COVID-19 ៖ វ៉ាក់សាំងជាង២៨លានដូសចាក់រួចហើយលើពិភពលោក
អង្គការសុខភាពពិភពលោក ៖ លោក MICHAEL RYAN នាយកទទួលបន្ទុកសភាពការណ៍បន្ទាន់សុខាភិបាលរបស់អង្កការសុខភាពពិភពលោក WHO គូសបញ្ជាក់កាលពីថ្ងៃទី១៣ មករាថា ខណៈការឆ្លងរាលដាលនៃវីរុស…
អង្គការសុខភាពពិភពលោក ៖ លោក MICHAEL RYAN នាយកទទួលបន្ទុកសភាពការណ៍បន្ទាន់សុខាភិបាលរបស់អង្កការសុខភាពពិភពលោក WHO គូសបញ្ជាក់កាលពីថ្ងៃទី១៣ មករាថា ខណៈការឆ្លងរាលដាលនៃវីរុស…
អង្គការសុខភាពពិភពលោក ៖ លោក MICHAEL RYAN នាយកទទួលបន្ទុកសភាពការណ៍បន្ទាន់សុខាភិបាលរបស់អង្កការសុខភាពពិភពលោក WHO គូសបញ្ជាក់កាលពីថ្ងៃទី១៣ មករាថា ខណៈការឆ្លងរាលដាលនៃវីរុស COVID-19 នៅបន្តខ្លាំងក្លា វ៉ាក់សាំងប្រឆាំងវីរុសនោះ២៨លានដូសត្រូវបានចាក់រួចហើយលើពិភពលោក ។
អាមេរិកតាមសេចក្ដីរាយការណ៍ថា បានចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួនបាន១០លាននាក់ហើយ។ ក្នុងឱកាសនៃកិច្ចប្រជុំមួយលោក MICHAEL RYAN បន្តថា ទោះបីមានការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងគេនៅតែមានការបារម្ភ ចំពោះល្បឿនលឿននៃការឆ្លងដែលកត់សម្គាល់ឃើញក្នុងប្រទេសមួយចំនួន ពិសេសដោយសារវីរុសទម្រង់ថ្មីដែលឆ្លងខ្លាំងបំផុត ។ យើងឈានចូលឆ្នាំទី២នៃការឆ្លង ហើយការឆ្លងនឹងអាចនៅខ្លាំងក្លាបំផុតពេលគេឃើញសង្វាក់នៃការឆ្លង ។
និយាយពីយុទ្ធនាការនៃការចាក់វ៉ាក់សាំង លោកបានសម្ដែងការសោកស្ដាយ ដែលយុទ្ធការនោះភាគច្រើនមានតែក្នុងបណ្ដាប្រទេសអ្នកមាន ។ ខ្ញុំគិតថាវ៉ាក់សាំង២៨លានដូសត្រូវបានចាក់រួចហើយមកទល់ពេលនេះ ។ វ៉ាក់សាំងចំនួន៥ត្រូវបានគេប្រើជាពិសេស ។ មានប្រទេសប្រមាណ
ជា៤៦ដែលកំពុងចាក់វ៉ាក់សាំងតែពុំទាន់មានប្រទេសក្រីក្រណាមួយមានការចាក់វ៉ាក់សាំងនៅ
ឡើយ ខណៈប្រទេស៣៨ក្នុងចំណោមប្រទេសដែលមានយុទ្ធនាការចាក់វ៉ាក់ជាប្រទេសអ្នក
មាន ។
WHO និងសម្ព័ន្ធដើម្បីវ៉ាក់សាំង GAVI បានបង្កើតយន្តការមួយហៅ COVAX ដើម្បីចែកចាយវ៉ាក់សាំង ប្រឆាំងវីរុស COVID-19 ដល់បណ្ដាប្រទេសក្រីក្រតែប្រព័ន្ធនោះជួបប្រទះនឹងនិន្នាការរបស់ប្រទេសនិមួយៗពិសេសរបស់បណ្ដាប្រទេសអ្នកមានដែលបង្ខំចាក់ឲ្យប្រជាជនពួកគេ ហើយក៏ដោយសារការគ្មានប្រាក់ ។ ទិសដៅរបស់ WHO គឹផ្ដល់វ៉ាក់សាំងរហូតដល់២០% នៃចំនួនប្រជាជនបណ្ដាប្រទេសចូលរួមក្នុង COVAX មុនដំណាច់ឆ្នាំំ ។ WHO សង្ឃឹមបញ្ជូនវ៉ាក់សាំងដំបូងៗនាដំណាច់ខែមករាឬក្នុងខែកុម្ភៈ ។
ប្រទេសរុស្ស៊ី ចាប់ពីសប្ដាហ៍ខាងមុខនេះទៅនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំដល់ប្រជាជនខ្លួន ។ គឹប្រធានាធិបតីប្រទេសនេះ លោកវ្ល៉ាឌីមៀរ ពូទីន ជាអ្នកបញ្ជាដោយផ្ទាល់ឲ្យរដ្ឋាភិបាលបំពេញភារកិច្ចនោះ ក្នុងប្រទេស ដែលចាប់ចាក់វ៉ាក់សាំងដល់បណ្ដាប្រភេទប្រជាជនងាយរងគ្រោះដោយសារវីរុសចាប់ពីខែធ្នូកន្លងទៅមក ។
ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តប្រជាជនរុស្ស៊ីទាំងមូលមានអាយុ ចាប់ពី១៨ឆ្នាំទៅនឹងអាច
ចាក់វ៉ាក់សាំងចាប់ពីសប្ដាហ៍ខាងមុខទៅ ។ តាមលោកពូទីនថា យុទ្ធការចាក់ត្រូវធ្វើ២៤ម៉ោងលើ២៤ម៉ោងនិង៧ថ្ងៃលើ៧ថ្ងៃ ខណៈរុស្ស៊ីនាពេលនេះកំពុងតែប្រឈមមុខនឹងការឆ្លងវីរុសនោះកាន់តែធ្ងន់ធ្ងរទៅ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ