ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង ៥លានដុល្លារ ប្រមូលពីសួយ​សារលើរ៉ែ និងថាមពល ក្នុងខេត្ត​កំពត

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ របាយការណ៍របស់លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានបង្ហាញ ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១១…

ខេត្តកំពត៖ របាយការណ៍របស់លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានបង្ហាញ ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ​នៅសាលប្រជុំសាលាខេត្តកំពត​ថា ការគ្រប់គ្រងលើអាជីវកម្មរ៉ែ និងថាមពល គ្រប់ប្រភេទ ក្នុងឆ្នាំ២០២០ ​គឺប្រមូល​បានប្រាក់ចំណូលជាង ៥លានដុល្លារ ស្មើនឹង ៩៧ភាគរយនៃផែនការ។

លោក សោម វិចិត្រ បានអោយដឹងថា ប្រាក់ចំណូល ដែលបានមកពីសួយសារលើរ៉ែ និងថាមពលនោះ គឺខាងក្រសួង ជាអ្នកចេញអាជ្ញាបណ្ណ។

ចំណែក លោក ជាវ តាយ អភិបាលខេត្តកំពត ​ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១១ ខែមករា បានជំរុញ​អោយមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធសហការគ្នា អោយបានល្អ និងគ្រប់គ្រង​អោយបានច្បាស់លាស់ លើអាជីវកម្មរ៉ែគ្រប់ប្រភេទ ដើម្បីប្រមូលថវិកា​ទាំងនោះ មកអោយរដ្ឋ និងសម្រាប់យកមកអភិវឌ្ឍន៍ ក្នុងខេត្តរបស់យើង អោយកាន់តែរីកចំរើនថែមទៀត៕ ដោយ៖ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ