មិនធម្មតា​មែន​ឆ្នាំ​ទាំង​៦​ ចាប់​ពី​​ថ្ងៃ​​១៥​ទៅ​ហុងស៊ុយ​ខ្លាំង​លាភ​ផ្ទួន​​ហូរ​ចូ​ល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​ឆ្នាំ​ទាំង​៦​ ចាប់​ពី​​ថ្ងៃ​​១៥​ទៅ​ហុងស៊ុយ​ខ្លាំង​លាភ​ផ្ទួន​​ហូរ​ចូ​ល

4 ខែ មុន

តាម​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​កើត​ឆ្នាំ​មាស​ទាំង​៦ រោង ឆ្លូវ មមែ ច កុរ ថោះ លេខ​លាភ​សំណាង​១៨៩​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​លោក​អ្នកមាន​លាភ​ធំ ជួប​មហា​សំណាង…

តាម​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​កើត​ឆ្នាំ​មាស​ទាំង​៦ រោង ឆ្លូវ មមែ ច កុរ ថោះ លេខ​លាភ​សំណាង​១៨៩​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​លោក​អ្នកមាន​លាភ​ធំ ជួប​មហា​សំណាង មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង សូម​បួងសួង​លេខ​នាំ​ហេង​៣៥៨​ឥឡូវនេះ​អ្វី​ៗ​ក្លាយជា​ល្អ ហេង​ហេង លាភ​តូច​ធំ​ចូល​មក​ជួបជុំ មានសំណាង មាន​លុយ មាស​ពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ សុភមង្គល​ស្រោចស្រព​ជីវិត​ដ៏​មាន​សិរី​សួស្តី​ទទួល​លាភ​សំណាង​ភ្លាម​ៗ ។

ឆ្នាំរោង អ្នកមាន​សំណាង​ធំ បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា រាសី​ខ្ពស់ត្រដែត លេខ​នាំ​សំណាង​២៥៨ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​សព្វ​ការងារ​ទាំងអស់​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លេខ​នាំ​លាភ​៣៦៩​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​កំណប់ទ្រព្យ​ប្រចាំជីវិត​រួច​ស្រេច​ទៅ​ហើយ និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ ឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ អ្នកមាន​សំណាង​ធំ​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ លេខ​នាំ​លាភ​១៦៨​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​លាភ​ពណ៌​ស្វាយ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម និង​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំមមែ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ ចាប់ពី​ថ្ងៃ​ស្អែ​នេះ​ទៅ​លេខ​នាំ​ហេង​៩៥៥​លាភ​តូច​លាភ​ធំ​ហូរ​ចូល​ជុំ​ទិស បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំច ជើង​លេខ​ប្រាប់​ថា ចាប់ពី​ថ្ងៃ​១៥​កណ្តាល​ខែមករា​នេះ​ទៅ​លោក​អ្នក​ជួប​លាភ​សំណាង​ធំ ព្រោះ​ខណៈ​នេះ​ដួង​រាសី​កំពុង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាស លេខ​ហេង ៧៧៧ កែប្រែ​ជោគ​វា​ស​នា​អាក្រក់​កាលពីមុន​ឱ្យ​ក្លា​យមក​ជា​អ្វី​ៗ​ដែល​ល្អ​ប្រសើរ​ឡើង ។ បើ​ទោះជា​លោកអ្នក​​ប្រ​ក​បការងារ​អ្វី​ក៏​រមែង​បាន​ជួប​លាភ​ធំ​ប្រជុំ​មាសប្រាក់​ហូរហៀរ និង​ជោគជ័យ​គ្រប់​ការងារ ។ ចំពោះ​បុរស​ស្ត្រី​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​ជួប​មហាលាភ​រស់​ចូល​មក​កៀក​កិត​នឹង​ខ្លួនប្រាណ​ពេញ​ដោយ​សុខសួស្តី ។

ឆ្នាំកុរ លេខ​ហុងស៊ុយ​១៥៧ រាសី​ល្អ សំណាង​ខ្ពស់ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត ជា​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ៗ​ដៃ ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ហូរ​ចូល​ជុំ​ទិស​ចាប់ពី​ថ្ងៃ​១៥​កណ្តាលខែ​នេះ​ទៅ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ គឺ​ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​ហក់​ខ្ពស់ ។

ឆ្នាំថោះ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ លេខ​នាំ​លាភ​៤៥៨ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នក​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ​ទាំងពួង​ទាំងឡាយ ៕ សាន សារិន