ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Pochettino ស្គាល់​ជាតិ​ឈ្នះ​ពាន​លើក​ដំបូង​ក្នុងអាជីព

3 ឆ្នាំ មុន

បារាំង ៖ នៅទីបំផុត! លោក Mauricio Pochettino បាន​ស្គាល់ជាតិ​ឈ្នះ​ពាន​ជា​លើក​ដំបូង​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​ខ្លួន បន្ទាប់​ពី​នាំ​ក្រុម Paris St-Germain…

បារាំង ៖ នៅទីបំផុត! លោក Mauricio Pochettino បាន​ស្គាល់ជាតិ​ឈ្នះ​ពាន​ជា​លើក​ដំបូង​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​ខ្លួន បន្ទាប់​ពី​នាំ​ក្រុម Paris St-Germain យកឈ្នះ​លើ​ក្រុម Marseille ក្នុង​លទ្ធផល ២-១ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់ French Super Cup កាលពី​យប់​ម្សិលមិញ​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Mauro Icardi រួម​និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ដែល​ទើប​ជា​ពីរ​បួស​នោះ រកបាន​ម្នាក់​១​គ្រាប់​ជួយ PSG ទទួល​ជ័យជម្នះ​ក្នុង​ជំនួប​មួយ​នេះ​។ ខណៈ​១​គ្រាប់​របស់ Marseille ធ្វើ​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Dmitri Payet​។

នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​បំផុត​សម្រាប់​លោក Mauricio Pochettino ដែល​ទើបតែ​មក​កាន់​ក្រុម PSG បាន​១២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​ជា​ការ​ឈ្នះ​ពាន​លើក​ដំបូង​ក្នុង​អាជីព​ជា​គ្រូបង្វឹក​ចាប់​តាំង​ឆ្នាំ ២០០៩ មក ដោយ​លោក​ធ្លាប់​ដឹកនាំ​ក្រុម Espanyol, Southampton និង Tottenham Hotspur មុន​ពេល​មក​ដឹកនាំ​ក្រុម​អ្នកមាន​បារាំង​កាលពី​ថ្ងៃ​ទី ២ មក​រា កន្លង​ទៅ​៕

https://www.youtube.com/watch?v=NJp5XVcFRqU