ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​នាំ​គ្នា​ត្អូញត្អែរ​ពីរ​បរ​ចិញ្ច្រាំ​ដំឡូង​មី ខណៈ​ម្ចាស់​ដឹក​លក់​ទាំង​មើមដំឡូង​ស្រស់​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដោយ​មាន​អ្នក​ខ្លះមក​ពី​ក្នុង​ក្រុង​ប៉ៃលិន អ្នកខ្លះ​ទៀត​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ធំ​ជាដើម បាន​នាំ​ប្រពន្ធ​កូន​មក​សង់​តង់​កៅស៊ូ​ស្នាក់​នៅ​បណ្តោះអាសន្ន​លើ​ដីចម្ការ​មួយ​កន្លែង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដោយ​មាន​អ្នក​ខ្លះមក​ពី​ក្នុង​ក្រុង​ប៉ៃលិន អ្នកខ្លះ​ទៀត​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ធំ​ជាដើម បាន​នាំ​ប្រពន្ធ​កូន​មក​សង់​តង់​កៅស៊ូ​ស្នាក់​នៅ​បណ្តោះអាសន្ន​លើ​ដីចម្ការ​មួយ​កន្លែង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​នាំ​គ្នា​ដេកចាំ​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី ដែល​ថៅកែ​២​ទៅ​៣​នាក់​បាន​ទិញ​មើមដំឡូង​មី​ស្រស់​ពី​កសិករ​យក​ទៅ​ចាក់​គរ​នៅ​លើ​ផ្ទៃដី ដើម្បី​ជួល​ឱ្យ​ពួក​គេ​កាប់​ចិញ្ច្រាំ លុះ​ហាល​ឱ្យ​ស្ងួត ក៏​លក់​បន្ត​ឱ្យ​ឈ្មួញ​នាំ​យក​ទៅ​លក់​ប្រទេស​ថៃ​បន្ត ។

បើ​ប្រភព​ពី​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ លី សែ អាយុ​៥៩​ឆ្នាំ មាន​ប្តី​ឈ្មោះ ឌិ​ត ដូន អាយុ​៧០​ឆ្នាំ មាន​ស្រុក​កំណើត​រស់នៅ​ក្នុង​ខេត្តកំពង់ធំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ធ្វើ​ដំណើរ​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​នៅ​ត្រង់​ចំណុច​ខាងលើ អស់​រយ​:​ពេល​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​១​ថ្ងៃ​ៗ​គាត់​អាច​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​បាន​ប្រហែល​២០​កញ្ឆេ ដោយ​ក្នុង​១​កញ្ឆេ​តម្លៃ​ឈ្នួល​១០០០​រៀល ។

គាត់​បន្ត​ទៀត​ថា គាត់​មាន​ចៅ​នៅ​ជួបជុំ​ចំនួន​៤​នាក់ រួម​ជាមួយនឹង​ប្តី​ពិការ​ដៃ​ខាងឆ្វេង ដោយសារ​ដួល​ម៉ូតូ​បាក់ដៃ ហើយ​មិន​អាច​ធ្វើ​អ្វី​កើត​នោះ​ទេ គឺ​មើលថែ​គោ​ឱ្យ​អ្នក​ជិតខាង ហើយ​រាល់​ថ្ងៃនេះ ការ​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​យក​ថវិកា​ទិញ​អង្ករ​ហូប មិន​ទាន់​មាត់​នោះ​ឡើយ ខណ​:​មាន​ចៅ​នៅ​ក្នុង​បន្ទុក​ថែម​ទៀត ដោយសារ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ សៅ សំ អាយុ​៣៩​ឆ្នាំ រស់នៅ​ស្រុក​ក្រ​កូ ខេត្តពោធិ៍សាត់ មាន​គ្នា​៣​នាក់​ស៊ីឈ្នួល​ចិញ្ច្រាំ​មើមដំឡូង​មី​នឹង​ម៉ាស៊ីន​ឱ្យ​ថៅកែ​ម្នាក់ ក្នុង​១​តោន​បាន​ថ្លៃ​ឈ្នួល​១៧០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ​ពួក​គាត់ អាច​ចិញ្ច្រាំ​មើមដំឡូង​មី​បាន​ប្រហែល​១០​តោន ដែល​ម៉ាស៊ីន​ជា​របស់​ថៅកែ ហើយ​ប្រើ​ប្រេងម៉ាស៊ូត​របស់​ថៅកែ គ្រាន់តែ​គិតតែ​ថ្លៃ​ឈ្នួល​ពលកម្ម​ប៉ុណ្ណោះ ហើយ​ពួក​គាត់​បាន​កាប់​ចិញ្ច្រាំ​ដំឡូង​មី​អស់​រយ​:​ពេល​១​ខែ​កន្លះ​មក​ហើយ ។ គាត់​បន្ត​ទៀត​ថា នៅ​ពេល​ម៉ាស៊ីន​ចិញ្ច្រាំ​រួច ពួក​គាត់​ដាក់​ហាលថ្ងៃ​ប្រហែល​៤​ថ្ងៃ ទើប​ស្ងួត​ល្អ ថៅកែ​ប្រមូល​លក់​ឱ្យ​ឈ្មួញ​យក​ទៅ​លក់​បន្ត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ ឱ្យ​តែ​មាន​មើមដំឡូង​មី គឺ​នាំ​គ្នា​ភ្ញាក់​ងើប​តាំងពី​យប់​ងងឹត ដើម្បី​ធ្វើការ​ចិញ្ច្រាំ​ដំឡូង​មី​ឱ្យ​តែ​ថៅកែ​ទិញ​មក​ពី​ចម្ការ គឺ​ពួក​គាត់​តែង​ខិតខំ​ប្រឹងប្រែង​កាប់​ចិញ្ច្រាំ ដោយ​អ្នកខ្លះ​ចិញ្ច្រាំ​នឹង​កាំបិត រីឯ​ពួក​គាត់​គឺ​ប្រើ​ម៉ាស៊ីន​តែ​ម្តង ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ឌឿ​ន ចិន្តា អាយុ​៣៩​ឆ្នាំ មាន​ប្តី​ឈ្មោះ សឿង រឿ​ន អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ ពួក​គាត់ អត់​មាន​ដីស្រែ​ចម្ការ​នឹង​គេ​នោះ​ទេ ពោល​គឺ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​តែង​ដើរ​ស៊ីឈ្នួល​គេ​គ្រប់​ទីកន្លែង ឱ្យ​តែ​មានការ​ងារ​ធ្វើ​សម្រាប់​យក​ប្រាក់​ចិញ្ចឹមជីវិត ។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា ក្នុង​១​រដូវ​នេះ ពួក​គេ​បាន​នាំ​គ្នា​សង់​តង់​កៅស៊ូ​នៅ​លើ​ដីចម្ការ ដើម្បី​សម្ងំ​កាប់​ចិ​ញ្ជ្រាំ​ម​ដំឡូង​មី​ដាក់​ហាលថ្ងៃ​ឱ្យ​ថៅកែ ដោយ​ក្នុង​១​ថ្ងៃ​អាច​រកបាន​ថវិកា​ចាប់ពី​៣​ទៅ​៤​ម៉ឺន​រៀល ។ តែ​នៅ​ឆ្នាំ​២០២១​នេះ អត់​សូវ​មាន​មើមដំឡូង​មី​កាប់​ចិញ្ច្រាំ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ គឺ​ម្ចាស់​ចម្ការ​គេ​ប្រមូល​ផល​លក់​ទាំង​មើមដំឡូង​នៅ​ស្រស់ ព្រោះ​បាន​តម្លៃ​ខ្ពស់​គួរសម ពោល​គឺ​១​គីឡូ​ក្រាម ឈ្មួញ​ទិញ​ក្នុង​តម្លៃ​២.៣​ទៅ​២.៥​បាត (​ប្រាក់​ថៃ​) ឯណោះ ។

ចំណែកឯ​ចំណិត​ដំឡូង​មី ឈ្មួញ​ទិញ​ក្នុង​១​គីឡូ តម្លៃ​ជាង​៥​បាត បើសិនជា​គេ​ទិញ​យក​ទៅ​កាប់​ចិញ្ច្រាំ គិតថ្លៃ​ឈ្នួល​រថយន្ត​ដឹក​ចេញពី​ចម្ការ ថ្លៃ​កម្មករ​លី​សែង និង​ថ្លៃ​កាប់​ចិញ្ច្រាំ គឺ​ប្រហែលជា​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ ដោយ​ថៅកែ​ខ្លះ​ផ្អាក​ការ​ទិញ​មើមដំឡូង​មី យក​ទៅ​កាប់​ចិញ្ច្រាំ​ផង​ដែរ។

ចំណែក​កម្មករ​ជា​ច្រើន​ផ្សេង​ទៀត ដែល​កំពុង​សម្រាក​នៅ​កន្លែង​បោះ​តង់​ខាងលើ បាន​រៀ បរាប់​ឱ្យ​ដឹង​ដែរ​ថា ៖ ពួក​គាត់​ពិតជា​មានការ​ព្រួយបារម្ភ ខណៈ​កសិករ​ជា​ច្រើន អត់​លក់​មើមដំឡូង​មី​ឱ្យ​ឈ្មួញ​ទិញ​យក​ទៅ​កាប់​ចិញ្ច្រាំ​នោះ​ទេ គឺ​គេ​លក់​ទាំង​មើម​នៅ​ស្រស់​ឱ្យទៅ​ឈ្មួញ​ថៃ ព្រោះ​បាន​តម្លៃ​ខ្ពស់​ដែរ ។ ដូច្នេះ​យូរ​ៗ​ម្តង ទើប​ថៅកែ​រក​ទិញ​មើមដំឡូង​មី​ស្រស់​បាន​ក្នុង​២​ទៅ​៣​រថយន្ត ដឹក​យក​ទៅ​ចាក់​ឱ្យ​ពួក​គាត់​កាប់​ចិញ្ច្រាំ ដាក់​ហាល ស្ងួត​រួច​ដឹក​លក់​ឱ្យ​ឈ្មួញ​ថៃ​ទិញ​យក​ទៅ​ប្រទេស​គេ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ