាងលើ ទាំង​គ្រូបង្វឹក រួម​និង​កីឡាករ​ទាំងអស់​សុទ្ធតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​។ ជាក់ស្តែង​អ្នកចាត់ការ​ទូទៅ​ក្រុម Chelsea លោក Frank Lampard បាន​អះអាង​ថា ក្លិប​របស់​លោក​បាន​ធ្វើការ​​ព្រ​មា​ន​ដល់​កីឡាករ​របស់​ខ្លួន​រួចរាល់​។ ស្រប​ពេល​ដែល​ខ្សែបម្រើ Paul Pogba របស់​ក្រុម Manchester United ដែល​តែងតែមាន​ក្បាច់​អបអរ​ប្លែក​ៗ​ក៏​បាន​និយាយ​ថា កីឡាករ​ទាំងអស់​គួរតែ​រក​វិធី​ផ្សេង​ក្នុង​ការ​អបអរ ដើម្បី​អនុវត្ត​តាម​ច្បាប់​បង្ការ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៥ មក​រា នេះ ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​ចក្រភព​អង់គ្លេស​បាន​កើន​ដល់​ជាង​៣,២​លាន​នាក់ និង​មាន​អ្នក​ស្លាប់​ប្រមាណ​ជាង​៨៦​ម៉ឺន​នាក់​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ