ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ប​ជាប​តិ​គោត​មី​ថេរី​សុំ​ពរ​ចូល​និព្វាន

3 ឆ្នាំ មុន

ហៀបនឹង​បរិនិព្វាន ព្រះ​នាង​មហា​ប​ជាប​តិ​គោត​មី​ថេរី​បាន​ចូល​ទៅ​ក្រាបទូល​ព្រះ​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា បពិត្រ​ព្រះ​អង្គជា​កំពូល​នៃ​លោក ខ្ញុំព្រះអង្គ​នឹង​ទៅ​កាន់​ព្រះ​និព្វាន​ក្នុងថ្ងៃនេះ​ហើយ ។ លំដាប់​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នា​លម​ហាប​ជាប​តិ​គោត​មី ព្រះ​នាង​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​រូប ក្នុង​បច្ចុប្បន្ន​នេះ ព្រោះ​រូប​ទាំងនោះ​សុទ្ធតែ​មាន​បច្ច័យ​តាក់​តែង…

ហៀបនឹង​បរិនិព្វាន ព្រះ​នាង​មហា​ប​ជាប​តិ​គោត​មី​ថេរី​បាន​ចូល​ទៅ​ក្រាបទូល​ព្រះ​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា បពិត្រ​ព្រះ​អង្គជា​កំពូល​នៃ​លោក ខ្ញុំព្រះអង្គ​នឹង​ទៅ​កាន់​ព្រះ​និព្វាន​ក្នុងថ្ងៃនេះ​ហើយ ។

លំដាប់​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នា​លម​ហាប​ជាប​តិ​គោត​មី ព្រះ​នាង​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​រូប ក្នុង​បច្ចុប្បន្ន​នេះ ព្រោះ​រូប​ទាំងនោះ​សុទ្ធតែ​មាន​បច្ច័យ​តាក់​តែង ជា​របស់​មិន​មាំមួន ជា​របស់​ស្តួចស្តើង ការ​យំសោក ជា​ហេតុ​នាំ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​អន្ទាក់​នៃ​មារ រូប​ទាំងអស់ ដែល​មាន​បច្ច័យ​ប្រជុំ​តាក់តែង​ហើយ សុទ្ធតែ​មិន​ទៀង មានការ​ព្រាត់ប្រាស់​ជាទី​បំផុត ជា​របស់​នាំ​ឲ្យ​ចលាចល ។

លំដាប់​នោះ​ព្រះ​មហាថេរី​ទទួល​ពរ​ថា សាធុ ! ហើយ​ក៏​បាន​លះបង់​ពួក​ឧបាសិកា​ទាំងឡាយ​ដើម្បី​ចូល​កាន់​បឋមជ្ឈាន​ដ៏​ឧត្តម ហើយ​ចម្រើនមេត្តា ភាវនា​រហូត​ដល់ទី​បំផុត​នៃ​ខ្យល់​អស្សាសៈ បស្សាសៈ​ក៏​ចូល​កាន់​និព្វាន​ក្នុង​ថ្ងៃ​នោះ​ហោង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ