ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់ផ្លូវកៅស៊ូ ១ខ្សែ ក្នុងស្រុក​ព្រៃឈរ និងចំការលើ ជាចំណង​ដៃ មុនចូលឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ពី​អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រោមការយកចិត្តទុកដាក់​ពី​លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត បានប្រែក្លាយ​ផ្លូវដីក្រាលគ្រួស​ក្រហម នៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ជាផ្លូវកៅស៊ូ។…

ខេត្តកំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ពី​អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រោមការយកចិត្តទុកដាក់​ពី​លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត បានប្រែក្លាយ​ផ្លូវដីក្រាលគ្រួស​ក្រហម នៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ជាផ្លូវកៅស៊ូ។ ផ្លូវ ដែល​មានប្រវែងជិត ៤០​ គីឡូម៉ែត្រ ដើម្បីជួយសម្រួល​ដល់ការលំបាករបស់​ប្រជាពលរដ្ឋ នៅមូលដ្ឋាន​​នេះ គឺជាកាដូ សម្រាប់ដល់ជូនពលរដ្ឋ មុនឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ​។

អភិបាលខេត្ត លោក អ៊ុន ចាន់ដា រួមនឹងសហការី បានអញ្ជើញចុះត្រួតពិនិត្យផ្លូវ​ក្រាលកៅស៊ូ នាព្រឹកថ្ងៃទី១២ ខមករា ឆ្នាំ២០២១។

ផ្លូវមួយខ្សែនោះ កាត់តាមឃុំចំនួន៣ គឺឃុំក្រូច ឃុំគរ ឃុំថ្មពូននៃស្រុកព្រៃឈរ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវដីក្រាលក្រួសក្រហម នាពេលកន្លងទៅ។ រហូតមកដល់ពេលនេះ បានប្រែក្លាយទៅជាផ្លូវកៅស៊ូ មានប្រវែង១៤ គីឡូម៉ែត្រ និងផ្លូវមួយខ្សែទៀត តភ្ជាប់ពីថ្មពូន ទៅឃុំតាអុង ស្រុកចំការលើ ប្រវែងសរុប ២៥គីឡូម៉ែត្រ។

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បន្តថា ផ្លូវដែល​អភិបាលខេត្ត​អញ្ជើញចុះពិនិត្យនេះ តាមគម្រោងផែនការ នឹងស្ថាបនារួចរាល់ មុនឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ​ខាងមុខ។ ផ្លូវនេះ ជាសរសៃឈាមដ៏សំខាន់ ងាយស្រួល​ដល់ប្រជាកសិករ នៅមូលដ្ឋានដឹកកសិផលពីកន្លែងមួយទៅកន្លែងមួយ ឬមកកាន់ទីផ្សារដោយឆាប់រហ័ស។

គួររំលឹកថា នាពេលកន្លងទៅ លោក អ៊ុន ចាន់ដា អភិបាលខេត្ត ពេលអញ្ជើញ​ចុះពិនិត្យរមណីយដ្ឋានក្បាលទឹក នៅរមណីយដ្ឋានទឹកឆា ក្នុងស្រុកព្រៃឈរ ដោយសារផ្លូវដីហុយ ដែលបង្កលំបាកដល់ប្រជាពលរដ្ឋ ដែលទៅកម្សាន្តលេង ក៏បានប្រែក្លាយផ្លូវដី ទៅជាផ្លូវកៅស៊ូ។ នេះបង្ហាញឱ្យឃើញថា អាជ្ញាធរខេត្ត ​យកចិត្តទុកដាក់ខ្ពស់ ចំពោះការលំបាករបស់ពលរដ្ឋ។ បន្ទាប់មក អភិបាល​ខេត្ត បានបន្តបេសកកម្មចុះពិនិត្យផ្លូវ នៅស្រុកស្ទឹងត្រង់ បន្តទៀត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ