ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយខ្លាំងជាប់ខ្នោះ! គ្រាន់​មើល​មុខ​សោះ​ព្រួត​វាយ​​​​គេទ្រម​​ខ្លួន​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ជន​អន្ធពាល​ចំនួន​០៣​នាក់ ក្នុង​ចំណោម​បក្សពួក​០៥​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចុះ​ទៅ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៣ មក​រា ខណៈ​ពួក​គេ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ​៖ ក្រុម​ជន​អន្ធពាល​ចំនួន​០៣​នាក់ ក្នុង​ចំណោម​បក្សពួក​០៥​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចុះ​ទៅ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៣
មក​រា ខណៈ​ពួក​គេ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ក្រោយ​ពី​ពួក​គេ​បាន​ព្រួត​គ្នា​វាយដំ​ទៅ​លើ​បុរស​ម្នាក់ ព្រោះតែ​ហ៊ាន​មើល​មុខ​ពួក​គេ ​(​ពួក​ជនពាល​)​។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជន​ទាំង​០៣​នាក់​ ដែល​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន ១​-ឈ្មោះ ហ៊ា​ង គឹ​មហា​ង ហៅ
ជ្រុ​យ អាយុ​២៤​ឆ្នាំ ២​-ឈ្មោះ ចាយ ដូ អាយុ​២១​ឆ្នាំ ទាំង​០២​នាក់​នេះ​នៅ​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ និង​៣-​ឈ្មោះ ឆាំ សំបូរ ហៅ ទី​ន អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល​ ។

លោក​បាន​ប្រាប់​ថា ជន​ទាំង​០៣​នាក់​នេះ ​និង​បក្ស​០២​នាក់ ដែល​មាន​មេខ្លោង​ឈ្មោះ ប៉ូ​ឡា បាន​ព្រួត​គ្នា​វាយ និង ប្រើ​កាំបិត​កាប់​ទៅ​លើ​បុរស​ម្នាក់​ឈ្មោះ ឡុ​ង ញើ​ង អាយុ​៤២​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា នៅ​ក្នុង​ស្ថានីយ​រថភ្លើង ក្នុង​ក្រុង​បាត់ដំបង ដោយ​គ្រាន់តែ​ជន​រង​គ្រោះ​«​មើល​មុខ​»​ពួក​ខ្លួន (​ពួក​ជនពាល​)​។ ក្រុម​នេះ​បាន​ប្រើ​កាំបិត​ច្នៃ និង​ផ្លែ​រណារ វាយ​ផង កាប់​ផង​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​។

ក្រុម​នេះ ​ត្រូវ​លោកស្នងការ​ខេត្តបញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​០៣ ខណៈ​ពួក​គេ​កំពុង​សម្ងំ​នៅ​ក្នុង​បន្ទប់​ជួល​។ បើ​តាម​ចម្លើយ​ជន​​រង​គ្រោះ​ដែល​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​ធ្លាប់​មាន​គំនុំ​អ្វី​ជាមួយ​ក្រុម​ជន​ពាល​ទាំងនោះ​ទេ ​។ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ គាត់​បានឃើញ​ក្រុម​នោះ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ស្ថានីយ​រថយន្ត ហើយ​គាត់​បាន​មើលទៅ​ក្រុម​នោះ ស្រាប់តែ​ត្រូវ​ពួក​វា​សួរនាំ ហើយ​ស្ទុះ​មក​កាប់ និងវាយដំ​លើ​គាត់​យ៉ាង​ចាស់ដៃ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ក្រុម​ជនពាល​នេះ​ដែរ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ក្រុម​ជន​អន្ធពាល​ដែល​គេ​ស្គាល់​មេខ្លោង​ឈ្មោះ ប៉ូ​ឡា នេះ តែង​បង្ហាញមុខ​នៅ​ក្នុង​ស្ថានីយ​រថយន្ត​ភ្លើង​ជា​ប្រចាំ​។ ព្រោះ​ក្រុម​នេះ​ជា​មុខសញ្ញា​មិនល្អ ដែល​តែង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​ទាំង​យប់ ទាំង​ថ្ងៃ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​នេះ​តែង​បង្ក​ហឹ​ង្សា និង ប្រព្រឹត្ត​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង​នៅ​ទីនោះ ហើយ​ជន​ខ្លះ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ផង​ដែរ តែ​ពួក​គេ​មិន​រាងចាល​ឡើយ​។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​និយាយ​ដែរ​ថា ក្រុម​ជនពាល​ដែល​មានឈ្មោះ ប៉ូ​ឡា ជា​មេខ្លោង​នេះ គឺជា​ក្រុម​ដែល​កម្លាំង​ជំនាញ​បាន​កំណត់​ជា​មុខសញ្ញា​មិនល្អ​។ កន្លង​ទៅ​ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​បទល្មើស​នៅ​ក្នុង​ក្រុង​បាត់ដំបង ជា​បន្តបន្ទាប់ ហើយ​ជន​ខ្លះ​ក៏​ធ្លាប់​ជាប់គុក​ដែរ​។ លោក​គឹ​ម​សុង បាន​ស្រង់​ចម្លើយ​ក្រុម​ជន​ដៃដល់​នេះ​ថា មូលហេតុ​ដែល​ពួក​ខ្លួន​ព្រូត​វាយ និង កាប់​ជន​រង​គ្រោះ ព្រោះតែ​ខឹង​នឹង​ជន​រង​គ្រោះ​ហ៊ាន​«​សំឡឹងមុខ​ពួក​ខ្លួន​»​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​របស់​លោក កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​០៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ តែ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​បន្ត​នីតិវិធី តាម​ចាប់ខ្លួន​បក្សពួក​០២​នាក់​ដែល​កំពុង​គេចខ្លួន​ ៕​

អត្ថបទសរសេរ ដោយ