ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមយុទ្ធ​យោធា​​ ជាមួយ​​ការ​ហែ​មីស៊ីល​​​បាលី​ស្ទិ​ក ​បា.ញ់​ចេញពី​នាវា​មុជ​ទឹក

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​​មក​រា ឆ្នាំ​២០២១ បាន​ធ្វើ​ព្យុហ​យាត្រា​យោធា​មួយ ជាមួយ​ការ​ហែ​ក្បួន​មី​ស៊ីល​បាលី​ស្ទិ​ក ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក ដែល​​ព្យុហយាត្រា​យោធា​នោះ​ នៅ​ក្រុង​ព្យុ​ង​យ៉ាង…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​​មក​រា ឆ្នាំ​២០២១ បាន​ធ្វើ​ព្យុហ​យាត្រា​យោធា​មួយ ជាមួយ​ការ​ហែ​ក្បួន​មី​ស៊ីល​បាលី​ស្ទិ​ក ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក ដែល​​ព្យុហយាត្រា​យោធា​នោះ​ នៅ​ក្រុង​ព្យុ​ង​យ៉ាង ប្រព្រឹត្ត​​ទៅ​ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ដល់​ពេល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​លោក​ចូ​បៃ​ដិ​ន​។

ព្យុហយាត្រា​យោធា​នោះ​ធ្វើ​ឡើង ក្រោយ​បញ្ចប់​សមាជ​បក្ស​ពលករ​កូរ៉េ​ខាង ដោយ​ក្នុង​សមាជ​នោះ​​មេដឹកនាំ​កំពូល​ប្រទេស​នេះ លោក​គី​ម ​ជុង​អ៊ុ​ន ​បាន​ចាត់​ទុក​សហរដ្ឋអាមេរិក​ថា ជាស​ត្រូវ​សំខាន់​របស់​ប្រទេស​លោក និង​លើក​ពី​ការ​សាកល្បង​ឡើង​វិញ​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក ​និង​អាវុធ​នុយក្លេអ៊ែរ​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​​ KCNA​ ថា បណ្ដា​កងឯកភាព​យោធា​ពិសេស បាន​ចូល​រួម​ក្នុង​ព្យុហយាត្រា​យោធា​នោះ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​គី​ម ​អ៊ី​ល​ស៊ុ​ង​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងជើង​លោក​ KIM JONG GWAN មុន​ចាប់ផ្ដើម​ព្យុហយាត្រា​យោធា​ថ្លែង​ថា កង​ឯកភាព​ទាំងនោះ​តំណាង​ឲ្យ​អា​នុ​ពល​ខ្លាំងក្លា​របស់​យើង​។

បន្ទាប់​មក ​KCNA ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា ជា​អាវុធ​ដ៏​ខ្លាំង​បំផុត​នៃ​ពិភពលោក បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​យើង ដែល​បាញ់​ចេញពី​នាវាមុជទឹក បាន​ដង្ហែ​សន្សឹម​ៗ​បន្តបន្ទាប់​គ្នា ដោយ​បង្ហាញ​​ពី​ភាព​ខ្លាំង​របស់​កងទ័ព​បដិវត្តន៍​។ បណ្ដា​រូបភាព​បង្ហាញ​យ៉ាងតិច​មី​ស៊ី​ល​៤​គ្រាប់ បំពាក់​ក្បាល​​គ្រាប់​ពណ៌​ស ហែ​ក្បួន​កាត់​កណ្ដាល​មហាជន​ដែល​ក្រ​វី​ទង់ជាតិ​អបអរ​។

លោក ​ANKIT PANDA អ្នក​ជំនាញការ​ម្នាក់​របស់​ CARNEGIE ENDOWMENT ជា​អង្គ​ការ​ក្រៅរដ្ឋាភិបាល​មួយ​មាន​ទីស្នាក់ការ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ថ្លែង​ថា មី​ស៊ី​ល​ប្រភេទ​នោះ ពុំ​ធ្លាប់​ដែល​ឃើញ​ពី​មុន​មក​ឡើយ​។

ក្នុង​ព្យុហយាត្រា​យោធា​នោះ​ក៏​មានការ​ចូលរួម​ផង​ដែរ​របស់​កងទ័ពជើងគោក កង​ទាហាន​នៃ​កងកាំភ្លើងធំ កងរថក្រោះ​ហើយ​នៅ​មាន​កង​យន្តហោះ​ដែល​ហោះហើរ បង្កើត​ជា​លេខ​៨​សំដៅលើ​សមាជ​លើក​ទី​៨​របស់​បក្ស​ពលករ​កូរ៉េ​។

ព្យុហយាត្រា​យោ​ធោ​នោះ ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​លោក​គី​ម​ជុង​អ៊ុ​ន ដោយ​បង្ហាញ​បណ្ដា​កាំជ្រួច​​ដែល​មាន​សមត្ថភាព​វាយប្រហារ ខ្លាំងក្លា អាច​កម្ទេច​ពួក​សត្រូវ​ជា​ការ​បង្ការ​នៅ​ខាងក្រៅ​ដែនដី​កូរ៉េ​ខាងជើង​។

ការ​អះអាង​បែប​នោះ​ចង់​សំដៅ​ថា អាវុធ​ទាំងនោះ​អាច​បាញ់​បាន​ហួស​ពី​ឧបទ្វីប​កូរ៉េ និង​អាច​យ៉ាង​ហោច​ណាស់​បាញ់​ដល់​ដែនដី​ជប៉ុន​។ ទោះបី​យ៉ាងណា ​KCNA ​មិន​បាន​លើក​ពី​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ឡើយ​។

បណ្ដា​អ្នកវិភាគ​វាយតម្លៃ​ថា ក្រុង​ព្យុ​ង​យ៉ាង​ បាន​ប្រើ​សមាជ​បក្ស​កាន់​អំណាច​ដើម្បី​ជា​សារ​មួយ​ចំពោះ​​រដ្ឋបាល​នា​ពេល​ខាង​មុខរប​ស់លោក​ចូ​បៃ​ដិ​ន ក្នុង​គោលបំណង​ឲ្យ​ទទួល​បាន​សម្បទាន​នានា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ