ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផលិត​មនុស្ស​យន្ត​ជា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុនរំឭក​ដល់​គ្រា​ដែល​ជប៉ុន​ចូល​ឈ្លា​ន​ចិន

8 ឆ្នាំ មុន

មនុស្ស​យន្ត​រូបរាង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ហ្ស៊ិ​ន​ហ្ស៊ូ អា​បេ បាន​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​នៅ​ពិធី​តាំង​ពិ​ព​រ័​ណ៍​មនុស្ស​យន្ត​ចិន​អន្តរជាតិ (CIROS) ។

ក្នុង​កាយវិការ​សូមទោស​ដោយ​ឱនក្បាល​

មនុស្ស​យន្ត​រូបរាង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន  លោក​ហ្ស៊ិ​ន​ហ្ស៊ូ អា​បេ បាន​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​នៅ​ពិធី​តាំង​ពិ​ព​រ័​ណ៍​មនុស្ស​យន្ត​ចិន​អន្តរជាតិ (CIROS) ។

ក្នុង​កាយវិការ​សូមទោស​ដោយ​ឱនក្បាល​ចុះ​ក្រោម​ច្រើន​លើក​ច្រើន​សា មនុស្ស​យន្ត​នោះ​ត្រូវ​អ្នក​ទស្សនា​ចាប់អារម្មណ៍​ខ្លាំង ហើយ​ពួក​គេ​នាំ​គ្នា​ថតរូប​ជាមួយ​មនុស្ស​យន្ត​នោះ ។ មនុស្ស​យន្ត​រូបរាង​ជា​លោក​ហ្ស៊ិ​ន​ហ្ស៊ូ អា​បេ នោះ​ត្រូវ​គេ​ដាក់​ស្ថិត​នៅ​ដាច់​តែឯង ។ តាម​គេហទំព័រ Sina News​ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ផលិត​មនុស្ស​យន្ត​ជា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​នោះ គឺ​ដើម្បី​រំឭក​ដល់​ប្រទេស​ជប៉ុន​ដែល​ឈ្លានពាន​ប្រទេស​ចិន​កាលពី​សង្គ្រាមលោក​លើក​ទី ២ ៕