ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីករណ្តៅដី​ជ្រៅ​ដល់ក្បាលប្រេត អ្នក​​ស្រុក​តវ៉ាខ្លាំង​ ឯមន្ត្រីត្រជាក់​ល្ហឹម

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​​​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​មក​រា​ ២០២១​ មហាជន​បាន​រិះគន់​ដល់​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី ចាក់​លប់​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ក្រោម​និង​ជីកដី​ត្រពាំង​សិលា​ដែល​ជា​ត្រពាំង​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ប្រើប្រាស់​ និង​នេសាទ​ត្រី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រជា​យោជន៍​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយ​រៀង​។​…

ខេត្តស្វាយរៀង ៖ ​​​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​មក​រា​ ២០២១​ មហាជន​បាន​រិះគន់​ដល់​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី ចាក់​លប់​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ក្រោម​និង​ជីកដី​ត្រពាំង​សិលា​ដែល​ជា​ត្រពាំង​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ប្រើប្រាស់​ និង​នេសាទ​ត្រី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រជា​យោជន៍​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយ​រៀង​។​

បើ​តាម​ប្រជាពលរដ្ឋ​ភូមិ​ស្វាយ​តឿ​បាន​ឲ្យ​ដឹង​ថា រណ្តៅ​ដី​ដែល​ក្រុមហ៊ុន​ជី​យក​អាចម៍ដី នោះ ទទឹង​ប្រមាណ​៣០០​ម៉ែត្រ​ បណ្តោយ​៥០០​ម៉ែត្រ ជម្រៅ​ជ្រៅ​ប្រ​មាណ​​ជិត​៨​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ​ និង​ភូមិ​ទា​ហាន​ក្រោម​សង្កាត់​ស្វាយ​តឿ ​ក្រុង​ស្វាយ​រៀង​។​ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ភ​នោះ​ ក្នុងភូមិ​ស្វាយ​តឿ គឺ​ក្រុមហ៊ុន​បាន​ហ៊ុម​ព​ទ្ធ័​យក​ត្រពាំង​សិលា ជីក​ជា​រណ្តៅ​យក​អាច​ម៌​ដី​ទៅ​ចាក់​លប់​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ​ក្រោម ត្រង់​ចំណុច​ខាងលិច​វត្ត​មុនី​សិលា ហៅ​វត្ត​ឡ តាម​បណ្តោយ​ព្រែក​ទន្លេ​វ៉ៃ​គោ​ក្រោម ឆ្ពោះទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជី​លូ ភូមិ​ស្វាយ​តឿ​ង​(​ប្រវែង​ជាង​១,០០០​ម៉ែត្រ​)​។​

ប្រភព​បន្ត​ទៀត​ថា ទី​១-ប៉ះពាល់​ផ្លូវ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​ព្រែក​ទន្លេ​វ៉ៃ​គោ ដើម្បី​នេសាទ​ត្រី និង​ទឹក​គោ ក្របី​ផឹក​នា​រដូវប្រាំង​។​ទី​២,​ប៉ះពាល់​អូ​ធម្មជាតិ​និង​ប្រឡាយ​ទឹក នៅ​រដូវវស្សា​(​បាត់បង់​ផ្លូវទឹក​)​ទី​៣,​ប៉ះពាល់​ត្រពាំង​សិលា ដែល​ជា​បឹង​ធម្មជាតិ តាំងពី​បុរាណ ដែល​ប្រជាពលរដ្ឋ​បី​ភូមិ​គឺ​ភូមិ​ស្វាយ​តឿ ភូមិ​ទា​ហ៊ាន​ក្រោម ​និង​ភូមិ​ទា​ហាន​​លើ មក​នេសាទ​ត្រី​ខួប​ប្រាំង​វស្សា ត្រូវ​ក្រុមហ៊ុន​ចាក់​លប់​និង​ជីក​យក​អាចម៍ដី​ ។​

ទាក់ទិន​ករណី​នេះ​ដែរ លោក​សូ មុត ប្រធាន​ភូមិ​ស្វាយ​តឿ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​វហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី​នោះ គឺ​ក្រុមហ៊ុន​ម៉េ​ង សាន ទទួល​បាន​អាជ្ញា​ប័ណ្ណ ពី​អាជ្ញាធរ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី​នេះ​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ដើម្បី​យក​អាចម៍ដី​ទៅ​ចាក់​ឲ្យ​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជី​លូ ទំហំ​១៣៥
​ហិ​កតា និង​មាន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​ធ្វើ​រោងចក្រ​បន្ថែម​ទៀត​ក្នុង​គម្រោង​៤៥៤​ហិ​កតា​។

ព័ត៌មានពិស្តារ​នឹងមានផ្សាយជូនលើកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ