ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ូ​វ ម៉ា​និ​ត ប្តឹង​នគរបាល​តាម​ចាប់​បុរស​ម្នាក់ ប្រឌិត​ថា​ម្តាយ​អភិបាល​ខណ្ឌ​សែន​សុខ​ស្លា.ប់ ដើម្បី​រៃ​អង្គាសប្រាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក អោយ​ដឹង​ថា «​ខ្ញុំបាទ ម៉ូ​វ…

រាជធានី​ភ្នំពេញ ៖ លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក អោយ​ដឹង​ថា «​ខ្ញុំបាទ ម៉ូ​វ ម៉ា​និ​ត សូម​ធ្វើការ​បញ្ជាក់​ជូន​សាធារណជន មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ មាន​ជន​ឆបោក​បាន​ប្រឌិត​ព័ត៌មាន​ថា ម្តាយ​របស់ខ្ញុំ បាន​ទទួលមរណភាព ហើយ​ដើរ​តាម​បណ្តា​ទីតាំង​អាជីវកម្ម​នានា ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​សុំ​ថវិកា​ចូល​បុណ្យ​» ។

លោក ម៉ូ​វ ម៉ា​និ​ត បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ មក​រា ២០២១​នេះ​ថា «​ខ្ញុំ​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ជន ដែល​បាន​ប្រឌិត​ព័ត៌មាន​នេះ ក្នុង​ន័យ​បោកប្រាស់​ថវិកា​ពី​សាធារណជន ។ ជាមួយ​គ្នា​នេះ ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាប់ខ្លួន​ជន​ឆបោក​នេះ មក​ទទួលទោស​អោយ​ខាន​តែ​បាន ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប និង​កុំ​ចាញ់បោក​បុគ្គល​ខាងលើ​នេះ​» ។

លោក ម៉ូ​វ ម៉ា​និ​ត ប្រកាស​បែប​នេះ បន្ទាប់​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Vannyroth Kheang បាន​សរសេរ​និង​អម​ដោយ​រូបភាព អោយ​ដឹង​ថា មាន​បុរស​ម្នាក់​ដើរ ប្រាប់​បុណ្យ​ថា​ម្តាយ​លោក​ចៅហ្វាយខណ្ឌ​សែន​សុខ​ស្លាប់ ធ្វើបុណ្យ​នៅ​ខេត្ត​ត្បួ​ង​ឃ្មុំ ហើយ​គាត់​មក​ប្រាប់​បុណ្យ នៅ​ក្រុមហ៊ុន​របស់​ឈ្មោះ Vannyroth Kheang ថែម​ទាំង​ទារ​លុយ​ចូល​បុណ្យ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ