ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​បុក​រះ​រថយន្ត​,​កង់​បី​ឥណ្ឌា និង​អ្នក​ជិះ​ម៉ូតូ​ម្នាក់​រង​របួសធ្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុ​រ​ម្នាក់ និង​បុរស​ម្នាក់​រួម​ដំណើរ​ទំនងជា​ស្រវឹងស្រា បាន​បើក​ទៅ​បុក​រះ​រថយន្ត​ចំនួន​២​គ្រឿង កង់​បី​ឥណ្ឌា​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ជាប់​ក្រោម​កង់​ឡាន​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ជើង​ធ្ងន់ធ្ងរ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុ​រ​ម្នាក់ និង​បុរស​ម្នាក់​រួម​ដំណើរ​ទំនងជា​ស្រវឹងស្រា បាន​បើក​ទៅ​បុក​រះ​រថយន្ត​ចំនួន​២​គ្រឿង កង់​បី​ឥណ្ឌា​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ជាប់​ក្រោម​កង់​ឡាន​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ជើង​ធ្ងន់ធ្ងរ​។ ក្រោយ​ពី​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​រថយន្ត​កង់​បី​ឥណ្ឌា និង​ម៉ូតូ​ច្រើន​គ្រឿង​រួច​ហើយ អ្នកបើកបរ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​តាម ហើយ​ត្រូវ​បាន​បុរស​ជា​អ្នកបើកបរ​ថរ​យន្ត​បង្ក​បើក​ទៅ​ចូល​ប៉ូ​ស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ ដោយ​ខ្លួនឯង ទំនងជា​ខ្លាច​គេ​វ៉ៃ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​១៩៣ (​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​) ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។ រថយន្ត​បង្ករ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២BI-៥០៦៦ និង​រថយន្ត​រង​គ្រោះ​ទី​១-​ម៉ាក​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AW-១២៦៣ ទី​២-​កង់​បី​ឥណ្ឌា​ពណ៌​ស ពាក់​ស្លាក​លេខ ១AB-៧៧៤៤ ទី​៣-​កង់​បី​ឥណ្ឌា​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១GZ-៥២៤៨ និង ទី​៤-​ម៉ូតូ​ម៉ាក ឃ្លី​ក ព៌​ណ​ស ពាក់​ស្លា​លេខ ភ្នំពេញ ១FT-៤៧៤០​។

មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ករ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​បុរស​ម្នាក់​ទៀត​ជិះ​ជាមួយ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើត ហេតុ​ជា​ចំណុច​ផ្លូវបំបែក​ជា​៤ និង​ជាទី​ប្រជុំជន​មាន​មនុស្ស​ច្រើន​នៅ​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​នោះ​អ្នកបើកបរ​មិន​បាន​បាន​បង្អង់​ល្បឿន​ឡើយ​។ ហើយ​ក៏​បាន​ទៅ​បុក​រះ​រថយន្ត​ចំនួន​២​គ្រឿង កង់​បី​ឥណ្ឌា​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង ដោយ​បុក​អូស​ម៉ូតូ​ម៉ាក ឃ្លី​កមួយ​គ្រឿង​ជាប់​ក្រោម​កង់​រថយន្ត​ជា​ច្រើន​ម៉ែត្រ និង​បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​រង​របួស​ត្រង់​ជើង​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ​បង្ក​របុក​រះ​រថយន្ត​កង់​បី​ឥណ្ឌា ម៉ូតូ​ជា​ច្រើន​គ្រឿង និង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​ករងរ​បួស​រួច​ហើយ មិន​បាន​ឈប់​មើល​ទេ​បែរជា​ព្យាយាម​បើក​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ​ក៏​បាន​អ្នក​នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​តាម​ក្រោយ ទំនងជា​ខ្លាច​គេ​វ៉ៃ​បុរស​ជា​អ្នកបើកបរ​បើក​រត់​ចូល​ប៉ុស្តិ៍​នគរបាល​ទួ​ស​ស្វា​យេ​ព្រៃ​ទី​១ និង​ប្រគល់​ខ្លួន​ឲ្យ​ប៉ូ​លី​ស​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ឃ្លី​ក​ដែល​រង​របួស​ត្រង់​ជើង​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​យក​ទោ​កាន់​មន្ទីរពេទ្យ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង ហៅ​ម្ចាស់​រថយន្ត​ព្រុស​១​គ្រឿង​យក​ទៅ​ដោះស្រាយ និង​រថយន្ត​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​តិចតួច​បន្តដំណើរ​ទៅ​បាត់​កង់​បី​ឥណ្ឌា​២​គ្រឿង និង​ភាគី​តំណាង​បុរស​ជា​ម្ចាស់​ម៉ូតូ​ឃ្លី​ក ដែល​រង​របួស​ជើង​យក​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​នគរបាល​ប៉ុស្តិ៍ ទួល​ស្វាយព្រៃ​ទី​១ ចំណែករ​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​រង​ការ​ខូចខាត​តិចតួច​មិន​បាន​ចូលរួម​ដោះស្រាយ​ទេ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ