ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយ​កីឡាហែលទឹក​ម្នា​ក់​ជាប់​ចោទ​ពី​បទ​កុបកម្ម​វិមាន​​​កា​ពី​តូ​ល

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ម្ចាស់​មេដាយ​កីឡាហែលទឹក​អូ​ឡាំ​ពិ​ក​ជនជាតិ​អា​មេ​រិ​ក គឺ​លោក Klete Keller រង​ការ​ចោទប្រកាន់​ពី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃ​ទី ១៣ មក​រា ពី​បទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​អុកឡុក​វិមាន​សភា​កា​ពី​តូ​ល​កាលពី​ថ្ងៃ​ទី…

សហរដ្ឋអាមេរិក ៖ ម្ចាស់​មេដាយ​កីឡាហែលទឹក​អូ​ឡាំ​ពិ​ក​ជនជាតិ​អា​មេ​រិ​ក គឺ​លោក Klete Keller រង​ការ​ចោទប្រកាន់​ពី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃ​ទី ១៣ មក​រា ពី​បទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​អុកឡុក​វិមាន​សភា​កា​ពី​តូ​ល​កាលពី​ថ្ងៃ​ទី ៦ មក​រា កន្លង​ទៅ ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​។

ក្នុង​ហេតុការណ៍​នោះ Keller ត្រូវ​បាន​ថត​ស្ថិត​ក្នុង​ហ្វូង​មនុស្ស ដែល​បាន​ចូល​អុកឡុក​ក្នុង​សាល Rotunda នៃ​សភា​កា​ពី​តូ​ល​ដោយ​ខុសច្បាប់ នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​ប្រើ​អំពើ​ហិ​​ង្សា ដើម្បី​បំបែក​របាំង​ការពារ​របស់​ប៉ូលិស​។

សេចក្តីថ្លែងការណ៍​អម​នឹង​ការ​ចោទប្រកាន់​ជា​ផ្លូវការ​របស់​ក្រសួងយុត្តិធម៌ បាន​អះអាង​ថា​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​របស់​បុរស​ម្នាក់​នោះ គឺជា​អត្ត​ព​លិ​ក​ម្ចាស់​មេដាយមាស​កីឡាហែលទឹក​អូ​ឡាំ​ពិ​ក​ពិតប្រាកដ​មែន​។ ហើយ​គាត់​រង​ការ​ចោទប្រកាន់​ពី​បទ ចូល​វិមាន​កា​ពី​តូ​ល​ដោយ​ខុសច្បាប់​, ការ​ប្រព្រឹត្ដ​អំពើ​ហឹ​ង្សា​បង្ក​អសន្តិសុខ និង​ការ​រារាំង​លើ​ការ​អនុវត្ត​ច្បាប់​។

សូម​រំលឹក​ថា Klete Keller បាន​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ជូន​ជាតិ​មាតុភូមិ ដោយ​បាន​ឈ្នះ​មេដាយមាស​ចំនួន​២​លើក​ក្នុង​ឆ្នាំ ២០០៤ និង ២០០៨ និង​មេដាយ​ប្រាក់​១​លើក​ក្នុង​ឆ្នាំ ២០០០៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ