គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការហើយ (វីដេអូ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការហើយ (វីដេអូ)

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន បាន​ប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់​ខ្លួន​ជា​ផ្លូវការ…

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន បាន​ប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់​ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ​២២ ខែមករា ឆ្នាំ ​២០២១ ខាង​មុន​នេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៦A សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វា ​។

ក្នុង​សន្និសីទ​សា​ព័ត៌មាន​នៅ​ថ្ងៃ ​១៥ ខែមករា ឆ្នាំ ​២០២១ នេះលោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​មាន​ប្រសាសន៍​ថា ជីប ម៉ុង លែ​ន នឹង​អភិវឌ្ឍ​គម្រោង ផាក លែ​ន ៦A នេះ ទៅ​ជា​គម្រោង​ដ៏​ពេញលេញ ដែល​មាន​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង 6A ធំ​ជាងគេ​ក្នុង​តំបន់មជ្ឈមណ្ឌល​កីឡា​ដ៏​ធំ និង​សួនឧទ្យាន​ធម្មជាតិ​ដែល​មានមុខ​ងារ​ ពិសេស​ជាងគេ​នៅ​តំបន់​នេះ ​។ លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) មាន​ប្រសាសន៍​បន្ថែម​ថា ជីប ម៉ុង លែ​ន មាន​ចក្ខុវិស័យ​រួមចំណែក​ប្រែក្លាយ​តំបន់​ជ្រោយចង្វារ​នេះ​ឱ្យ​ក្លាយជា​ទីប្រជុំជន​ដ៏​ធំ​មួយ​ ។

លោក Arnaud DUFRESNE អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​មាន​ប្រសាសន៍​ថា «​ជីប ម៉ុង រី​ថែ​ល នឹង​វិនិយោគ​ផ្សារ​ទំនើប ជីប ម៉ុង នៅ​ខាង​មុខ​គម្រោង ផាក លែ​ន ៦A គឺ​ផ្សារ​ទំនើប ជីប ម៉ុង ៦A ដែល​ផ្សារ​នេះ​នឹង​ក្លាយ​ជាទី​ប្រមូលផ្តុំ​ហាង​ទំនិញ​ធំ​ៗ ហាង​កាហ្វេ រោង​ភាពយន្ត កន្លែង​កម្សាន្ត ធ្វើ​ឲ្យ​ការ​រស់​ក្នុង​តំបន់​នេះ​កាន់តែ​ស៊ី​វី​ល័យ ទំនើប ដែល​បំពេញ​បាន​គ្រប់​តម្រូវការ​របស់​អតិថិជន ក្នុង​យុគសម័យ​ថ្មី​នៃ​ការ​រស់នៅ ​។

កម្មវិធី​បើក​លក់​គម្រោង​ជា​ផ្លូវការ​នឹង​ប្រារព្ធ​ឡើង​រយៈពេល​ ៣​ថ្ងៃ គឺ​ថ្ងៃ​ទី ​២២ ថ្ងៃ​ទី ​២៣ និង​ថ្ងៃ​ទី ​២៤ ខែមករា ឆ្នាំ​ ២០២១ ខាង​មុខ​នេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់​ជាមួយ​និង​ការ​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​រហូត​ដល់ ​8% និង​មិន​ចាំបាច់​មាន​ប្រាក់​កក់ និង​មិន​គិតការ​ប្រាក់​រហូត​ដល់ ​18 ​ខែ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​តាម​រយៈ​លេខ ០៦១ ៩៩៧ ៨៨៨ ​៕ ដោយសហការ