ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកលឿន​ដូចហោះ​! កៀរ​បុគ្គ​លិក​​អាកាសចរណ៍​ស៊ី​វិល​ម្នាក់ខ្ទាត​ធ្លាក់ពីលើ​ស្ពាន​អាកាស​ ៧ ​មក​រា

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​អាកាសចរណ៍​ស៊ី​វិល​ម្នាក់ ​បាន​ជិះ​ម៉ូតូ​​យ៉ាង​លឿន​ឡើង​ស្ពាន​អាកាស​7​មក​រា ហើ​យ​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​មក​កៀរ​ម៉ូតូ​នោះ​បណ្តាល​ឲ្យ​ដួល​ខ្ទាត​​ធ្លាក់​ពីលើ​ស្ពាន​ដែល​មាន​កម្ពស់​ជាង​៥​ម៉ែត្រ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវបាន​ដឹកយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។ ​ហេតុការណ៍​​ខាងលើនេះ​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​កើតឡើង​​ឡើង​កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​១៤​ ខែមករា ឆ្នាំ​២០២១…

​រាជធានីភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​អាកាសចរណ៍​ស៊ី​វិល​ម្នាក់ ​បាន​ជិះ​ម៉ូតូ​​យ៉ាង​លឿន​ឡើង​ស្ពាន​អាកាស​7​មក​រា ហើ​យ​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​មក​កៀរ​ម៉ូតូ​នោះ​បណ្តាល​ឲ្យ​ដួល​ខ្ទាត​​ធ្លាក់​ពីលើ​ស្ពាន​ដែល​មាន​កម្ពស់​ជាង​៥​ម៉ែត្រ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវបាន​ដឹកយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។

​ហេតុការណ៍​​ខាងលើនេះ​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​កើតឡើង​​ឡើង​កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​១៤​ ខែមករា ឆ្នាំ​២០២១ ​នៅ​ក្រោម​ស្ពាន​អាកាស​៧​​មក​រា ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក ​​រាជធានីភ្នំពេញ ។

បុរសរងគ្រោះ​​​ខាងលើ​ឈ្មោះ គ្រួ​ច ង៉ែត ធ្វើការ​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល មុខ​តំណែង​ជា​​អនុប្រធាន​ការិយាល័យ ​និង​ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​​ម៉ាកហុងដា ស្គូ​​ពី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1IH-4237 ​។​

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ដែលបាន​ឃើញ​ហេតុការណ៍​ផ្ទាល់​​ប្រាប់ឱ្យ​​ដឹង​ថា មុនពេល​​កើតហេតុ ​​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ឡើង​ស្ពាន​អាកាស​7​មក​រា ឆ្លង​មក​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ល្បឿន​លឿន​ល្មម ​លុះ​​ពេល​ធ្វើ​ដំណើរ​មក​ដល់​ពាក់កណ្តាល​ស្ពាន ​ស្រាប់តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​នោះ​ពីក្រោយ ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​កៀរ​ម៉ូតូ​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​​ខ្ទាត​​ធ្លាក់​អ្នក​បើក​ម៉ូតូ​ពីលើ​ស្ពាន​មក​ដល់​ដី​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ចំណែក​ម៉ូតូ​ដួល​នៅ​លើ​ស្ពាន​រង​ការ​ខូចខាត​តិចតួច ចំណែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ស្រមោល​។

​ក្រោយ​​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក​ទៅ​​សង្គ្រោះ​​ភ្លាម​ៗ​នៅ​គ្លីនិក​​ឯកជន​មួយកន្លែង​ នៅ​សល់​តែ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​១ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ