ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួស​សងគុណ​ឪពុក​ម្ដាយ​១​រយៈ​ខ្លី តារា​ល្បី​ដ៏​សង្ហា​របស់​មី​យ៉ា​ន់​ម៉ា សឹក​វិញ​ហើយ

3 ឆ្នាំ មុន

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ លោក Paing Takhon ដែល​មានឈ្មោះ​ក្រៅ​ហៅ​ថា «​ប៉ៃ​» ជាតា​រា​ម៉ូ​ដែល​បង្ហាញ​ម៉ូត និង​ជា​តារា​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​អ្នកគាំទ្រ​របស់​លោក​មាន​ជា​ច្រើន​ប្រទេស…

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ លោក Paing Takhon ដែល​មានឈ្មោះ​ក្រៅ​ហៅ​ថា «​ប៉ៃ​» ជាតា​រា​ម៉ូ​ដែល​បង្ហាញ​ម៉ូត និង​ជា​តារា​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​អ្នកគាំទ្រ​របស់​លោក​មាន​ជា​ច្រើន​ប្រទេស ជា​ពិសេស​សុភាព​នារី​ៗ​ច្បាប់​ជា​ដឹង​ហើយ​ថា លោក​កោរសក់ គ្រង​ស្បង​ជីវរ បួស​ជា​ព្រះសង្ឃ ដើម្បី​សងគុណ​ឪពុក​ម្ដាយ ឲ្យ​ជះ​ថ្លា​ក្នុង​ចិត្ត និង​ស្ងប់​អារម្មណ៍ អស់​រយៈពេល​១០​ថ្ងៃ​មក​ហើយ ។

កាលពី​ថ្ងៃ​ទី​១២ និង​១៣ មក​រា ២០២១​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​របស់​តារា​ម៉ូ​ដែល​ប្រុស រូប​សង្ហា Paing Takhon បាន​បង្ហោះ​រូបភាព​០១​សន្លឹក​ៗ បង្ហាញ​ថា លោក​ស្លៀក​សម្លៀក​បំពាក់​ជា​គ្រហស្ថ​ធម្មតា​វិញ​ហើយ និយាយ​អោយ​ចំ​នោះ​គឺ​លោក​សឹក​ហើយ លាចាក​សិក្ខាបទ​រួចរាល់ ផង​ដែរ ។

អ​ន្ទិ​ត Paing Takhon បាន​សឹក​វិញ​ត្រឡប់​ចូល​សិល្បៈ​ជា​ថ្មី​វិញ ធ្វើ​អោយ​បងប្អូន​អ្នកគាំទ្រ​រីករាយ​មិន​តិច​ទេ ជា​ពិសេស​មិត្ត​នារី​ៗ នៅ​តំបន់​អាស៊ាន​តែ​ម្តង ជា​ធម្មតា​ដែល​កន្លង​មក Paing Takhon តែងតែ​បង្ហាញខ្លួន​ជាមួយនឹង​រូបថត​ដោះ​អាវ​បញ្ចេញ​សាច់ដុំ​កង់​ៗ (​ហៅ​ថា​សិច​ផេ​ក​) បង្អួត​ស្នាម​សាក់​យ៉ាង​ទាក់ទាញ ធ្វើ​ឲ្យ​សុភាព​នារី​ជា​ច្រើន​លង់​ស្នេហ៍​ជាប់ចិត្ត ទោះបី​កំឡុង​ពេល​ព្រះសង្ឃ Paing Takhon ស្ថិត​នៅ​ជា​បុព្វ​ជិត​ក្តី ក៏​អ្នកគាំទ្រ​ទាំងអស់​នាំ​គ្នា​ចែកចាយ​រូប​លោក ត​ៗ​គ្នា ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម ដោយ​លើក​ឡើង​ក្នុង​ន័យ​ស្រ​ដៀង​ៗ​គ្នា​ថា ទោះបីជា​លោក​បង Paing Takhon បួស​ធ្វើ​ជា​ព្រះសង្ឃ ក៏​ដោយ ក៏​នៅ​តែ​សង្ហា​ខ្លាំង​ដដែល ។

ដោយឡែក​សម្រាប់​អ្នកគាំទ្រ​នៅ​ស្រុក​ខ្មែរ​វិញ ក៏​បាន​លើកឡើងតាមរយៈខមមិន​ដែរ​ថា «​វា​មិន​ចម្លែក​ទេ ដែល​នាង ទាវ លង់​ស្នេហ៍​នេន ទុំ នោះ​» ។ និង​ខ្លះ​ទៀត​ថា «​រូប​ប៉ុន្មាន​សន្លឹក​នេះ (​សង្ឃ​) ធ្វើ​អោយ​ស្រី​ៗ​ធ្លាក់​នរក​ច្រើន​ណាស់​» ។

គួរ​ជម្រាប​ខ្លី​ថា លោក Paing Takhon អាយុ​២៤​ឆ្នាំ មាន​កម្ពស់ ១,៧៨​ម៉ែត្រ ជាតា​រា​ម៉ូ​ដែល និង​ជា​តារា​សម្តែង​ជនជាតិ​ភូមា ។ លោក​បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​នៅ​ឆ្នាំ​២០១៤ បន្ទាប់​មក បាន​ចូល​សម្តែង ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៧ ហើយ​ចាប់តាំងពី​ពេល​នោះ​មក លោក​បាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត Bad Boy 2, Midnight Traveller និង Thaman Kyar ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ