ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៨ ៖ ក្រុម​ស៊ើប​អង្កេត​របស់​អង្គ​ការ​​សុខភាព​ពិភពលោក​ទៅ​ដល់​ក្រុង​វូហាន

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​បណ្ដា​រូបភាព​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ចិន CGTV គេ​ឃើញ​​ក្រុម​អ្នកជំនាញ​ការ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ទទួល​បន្ទុក​ស៊ើ​ប​អង្កេត​លើប្រភព​ដើម​នៃ​ការ​ឆ្លង​វីរុស COVID-19 បាន​ទៅដល់ទី​ក្រុង​វូ​ហាន​ប្រភព​ចម្លង​ដំបូង​នៃ​វីរុស​នោះហើយ ។…

ប្រទេស​ចិន ៖ យោង​តាម​បណ្ដា​រូបភាព​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ចិន CGTV គេ​ឃើញ​​ក្រុម​អ្នកជំនាញ​ការ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ទទួល​បន្ទុក​ស៊ើ​ប​អង្កេត​លើ
ប្រភព​ដើម​នៃ​ការ​ឆ្លង​វីរុស COVID-19 បាន​ទៅដល់ទី​ក្រុង​វូ​ហាន​ប្រភព​ចម្លង​ដំបូង​នៃ​វីរុស​នោះ
ហើយ ។

ការ​មក​ដល់​របស់​ក្រុម​នោះ ជា​រឿង​រសើប​មួយ​សម្រាប់​ចិន ដែល​តែង​បដិសេធ​រាល់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឆ្លង​ជំ​ងឹ​នោះ​ដែល​មក​ទល់​ពេល​នេះ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ជិត​២​លាន​នាក់​រួច​​ហើយ​លើ​ពិភពលោក ។ គ្រោង​ពី​ដំបូង​មក​ដល់​ក្រុង​វូ​ហាន​តាំងពី​ស​ប្ដា​ហ៍​មុន ក្រុម​នេះ​នានា​ទី​ចុង​ក្រោយ​បាន​លុប​ចោល​វិញ ដោយសារ​ពុំ​ទាន់​មាន​ការ​អនុញ្ញាត​ចាំបាច់​សម្រាប់​ក្រុម​ខ្លួន ។ អ្នក​ជំនាញ​ការ​ទាំងនេះ​ពេល​មក​ដល់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​២​ស​ប្ដា​ហ៍​ទើប​ឲ្យ​ចេញ​ដើរ ។

ម្យ៉ាងទៀត WHO បាន​រួម​ប្រជុំ​បន្ទាន់​នា​ថ្ងៃ​ទី១៤ មក​រា ស្ដី​ពី​ទម្រង់​ថ្មី​នៃ​វីរុស COVID-19 និង
វាយតម្លៃ​ថា​ទម្រង់​វីរុស​មាន​ប្រភព​ពី​អង់គ្លេស មកដល់​ពេល​នេះ​មាន​វត្តមាន​ក្នុង​ប្រទេស​៥០​រួច
ហើយ ។ ការ​ប្រជុំ​បន្ទាន់​នោះ ​គឺ​ដើម្បី​តាមដាន​ការ​វិវត្តន៍​នៃ​សភាពការណ៍​ដោយ​ផ្ទាល់ ៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ