ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ភ័យ​មិន​ស្ទើរ​ទេ បើ​ឡាន​ដឹក​កុងតឺន័រ​បើក​ចូល​ផ្ទះ​របស់​ខ្លួន​បែប​នេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​បោល​បុក​ចូល​ផ្ទះ​លក់ដូរ​នៅ​តាម​ផ្លូវ​មួយ​កន្លែង​ទាំង​កម្រោល បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​គ្រោះថ្នាក់​ឡើយ ឧប្បត្តិ​ហេតុនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា អ្នកបើកបរ​ងងុយដេក ឬ​ស្រវឹងស្រា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​បោល​បុក​ចូល​ផ្ទះ​លក់ដូរ​នៅ​តាម​ផ្លូវ​មួយ​កន្លែង​ទាំង​កម្រោល បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​គ្រោះថ្នាក់​ឡើយ ឧប្បត្តិ​ហេតុនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា អ្នកបើកបរ​ងងុយដេក ឬ​ស្រវឹងស្រា ។ ឧ​ប្បត្ត​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ចូល​វត្ត​ជន្លង់ម្លូ កែង​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ដឹក​កុងតឺន័រ​ខាងលើ ម៉ាក​ហ៊ី​ណូ ពណ៌​ទឹកសមុទ្រ ក្បាល​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9123 និង​កន្ទុយ​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-0930 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ និង​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចាប់​បាន ខណៈ​ពេល​ព្យាយាម​រត់គេច​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ បាន​បើក​របរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់ដូរ​ខាងលើ ទាំង​កម្រោល បណ្ដាល​ឲ្យ​សំ​យ៉ាប​ផ្ទះ​នោះ​រួម​ទាំង​អីវ៉ាន់​រង​ការ​ខូចខាត​ខ្ទេចខ្ទី ហើយ​រថយន្ត​ក៏​បាន​រង​ការ​ខូចខាត​កាប៊ី​ន​យ៉ាងដំណំ​ផង​ដែរ ។

ខណៈនោះ​ប្រជាពលរដ្ឋ​សង្ស័យ​ថា អ្នកបើកបរ​ងងុយដេក ឬ​ស្រវឹងស្រា ប៉ុន្តែ​អ្នកបើកបរ​រូប​នោះ​វិញ​បាន​ប្រាប់​ថា រថយន្ត​នេះ​ហ្វ្រាំង​អត់​ស៊ី​ជាន់​មិន​ជាប់ ហើយ​ពេល​ទៅ​ជិត​ដល់​ផ្លូវជាតិ​លេខ​៣ ដោយ​ខ្លាច​ជ្រុល​ទៅ​បុក​អ្នកដំណើរ​ខាង​មុខ​ទើប​ខ្លួន​កាច់ចង្កូត​បុក​ចូល​ផ្ទះ​ខាងលើ​នេះ​តែ​ម្ដង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ពិនិត្យ​ជាក់ស្តែង និង​ឲ្យ​ខាង​តំណាង​រថយន្ត​បង្ក​ហេតុនេះ​ធ្វើការ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ