ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ សិរីមន្ត ត្រូវ​ភរិយា​ពញ្ញាក់​អារ​ម្មណ៍ ពេល​​​រថយន្ត Rolls Royce មក​​ដល់​​មុខ​ផ្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរ​មុខ​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ភរិយា​របស់​លោក​ធ្វើការ​ពញ្ញាក់​អារម្មណ៍​ដោយ​មិន​ឲ្យ​ដឹង​មុន ជាមួយនឹង​ការ​ផ្តល់​ជា​កាដូ​នូវ​រថយន្ត​ម៉ាក Rolls Royce ដ៏​ថ្មីស្រឡាង​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លំដាប់​ជួរ​មុខ​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ភរិយា​របស់​លោក​ធ្វើការ​ពញ្ញាក់​អារម្មណ៍​ដោយ​មិន​ឲ្យ​ដឹង​មុន ជាមួយនឹង​ការ​ផ្តល់​ជា​កាដូ​នូវ​រថយន្ត​ម៉ាក Rolls Royce ដ៏​ថ្មីស្រឡាង​មួយ​គ្រឿង នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ​។

គេ​មិនដឹង​ថា រថយន្ត​ដ៏​ទំនើប​ថ្មីស្រឡាង និង​មាន​តម្លៃ​រាប់​ស៊ិ​ប​មឺ​ន​ដុល្លារ​នេះ ត្រូវ​បាន​ភរិយា​របស់​លោក​ទិញ​ឲ្យ​លោក​នៅ​ក្នុង​ឱកាស​អ្វី​នោះ​ឡើយ ប៉ុន្តែ​តាម​រយៈ​អ្វី​ដែល​លោក​បាន​បញ្ជាក់​នោះ រថយន្ត​នេះ​គឺជា​កាដូ​ដែល​ភរិយា​លោក​ទិញ ដើម្បី​ជា​ការ​ធ្វើ​ឲ្យ​លោក​មានការ​ភ្ញាក់ផ្អើល​។

ជាមួយ​រូបភាព​រថយន្ត Rolls Royce ដ៏​ទំនើប​មួយ​គ្រឿង ចត​បញ្ឈរ​នៅ​ពីមុខ​ផ្ទះ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​ភរិយា​ខ្ញុំ​សួរ​ខ្ញុំ​ថា ហេតុ​អី​បាន​បង​ចូល​ចិត្ត​ជិះ​តែ​ឡាន​ធំ​ៗ​ខ្ពស់​ៗ​ចឹ​ង? តើ​បង​ចូល​ចិត្ត​ឡាន​តូច​អត់? ខ្ញុំ​ថា​មានអី​ចូល​ចិត្ត​តាស ស្រាប់តែ​ឡាន​មក​ដល់​មុខ​ផ្ទះ​តែ​ម្តង អរគុណ​ភរិយា​សម្លាញ់​»​។

យ៉ាងណា តាម​រយៈ​រថយន្ត​ដ៏​ទំនើប​នឹង​មាន​តម្លៃ​ថ្លៃ​ដែល​លោក ខេមរៈ សិរីមន្ត ទើប​ទទួល​បាន​នា​ពេល​នេះ គឺជា​កាដូ​សម្រាប់​ឆ្នាំ​ថ្មី ដែល​រឹតតែ​ធ្វើ​ឲ្យ​តារា​រូប​នេះ​កាន់តែ​មាន​ភាព​ហ៊ឺហារ​ថែម​មួយ​កម្រិត​ទៀត បន្ទាប់​ពី​លោក​កំពុង​ប្រើប្រាស់​រថយន្ត​ម៉ាក​ម៉ាស់​ស្តា ដែល​មាន​តម្លៃ​ជាង​ម៉ឺន​ដុល្លារ​។

ជា​ការ​កត់សម្គាល់ ការ​សម្ញែង​នូវ​រថយន្ត​ដ៏​ទំនើប និង​មាន​តម្លៃ​ដ៏​ថ្លៃ​របស់​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ក្នុង​ពេល​នេះ​ចាត់​ទុក​ថា មិនមែន​ជា​រឿង​ថ្មី​ប្លែក​នោះ​ឡើយ ពោល​គឺ​កន្លង​មក ក៏​មាន​តារា​ខ្មែរ​មួយ​ចំនួន​ទៀត​ធ្លាប់​សម្ញែង​នូវ​រថយន្ត​ថ្លៃ​ៗ​ដូច​គ្នា​នេះ​ផង​ដែរ​។

ដោយឡែក​សម្រាប់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ការ​ប្រើប្រាស់​រថយន្ត​ទំនើប និង​មាន​តម្លៃ​ង​ថ្លៃ​នា​ពេល​នេះ ក៏​មិន​មាន​អ្វី​ចោទ​សម្រាប់​រូប​លោក​នោះ​ឡើយ ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​ពី​អាជីព​សិល្បៈ​របស់​ខ្លួន​យ៉ាងច្រើន​ក្រាស់ក្រែល​ក្នុង​មួយ​ឆ្នាំ​ៗ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បង្ហាញ​នូវ​កាដូ​រថយន្ត​ម៉ាក Rolls Royce ពី​លោក ខេមរៈ សិរីមន្ត នា​ពេល​នេះ​ត្រូវ​បាន​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​។ ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​ដ៏​មាន​សុភមង្គល​មួយ​ថ្មី​បន្ថែម​ទៀត សម្រាប់​ក្រុម​គ្រួសារ​របស់​លោក ខេមរៈ សិរីមន្ត ដែល​នៅ​តែ​បន្ត​នូវ​ភាពរឹងមាំ និង​ផ្អែមល្ហែម​ជាប់​ជា​និច្ច បើ​ទោះបីជា​លោក​បាន​ក្លាយជា​កំពូល​តារាចម្រៀង​ដែល​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​។

លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយនឹង​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ដែល​អាច​បន្ត​ថែរក្សា​សម្ព័ន្ធភាព​ជា​ប្តី​ប្រពន្ធ និង​គ្រួ​សារបាន​យ៉ាង​រឹង​មាំ បើ​ទោះបីជា​ពួក​គេ​ម្នាក់​ៗ​បាន​ឈាន​ជើង​មក​ដល់​តារា​លំដាប់​កំពូល និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ពេញ​ផ្ទៃ​ប្រទេស រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ​។

ខុស​ពី​តារា​មួយ​ចំនួន ពួក​គេ​ទាំង​ពីរ​ហាក់​មិនសូវ​ជា​បាន​លេចលឺ​នូវ​ភាព​ព័ត៌មាន​មាន​សម្ព័ន្ធភាព​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នារី​ណា​ផ្សេង​នោះ​ឡើយ ចាប់តាំងពី​ពួក​គេ​តោង​ភាព​ល្បីល្បាញ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ខណៈ​ពេល​ពួក​គេ​ទាំង​ពីរ​ក៏​មិន​បាន​លាក់លៀម​ពី​ការ​មាន​ប្រពន្ធ​កូន​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ