ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិតមែន​ទេ? ឮ​ថា វ៉ា​ន់ នី​ឡា បង្ហើប​ចង់​បញ្ចប់​អាជីព​ចម្រៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ដោយ​ចង់​បញ្ចប់​អាជីព​ជា​តារាចម្រៀង​របស់​នាង​ចោល​ទាំងស្រុង ក្នុង​ពេល​ដែល​នាង​មិន​ទាន់​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ជា​ថ្មី​ឡើយ ក្រោយ​ពី​នាង​បាន​ផ្អាក​អាជីព​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​។ កន្លង​មក គេ​នៅ​ចាំ​បាន​ថា…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ដោយ​ចង់​បញ្ចប់​អាជីព​ជា​តារាចម្រៀង​របស់​នាង​ចោល​ទាំងស្រុង ក្នុង​ពេល​ដែល​នាង​មិន​ទាន់​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ជា​ថ្មី​ឡើយ ក្រោយ​ពី​នាង​បាន​ផ្អាក​អាជីព​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​។

កន្លង​មក គេ​នៅ​ចាំ​បាន​ថា វ៉ា​នី​ឡា បាន​ប្រកាស​ពី​ការ​វិល​មក​អាជីព​ចម្រៀង​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ខក​ខានមិនបាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ ក្រោយ​ពី​បាន​ជួប​រឿង​អាស្រូវ​ដ៏​អាប់អួរ​ដែល​បាន​ធ្វើ​ឲ្យ​នាង​មិន​ហ៊ាន​ចេញ​មុខជា​សាធារណៈ​ដូច​ជា​ពេល​មុន​ៗ​។

យ៉ាងណា មិន​ទាន់​បាន​កំណត់ពេល​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​វិល​អាជីព​ចម្រៀង​ជាប់​លាប់​ឡើង​វិញ​ផង​នោះ វ៉ា​ន់ នី​ឡា បែរជា​បង្ហើប​ពី​ការ​ចង់​បញ្ចប់​អាជីព​ជា​តារាចម្រៀង​ទាំងស្រុង​ទៅ​វិញ ដែល​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

វ៉ា​ន់ នី​ឡា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​យ៉ាង​ខ្លី​ថា «​ឈប់​ចង់​ធ្វើ​ជា​តារាចំរៀង​អី​ទៀត​ហើយ លេង​ចង់​ស្រមៃ ចង់​បោះបង់​ក្តី​សង្ឃឹម​មួយ​នេះ​ចោល​» ។

តាម​រយៈ​ការ​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី វ៉ា​ន់ នី​ឡា នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន​ជជីក​សួរ​ជា​ច្រើន ដោយ​ចង់​ដឹង​ពី​មូលហេតុ​ណាមួយ​ដែល​ធ្វើ​ឲ្យ​នាង​ប្រកាស​ពី​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​។

ជា​ការ​ឆ្លើយ​តប វ៉ា​ន់ នី​ឡា ហាក់​មិន​បាន​បញ្ជាក់​ហេតុផល​ណាមួយ​ឲ្យ​បាន​វែង​ឆ្ងាយ និង​ជាក់​លាក់​នៅឡើយ​ទេ ផ្ទុយ​ទៅ​វិញ​នាង​តែ​អះអាង​ថា វា​ប្រៀប​បីដូច​ជា​ពិបាក​នៅ​ក្នុង​ការ​ចាប់ផ្តើម​ម្តងទៀត អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​ស្រលាញ់​ចូល​ចិត្ត​ខ្ញុំ​។

ទោះជា​យ៉ាងណា ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​មួយ​ចំនួន​ហាក់​មិន​បាន​យល់​ស្រប​ទៅ​លើ​ការ​លើក​ឡើង​​របស់ វ៉ា​ន់ នី​ឡា នា​ពេល​នេះ​ឡើយ ពោល​គឺ​ពួក​គេ​នៅ​តែ​ទន្ទឹងរង់ចាំ​ការ​វិល​ត្រឡប់​មក​កាន់​អាជីព​ចម្រៀង​របស់​នាង​ជា​ថ្មី​ឡើង​វិញ​ដដែល បើ​ទោះបីជា​នាង​ហាក់​ស្ងាប់​ស្ងាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ក៏​ដោយ​។

ជា​ការ​កត់សម្គាល់ ជុំវិញ​ការ​ចង់បាន​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ខាងលើ​នេះ វ៉ា​ន់ នី​ឡា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ជា​វិជ្ជមាន​វិញ​ថា អរគុណ​សម្រាប់​អ្នកគាំទ្រ​ទាំងអស់​គ្នា ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​នឹង​ធ្វើ​វា​បាន​ម្តងទៀត​។

គួរ​រំលឹក​ថា វ៉ា​ន់ នី​ឡា បាន​កើត​មាន​អ​កា​រៈ​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​បង្ហាញ​វត្តមាន​តាម​ទី​សាធារណៈ​នានា បន្ទាប់​ពី​នាង​បាន​ជួប​រឿងរ៉ាវ​ដ៏​ខ្មៅ​ងងឹត​ជាមួយនឹង​អតីត​សង្សារ​របស់​នាង រហូត​មានការ​ប្តឹងផ្តល់​គ្នា​តាម​ផ្លូវ​តុលាការ ខណៈ​ពេល​ដែល​រហូត​មក​ទល់​នា​ពេល​នេះ​តុលាការ​ក៏​បាន​សម្រេច​ឲ្យ​នាង​ឈ្នះក្តី​ហើយ​ដែរ​។

បើ​ទោះបីជា​នាង​បាន​ឈ្នះក្តី​ក៏​ដោយ រហូត​មក​ទល់​នា​ពេល​នេះ វ៉ា​ន់ នី​ឡា នៅ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​វិល​មក​អាជីព​សិល្បៈ​ចម្រៀង​របស់​នាង​ឡើង​វិញ​នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក តារា​រូប​នេះ​ក៏​ធ្លាប់​បាន​បង្ហើប​ពី​គម្រោង​នៅ​ក្នុង​ការ​វិល​មក​វិញ​ផង​ដែរ​។

លោក សុខ ជំនោរ ដែល​បងប្រុស​របស់​នាង វ៉ា​ន់ នី​ឡា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​ថា ប្អូនស្រី​របស់​លោក​នឹង​វិល​មក​អាជីព​ចម្រៀង​របស់​នាង​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​លោក​បាន​ត្រៀម​បទ​ចម្រៀង​មួយ​ចំនួន​សម្រាប់​ប្អូនស្រី​របស់​លោក​រួច​ហើយ​។ លោក​ថា ការ​វិល​ត្រឡប់​របស់ វ៉ា​ន់ នី​ឡា នា​ពេល​នេះ គឺ​មិនមែន​មក​នៅ​ក្នុង​ផលិតកម្ម​ចាស់​របស់​នាង​ឡើយ ពោល​គឺ​នាង​នឹង​មាន​ផលិតកម្ម​មួយ​ថ្មី​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ