ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានវាចា! ឃើញជិះម៉ូតូដួល ខំនាំគ្នាជួយ បែរ​ជាមិនអរគុណ ឌឺដាក់ទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​លឿន​ដួល​តែ​ម្នាក់​ឯង បណ្តាល​ឱ្យ​រង​របួសស្រាល ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​លើក​ម៉ូតូ​ឲ្យ​ជិះ​បន្តដំណើរ​ទៅ​មុខ​ទៀត បែរជា​មិន​អរគុណ​ ហើយ​ជិះ​ម៉ូតូ​រោទិ៍​សំឡេងឌឺ ​ថែម​ទាំង​ជិះ​បង្ហោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាកឡិចស៊ីស​​មួយ​គ្រឿង​ដែល​ឈប់​រង់​ចាំ​ភ្លើងស្តុប ​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​។ ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣…

​រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​លឿន​ដួល​តែ​ម្នាក់​ឯង បណ្តាល​ឱ្យ​រង​របួសស្រាល ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​លើក​ម៉ូតូ​ឲ្យ​ជិះ​បន្តដំណើរ​ទៅ​មុខ​ទៀត បែរជា​មិន​អរគុណ​ ហើយ​ជិះ​ម៉ូតូ​រោទិ៍​សំឡេងឌឺ ​ថែម​ទាំង​ជិះ​បង្ហោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាកឡិចស៊ីស​​មួយ​គ្រឿង​ដែល​ឈប់​រង់​ចាំ​ភ្លើងស្តុប ​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវជន​ខាងលើ​នេះ​មានឈ្មោះ បញ្ញា អាយុ​23​ឆ្នាំ មុខរបរ​កូនជាង​កាត់​កញ្ចក់ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយហ្សុ៊យគីនិក ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 1DE-2988 និង​បាន​​និយាយ​​ថា ​រូប​គាត់​ហូប​ស្រា​បៀរ​អស់៦​កំប៉ុង ។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​ ពួក​គាត់​ឃើញ​យុវជន​​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​ក្នុងទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ដួល​តែ​ម្នាក់ឯង ​បណ្តាល​ឱ្យ​រង​របួសស្រាល ។

តាមប្រភព​ដដែល​បានបន្ត​ថា បន្ទាប់ពីឃើញ​​យ៉ាង​ដូច្នោះ ​ពួកគាត់​​នាំ​គ្នា​ជួយ​លើក​ម៉ូតូ​យុវជន​ខាងលើ​អោយ​បន្តដំណើរ​ទៅ​មុខ​បន្ត​ទៀត តែបែរ​ជា​​យុវជនរូប​​នោះ​មិន​បាន​អរគុណ​ពួក​គាត់ឡើយ ​ថែម​ទាំង​ជិះ​ម៉ូតូ​រោទិ៍សំឡេងឌឺដាក់​ពួក​គាត់​​ទៀត នៅ​មិន​អស់ចិត្ត​ទេ​ យុវជន​រូបនោះ​បាន​ជិះ​ម៉ូតូ​​បង្ហោះ​ឌឺ​ដាក់​ពួក​គាត់​ទៀត​ ហើយ​ក៏​ជ្រុល​ទៅ​បុក​ រថយន្តម៉ាក​​ឡិចស៊ីស NXT200​ មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា តែ​កំពុង​តែ​ឈប់​រង់ចាំ​ភ្លើងស្តុប​ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត ចំណែក​ម៉ូតូ​បង្ក​​បាន​ដួល​រង​ការ​ខូចខាត​រីឯ​អ្នកបើកបរ​​បាន​រង​របួស​រលាត់​ដៃជើង ។

​ក្រោយ​ពេល​​កើតហេតុ​ ដំបូង​ម្ចាស់​រថយន្ត​បាន​ទាមទារ​សំណង​ពី​យុវជន​ខាងលើ​អោយ​ជួសជុល​រថយន្ត​សង​គាត់​ឡើង​វិញដែរ​ តែ​ដោយសារ​យុវជន​រូប​នោះ​ស្រវឹង និង​មិន​មាន​ប្រាក់​ជាប់​នឹង​ខ្លួន​ផង​នោះ ទើប​​ម្ចាស់​រថយន្ត​ក៏​មិន​ចង់​វែង​ឆ្ងាយ ក៏​ព្រមយក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង និង ប្រគល់អ្នក​បើក​ម៉ូតូ​ទៅ​អោយ​សមត្ថកិច្ច​អប់រំ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ