ប្រារព្ធព្រះថេរៈដែលមានកាយស្អុយរលួយ
ព្រះបរមសាស្តាទ្រង់ប្រារព្ធព្រះតិស្សត្ថេរដែលមានរាងកាយស្អុយរលួយព្រោះបាបកម្មនៃការសម្លាប់សត្វអស់ជាច្រើនឆ្នាំកាលក្នុងសាសនាព្រះពុទ្ធកស្សបៈកើតជាព្រានព្រៃ តែថ្ងៃមួយនៅពេលព្រឹកព្រានព្រៃនោះបានឃើញភិក្ខុមួយអង្គជាព្រះខីណាស្រពក៏មានចិត្តជ្រះថ្លាបានយកភត្តាហារមកប្រគេនព្រះខីណាស្រពនោះដោយចិត្តជ្រះថ្លា រីករាយបំផុត ។ លុះមកដល់សាសនាព្រះសមណគោតមបរមគ្រូនៃយើង ព្រាននោះបានមកបួសក្នុងសំណាក់នៃព្រះសាស្តាដោយបសាទសទ្ធាជ្រះថ្លា ពេលដែលបួសរួចហើយ ព្រោះតែបាបកម្មនៃការសម្លាប់សត្វស្លាបនោះលោកក៏កើតមានដំបៅពងបែកពាសពេញទាំងរាងកាយ មានក្លិនស្អុយអសោចិ៍គួរឱ្យខ្ពើមជាទីបំផុតរហូតដល់ពួកភិក្ខុសាមណេរទាំងឡាយនៅជាមួយមិនបានក៏នាំគ្នាគេចចេញអស់ទៅ ទុកឱ្យលោកនៅលំបាកតែម្នាក់ឯងរកអ្វីជាទីពឹងពុំបាន…
ចែករំលែកព័តមាននេះ