ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មនុស្ស​ជាង​១០០​នាក់​ហើយ​ តាំងពី​មានការ​លុកលុយ​វិមាន​កា​ពី​តូលម​​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រមុខ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក FBI លោក CHRISTOPHER WRAY ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ មក​រា​ថា FBI…

សហរដ្ឋអាមេរិក ៖ ប្រមុខ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក FBI លោក CHRISTOPHER WRAY ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ មក​រា​ថា FBI បាន​ចាប់ខ្លួន​មនុស្ស​ជាង​១០០​នាក់​ហើយ ដែល​ជា​អ្នក​ជាប់​​ពាក់ព័ន្ធ​ជាមួយ​ការ​លុកលុយ​កាលពី​ថ្ងៃ​ទី​៦ មក​រា​ ប្រឆាំង​វិមាន​កា​ពី​តូ​ល​នៅ​ក្រុង​វ៉ា​ស៊ិន​តោន​មក ហើយ​បច្ចុប្បន្ន​កំពុង​តែ​តាមដាន​បណ្ដា​បុគ្គល ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​ឱកាស​នៃ​ពិធី​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ បៃ​ដិ​ន នា​ថ្ងៃ​ទី​២០ មក​រា ។

នាយក​FBI​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​សន្តិសុខ​ក្នុង​ឱកាស​នៃ​ពិធី​នោះ​និយាយ​ថា យើង​តាមដាន​បណ្ដា​បុគ្គល​ដែល​អាច​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​ហិង្សា​បែប​គ្នា​នោះ​ដែរ ។ ចាប់តាំងពី​ថ្ងៃ​ទី​៦
មក​រា មក យើង​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជាង​២០០​នាក់ ។

មនុស្ស​៥​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៦ មក​រា ក្នុង​ឱកាស​នៃ​ការ​លុក​ចូល​អុកឡុក​វិមាន​កា​ពី​តូ​ល​របស់​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​គោលបំណង​ឲ្យ​មានការ​លុប​ចោល​លទ្ធផល​នៃ
ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​លោក​បៃ​ដិ​ន​ជា​អ្នក​ឈ្នះ ។

ពេល​នេះ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ពិសេស​នៅ​វិមាន​កា​ពី​តូ​ល មានការ​ដាក់​ពង្រាយ​កងកម្លាំង​ឆ្មាំ​ជាតិ​ប្រដាប់​ដោយ​អាវុធ​ជាង​២០.០០០​នាក់ ។ កង​ទាហាន​ទាំងនោះ​មាន​ទាំង​អាវុធ​និង​ស្លៀកពាក់​ឯកសណ្ឋាន​ប្រយុទ្ធ គេ​ឃើញ​នាំ​គ្នា​ដេក​រដូករណែល​លើ​ដី​នៅ​វិមាន​កា​ពី​តូ​ល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ