ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​បា.ញ់កាំភ្លើ.ង​អាច​នឹង​លេចធ្លោ​ខ្លាំង​​នៅ​សុ​ី​ហ្គេ​ម​2023

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ហាញ​វត្តមាន សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំនួន​៣​រួម​មាន ក្រុមការងារ​ជំរុញ និង​ដឹកនាំ​ការ​ប្រកួត​ថ្នាក់​ជាតិ ក្រុមការងារ​ជំរុញ​និង​ដឹកនាំ​ការ​ប្រកួត​អន្តរជាតិ និង​ក្រុម​គ្រូ​បង្វឹក​។ ក្រុមការងារ​ទាំងនេះ​កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ហាញ​វត្តមាន សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំនួន​៣​រួម​មាន ក្រុមការងារ​ជំរុញ និង​ដឹកនាំ​ការ​ប្រកួត​ថ្នាក់​ជាតិ ក្រុមការងារ​ជំរុញ​និង​ដឹកនាំ​ការ​ប្រកួត​អន្តរជាតិ និង​ក្រុម​គ្រូ​បង្វឹក​។ ក្រុមការងារ​ទាំងនេះ​កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជួយ​ឱ្យ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ឈាន​ឡើង និង​ឆក់​ឱកាស​ដណ្ដើម​យក​មេដាយ​ដោយ​មិន​ពិបាក​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ។

យោង​តាម​ការ​ប្រកាស ក្រុមការងារ​ទាំង​៣​នេះ​មាន​តួនាទី​រៀបចំ​វគ្គ​បណ្តុះបណ្តាល កម្ម​វិធី​ហ្វឹក​ហាត់​សម្រាប់​អត្ត​ព​លិ​ក ការ​ជ្រើសរើស​និង​អភិវឌ្ឍ​ក្រុម​ដែល​មាន​ស្នាដៃ​ខ្ពស់​សម្រាប់​វិញ្ញាសា​បាញ់កាំភ្លើង សម្របសម្រួល​និង​រៀបចំ​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស និង​ក្នុង​ស្រុក តែ​មិន​ទាន់​ដឹង​ថា ខ្ទង់ចំណាយ​សម្រាប់​ការ​ជំរុញ​ទាំងមូល​ត្រូវ​ប្រើ​អស់​ប៉ុន្មាន​នោះ​ទេ ។

ក្រុម​ទាំង​៣​ក​ត្រូវ​សិក្សា និង​រៀបចំ​ឯកសារ​ពី​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម គ្រប់គ្រង​ធនធាន​សម្រាប់​បណ្តុះបណ្តាល និង​ការ​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ ព្រមទាំង​ទទួល​ភារកិច្ច​ដែល​ប្រធាន​សហព័ន្ធ​ផ្តល់​ឲ្យ ។ កីឡា​បាញ់កាំភ្លើង​កំពុង​ស្ថិត​ក្នុង​ចំណោម​កីឡា​ចំនួន​៨​ប្រភេទ​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ចាត់​ទុក​ថា ជា​ប្រភេទ​កីឡា​សង្ឃឹម​ប្រជែង​បាន​មេដាយ​ច្រើន​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បន្ទាប់​ពី​ក្រុម​ទាំង​៣​ត្រូវ​បាន​លេចឡើង​នោះ​ផង​។

ជាមួយនឹង​ភាព​ជឿជាក់ លោកនាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤ មៀ​ច សុ​ផា​ន់​ណា ប្រធាន​​សហ​ព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ប្រកាស​ពី​ការ​លាលែង​តំណែង​ប្រធាន​សហព័ន្ធ​ប្រ​សិន​បើ​សហព័ន្ធ​មិន​ទទួល​បាន​លទ្ធផល​ដូច​ការ​គ្រោងទុក​នោះ ។

លោក​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​និង​កីឡាករ​ទាំងអស់​កំពុង​ពង្រឹង​និង​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ព​ន្លឿ​ន​ល្បឿន​ឈាន​ឡើង​របស់​កីឡាករ​ឱ្យ​ទទួល​បាន​ស្នាដៃ ដើម្បី​ដណ្ដើម​យក​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ លោក​ពន្យល់​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​កីឡា​បាញ់កាំភ្លើង​ជឿ​ថា ដណ្ដើម​បាន​មេដាយ​ច្រើន​ដោយសារ ទី​១​កីឡាករ​កីឡាការិនី​នៅ​ក្នុង​​សហ​ព័ន្ធ​កីឡា​បាញ់​កាំភ្លើង​មានឱកាស​ចូល​ប្រកួត​លើ​គ្រប់​វិញ្ញាសា​ខុស​ពី​ពេល​កន្លង​ទៅ គឺ​ទៅ​ប្រកួត​បាន​តែ​លើ​វិញ្ញាសា​ខ្លះ ដែល​មាន​ន័យ​ថា បើ​ភ្លាត់​ធ្លាក់​គឺ​ធ្លាក់​តែ​ម្ដង ។

តែ​សម្រាប់​ការ​ប្រកួត​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​បើ​វិញ្ញាសា​មួយ មិន​ទទួល​បាន​មេដាយ គឺ​មាន​មេដាយ​ច្រើន​ទៀត ដែល​មិន​ពិបាក​ឱ្យ​សហព័ន្ធ​ដណ្ដើម​យក​នោះ​ឡើយ ។ ក្នុង​នោះ​បរិយាកាស​ទីតាំង​ដែល​មិន​ធ្វើ​ឱ្យ​កីឡាករ​ទាំងអស់​ចាញ់​ច្រាប ឬ​ចាញ់​អាកាសធាតុ ក៏​សុទ្ធតែ​ជា​ហេតុផល​ធ្វើ​ឱ្យ​ភាព​ជឿជាក់​មានការ​ទុកចិត្ត ។

លោក​ថា កីឡាករ​សំខាន់​ណាស់​ចំពោះ​រឿង​ទីតាំង និង​បរិយាកាស ដូច្នេះ​ប្រសិនបើ​ចំណុច​ទាំង​ពីរ​នេះ មិន​បង្ក​ផល​វិបាក​ដល់​កម្ពុជា គឺ​ច្បាស់​ណាស់​ថា កីឡាករ​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ ។ ក្នុង​នោះ​កត្តា​សុខភាព ដែល​មិន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ប្រឈម ក៏​នឹង​ជួយ​ឱ្យ​ក្ដី​សង្ឃឹម​រឿង​ដណ្ដើម​បាន​មេ​ដាយ​ច្រើន​ក៏​នឹង​កើតឡើង​ផង​ដែរ ។ លោក​បន្ត​ថា ទោះបី​មិន​មាន​មហិច្ឆតា​ក្នុង​ការ​ប្រជែង​យក​មេដាយមាស​ក៏​ដោយ​តែ​លោក​ប្ដេជ្ញា​ថា​យ៉ាង​ហោច​ក៏​ត្រូវ​រក​បាន​មេដាយ​សំរឹទ្ធ​ដែរ ដែល​អាច​នឹង​ដណ្ដើម​បាន​ច្រើន​នៅ​ក្នុង​វិញ្ញាសា​ដែល​បាន​កំណត់​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រភេទ​កីឡា​បាញ់កាំភ្លើង​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដាក់​ចូល​ទៅ​ក្នុង​កម្មវិធី​ប្រកួត​ជា​ផ្លូវការ​តែ​ស្ថិត​ក្នុង​ប្រភេទ​កីឡា​ត្រៀម​បម្រុង​គឺ​មាន​ន័យ​ថា សហព័ន្ធ​នេះ​ត្រូវធ្វើ​ការ​យល់​ដឹង​លើ​ការ​ត្រៀមលក្ខណៈ​ចូលរួម​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៣ បន្ថែម​ទៀត ដែល​មិន​ទាន់​ច្បាស់​ថា នឹង​អាច​កំណត់​យក​មក​ប្រកួត ឬ បាន​ត្រឹមតែ​ស្នើ​ហើយ​លុប​វិញ​នោះ​ទេ តែ​លោក​កំពុង​តស៊ូ​មតិ​ដើម្បី​ឱ្យ​កីឡាករ​មាន​ទឹកមាត់ ។ ប៉ុន្តែ​លោកអះអាង​ថា អ្វី​ៗ​នឹង​មិន​មាន​បញ្ហា ហើយ​បើ​គ្មាន​ការ​ប្រែប្រួល គឺ​កីឡា​មួយ​នេះ នឹង​សង្ឃឹម​លេចធ្លោ​មិន​អន់​ឡើយ ដោយសារ​តែ​លោក​ក៏​មើលឃើញ​ពី​ការ​ប្រឹងប្រែង ។

លោក មៀ​ច សុ​ផា​ន់​ណា បាន​ទទួលស្គាល់​ថា ជា​ច្រើន​ឆ្នាំ​តាំងពី​សហព័ន្ធ​បាន​បង្កើត​ឡើង​សហ​ព័ន្ធ​នៅ​មិន​ទាន់​បាន​បង្ហាញ​ស្នាដៃ​ជា​ដុំ​កំភួន​អី​ដែរ​ទេ​តែ​សហព័ន្ធ​កំពុង​ប្រឹងប្រែង​ធ្វើ​ម៉េច​ឲ្យ​សម្រេច​​បាន​ជោគជ័យ​និង​ស្នាដៃ​ជា​ដុំ​កំភួន​ដើម្បី​បង្ហាញ​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បង្ហាញ​ទៅ​ដល់​រាជរដ្ឋាភិបាល​ដែល​ជា​​អាណា​ព្យាបាល ថា យើង​អាច​ធ្វើ​ការងារ​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ