ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ប្រឈម នៃ​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ជា​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល0x017d7 រាល់​ការ​បាត់បង់​ឈាម​ដែល​មាន​បរិមាណ​ចាប់ពី​៥០០ml ឡើង​ទៅ នោះ​គេ​ហៅ​ថា​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល ។ ហើយ​បើ​ការ​បាត់បង់​ឈាម​ចាប់ពី​១០០០ml នោះ​គេ​ហៅ​ថា​ការ​ធ្លាក់ឈាម​កម្រិត​ធ្ងន់ធ្ងរ ។…

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ជា​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល0x017d7 រាល់​ការ​បាត់បង់​ឈាម​ដែល​មាន​បរិមាណ​ចាប់ពី​៥០០ml ឡើង​ទៅ នោះ​គេ​ហៅ​ថា​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល ។ ហើយ​បើ​ការ​បាត់បង់​ឈាម​ចាប់ពី​១០០០ml នោះ​គេ​ហៅ​ថា​ការ​ធ្លាក់ឈាម​កម្រិត​ធ្ងន់ធ្ងរ ។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា​វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត ឯកទេស​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ។

កញ្ញា​វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត បាន​បញ្ជាក់​ថា​៖ ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​គេ​បែងចែក​ជា​២​ប្រភេទ​៖

  • ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​ភ្លាម​ៗ: រាល់​ការ​បាត់បង់​ឈាម​ដែល​មាន​បរិមាណ​ចាប់ពី​៥០០ml​ឡើង​ទៅ​ក្នុង​កំឡុង​ពេល​២៤​ម៉ោង​ក្រោយ​សម្រាល ។
  • ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​អូស​បន្លាយ​: រាល់​ការ​បាត់បង់​ឈាម​ដែល​មាន​បរិមាណ​ចាប់ពី​៥០០ml ក្នុង​រយៈពេល​លើស​ពី ២៤​ម៉ោង​រហូត​ដល់​៦​ស​ប្តា​ហ៍ ។

ចំណាំ​៖
ចំពោះ​ស្ត្រី​ដែល​មាន​ភាពស្លេកស្លាំង​នៅ​ពេល​មាន​ផ្ទៃពោះ​គ្រប់​ខែ ទោះជា​ការ​បាត់បង់​ឈាម​តិច​ជាង​៥០០ml ក៏​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ផង​ដែរ មិន​ចាំបាច់​ដល់​តែ​លើស​ពី​៥០០ml ទេ ។

មូលហេតុ​នៃ​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល?
– ស្បូន​ទន់ ឬ​ខ្សោយ​នៅ​ការ​កន្ត្រាក់​រួម​មក​វិញ​ក្រោយ​សម្រាល (Atonie utérine 70%)
– ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារមាស តំបន់​មាត់ស្បូន ឬ​តំបន់​ប៉េ​រី​ណេ (Déchirure des filières génitales 20%)
– ការ​នៅ​សល់​សុក ឬ​កំទេច​សុក​នៅ​ក្នុង​ស្បូន (Rétention placentaire ou débris placentaires 10%)
– វិ​បិត្ត​កំណក​ឈាម (Trouble de coagulation ១%) ។

កត្តា​ប្រឈម​ ៖ កត្តា​បណ្តាល​មក​ពី​ស្បូន​រីក​ធំ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ដូច​ជា​ករណី​៖
• កូន​ថ្លោះ
•​កូនភ្លោះ
• ទឹកភ្លោះ​ច្រើន

– ស្ត្រី​ធ្លាប់​សម្រាលកូន​ច្រើន​ដងស្ត្រី​ដែល​ធាត់​ពេក​ពេល​មាន​ផ្ទៃពោះ
– ស្ត្រី​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់ឈាម​ក្រោយ​សម្រាល
– ឈឺពោះ​យូរ
– សម្រាល​បុត្រ​លឿន​ពេក
– ស្ត្រី​ដែល​មាន​សុក​ពាំង​មាត់ស្បូន មាន​ដុំ​ឈាមកក​នៅ​ពីក្រោយ​សុក មាន​ដុំ​សាច់​នៅ​នឹង​ស្បូន។
– ស្ត្រី​ដែល​មាន​ភាពស្លេកស្លាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ ។
– កត្តា​ប្រឈម​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…
– កត្តា​ប្រឈម​មក​ពី​វិបត្តិ​កំណក​ឈាម​ពី​កំណើត ។

កញ្ញា​វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត គូសបញ្ជាក់​ថា ផលវិបាក​ដែល​ស្ត្រី​អាច​ជួប​(Complications)៖
– វិបត្តិ​កំណក​ឈាម​ដែល​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជីវិត
– វិបត្តិ​ផ្លូវ​តម្រងនោម (​ខូច​តម្រងនោម​)
– វិបត្តិ​គ្មាន​កូន ។

កញ្ញា​វេជ្ជបណ្ឌិត ជួង សុខ​ណែ​ត ឯកទេស​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​រំលឹក​ថា​៖ អនុ​សាស្ត្រ​របស់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៖

– ស្ត្រី​គួរ​មក​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ស្វែងរក​នៅ​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​ស្ត្រី​មាននៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ ។
– ស្ត្រី​គួរ​ញ៉ាំ​ជាតិ​ដែក​ឱ្យ​បាន​តិច​បំផុត​៩០​គ្រាប់ ចំពោះ​ស្ត្រី​ដែល​គ្មាន​ភាពស្លេកស្លាំង​ពី​មុន ។
– ស្ត្រី​មិន​ត្រូវ​ឱ្យ​ឡើង​ទម្ងន់​ខ្លួន​ខ្លាំង​ពេក​ទេ​នៅ​ពេល​មាន​ផ្ទៃពោះ​រហូត​ដល់​ពេល​គ្រប់​ខែ ។
– ស្ត្រី​គួរ​មក​ពិនិត្យ​ផ្ទៃពោះ និង​សម្រាល​បុត្រ​នៅ​កន្លែង​ណា​ដែល​មាន​គ្រប់​ជំនាញ និង​សម្ភារៈ​ចំពោះ​ស្ត្រី​ដែល​គ្រូពេទ្យ​រក​ឃើញ​ថា គាត់​មាន​កត្តា​ប្រឈម​នៅ​ពេល​មាន​ផ្ទៃពោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ