ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សព​ក្រីក្រ​ទទួល​បាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០២១ លោក ស៊ី​ន ចាន់​ថុ​ល ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទ…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០២១ លោក ស៊ី​ន ចាន់​ថុ​ល ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទ ក្រហម​កម្ពុជា ស្រុក​ពួក និង​ព្រះ​តេជគុណ ម៉ក់ ប៉ឹង អនុប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​ពួក ព្រមទាំង​សហការី បាន​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​សព​ឈ្មោះ ហូ​យ ឆែម ភេទ​ស្រី អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ស្លាប់​ដោយសារ​ជំងឺរបេង​សួត ហើយ​គ្រួសារ​នេះ​មាន​ជីវភាព​លំបាក​ខ្លាំង ដោយ​បន្សល់​ទុក​កូន​ចំនួន​៤​នាក់ កូនពៅ​អាយុ​ទើបតែ ១​ឆ្នាំ​កន្លះ​គួរ​ឱ្យ​អាសូរ​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​ពួក បាន​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ និង​មិន​ទុក​អ្នក​ណា​ចោល នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​។

ជាមួយ​គ្នាន​នេះ​លោក​ប្រធាន​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព ដែល​បាន​បាត់បង់​ម្តាយ ប្រពន្ធ ជាទី​ស្រឡាញ់ និង​សូម​បួងសួង​សូម​វិញ្ញាណក្ខន្ធ​នៃ​សព​បាន​ទៅ​កាន់​សុគតិភព និង​លោក​បាន​ផ្តាំផ្ញើ​សូម​ឱ្យ​បងប្អូន​ថែរក្សា សុខភាព ត្រូវ​មាន​អនាម័យ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ចូលរួម​ការពារ ទប់ស្កាត់​មេរោគ កូ​វី​ដ​-១៩​។

ក្នុង​នោះ​លោក​អភិបាលស្រុក​ពួក និង​ចៅអធិការ​វត្ត បាន​យក​អំណោយ​មនុស្ស ធម៌​ដែល​ផ្តល់​ជូន​ក្រុម​គ្រួសារ​សព​ក្រីក្រ និង​មនុស្ស​សប្បុរ​ជន​មួយ​ចំនួន​មាន​៖ អង្ករ ៣០​គ​ក្រ​.​ឃី​ត​១.​កន្ទេល​១. មី​១​កេស​.​ត្រីខ​១​យួរ និង​ថវិកា ១​សែន​រៀល នា​ពេល​នោះ​សប្បុរសជន​បាន​ឧបត្ថម្ភ​៖ -​ព្រះ​តេជគុណ ម៉ក់ ប៉ឹង អនុប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទ ក្រហម​កម្ពុជា ស្រុក​ពួក សម្ភារ​ផ្ទះបាយ​១​ឈុត និង​ថវិកា ១​សែន​រៀល​។

ព្រះ​តេជគុណ ណុ​ប ឡ​ន ព្រះ​ចៅអធិការ​វត្ត​ខេមរា​សាមគ្គី​មុនី​រង្សី (​ហៅ​វត្ត​ធម្ម​យុទ្ធ ) អង្ករ ២៥​គ​ក្រ និង​ថវិកា ១​សែន​រៀល​-​លោកស្រី រស់ ចិន្តា និង​ស្វាមី ភាស៊ី​ផ្សារ​ពួក ខោអាវ​ក្មេង​៦​កំ​ប្លេ ថវិកា ២​សែន​រៀល -​លោកស្រី វ៉ា​ញ ចាន់​ថង និង​ស្វាមី ព្រមទាំង​បុត្រ ថវិកា ៥០​ដុល្លារ -​លោកស្រី សុខ សាន្ត និង​ស្វាមី ខោអាវ​ក្មេង​៦​កំ​ប្លេ និង​ថវិកា ១​សែន​៩​ម៉ឺន​រៀល -​លោកស្រី សុខ ជីវី និង​ស្វាមី ថវិកា​១​សែន​រៀល -​លោក រេ​ន វ៉ូ​ច និង​ភរិយា ម្ចាស់​គ្រឿងចក្រ ថវិកា​១​សែន​រៀល -​ឧបាសិកា លឹ​ម សុខុម ថវិកា ១​សែន​៣​ម៉ឺន​រៀល -​លោកស្រី អាំង គឺ និង​ស្វាមី ព្រមទាំង​បុត្រ ថវិកា ៥​ម៉ឺន​រៀល​។ -​រដ្ឋបាល​ឃុំ​ដូន​កែវ ថវិកា ៥​ម៉ឺន​រៀល -​លោក សៅ អន ថវិកា ២​ម៉ឺន​រៀល -​លោកស្រី អឹ​ម ដា​នី សា​រ៉ុ​ង​២ គ្រឿងទេស​ផ្ទះបាយ ១​ឈុត ថ្នាំពេទ្យ​មួយ​ចំនួន និង​ស្ករ​គ្រាប់​៦​ថង​។​-​អង្គការ អូ​អាយ​អឹ​ម (OIM) ឃី​ត​២​កញ្ចប់ មាន​មុង​២, កន្ទេល​២, ខ្នើយ​២ ផួយ​២ ខោអាវ​២​កំ​ប្លេ សាប៊ូ​ថ្នាំដុសធ្មេញ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ