ក្រោយ​រក​ឃើញ​ជើងឯក​រដូវ​កាល​ថ្មី​ភ្លាម អុកចត្រង្គ​ប្រកាស​ពង្រឹងកម្លាំង​ភ្លែត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោយ​រក​ឃើញ​ជើងឯក​រដូវ​កាល​ថ្មី​ភ្លាម អុកចត្រង្គ​ប្រកាស​ពង្រឹងកម្លាំង​ភ្លែត

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រោយ​រក​ឃើញ​ជើង​ឯក​រដូវ​កាល​ថ្មី​ភ្លាម សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​ប្រកាស​ពង្រឹងកម្លាំង​ភ្លែត ដោយ មន្ត្រី​ស្ថាប័ន​មួយ​នេះ​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ថា អត្ត​ព​លិ​ក​របស់​ខ្លួន​អាច​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​បាន​ច្រើន​ក្នុង​ពេល​ខាង​មុខ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣​។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​រក​ឃើញ​ជើង​ឯក​រដូវ​កាល​ថ្មី​ភ្លាម សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​ប្រកាស​ពង្រឹងកម្លាំង​ភ្លែត ដោយ មន្ត្រី​ស្ថាប័ន​មួយ​នេះ​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ថា អត្ត​ព​លិ​ក​របស់​ខ្លួន​អាច​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​បាន​ច្រើន​ក្នុង​ពេល​ខាង​មុខ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣​។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រកួត ដែល​បាន រៀបចំ​ធ្វើ​នៅ​ក្លិប​សេះ​ខៀវ កាលពី​ថ្ងៃ​ទី​៥ មក​រា នោះ​​មានការ​ចូលរួម​ពី​កីឡាករ​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​កីឡា​អុកចត្រង្គ​សរុប​ចំនួន​៦៤​នាក់​មក​ពី​១៧​ក្លិប ។ សមាសភាព​ដែល​បាន​ចូលរួម​ប្រកួត​នៅ​ក្នុងឆ្នាំនេះ បើ​ទោះជា​អ្នកខ្លះ​ចាញ់​មិន​ទទួល
បាន​ជ័យ​លា​ភី ក៏​សុទ្ធតែ​ជា​ជើង​ខ្លាំង​មក​ពី​គ្រប់​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ហើយ​អ្នក​ទទួល​បាន​ជ័យ​លា​ភី​គឺជា​ជើង​ខ្លាំង​ពិតប្រាកដ​សម្រាប់​ត្រៀម​ចូល​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ​។

ការ​ប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ នា​ពេល​នេះ ពិតជា​មាន សារៈសំខាន់​ក្នុង​ការ​ពង្រឹង និង​លើក​ស្ទួយ​វិស័យ​កីឡា​អុកចត្រង្គ ដែល​ជា​កេរ​មរតក​ដូនតា​បាន បន្សល់​ទុក​ឲ្យ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កីឡា អុកចត្រង្គ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទទួល បាន​នូវ​លទ្ធផល​ល្អ ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ ក៏​ដូច​ជា​លើ​ឆាក​អន្តរជាតិ នានា ។

ថ្នាក់ដឹកនាំ​កីឡា​ជាន់ខ្ពស់​ទាំងអស់​សុទ្ធតែ​បង្ហាញ​អារម្មណ៍​ជឿជាក់​សមាសភាព​ដែល​ទើប​រើស​បាន និង​អ្នក​លេចធ្លោ​តែ​មិន​បាន​ជាប់​ទាំងអស់​ថា នឹង​ជួយ​ឱ្យ​សហព័ន្ធ​កីឡា​អុក​ចក្រ​ត្រ​ង្គ​កម្ពុជា មាន​ធនធាន​ខ្លាំង​ពិតប្រាកដ ដើម្បី​ឈរជើង​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ជា​ពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​ត្រូវ​ជ្រើស​យក​វិញ្ញាសា​ជា​ច្រើន​ពី​កីឡា​នេះ​ដើម្បី​ត្រៀម​ដណ្ដើម​មេដាយ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕