ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បត់​មិន​ប្រុង​ប្រយ័ត្ន ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​២​គ្រឿង​បើកបរ​ធ្វើ​ដំណើរ​ដោយ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ភាគី​ម្ខាង​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​១២ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​២​គ្រឿង​បើកបរ​ធ្វើ​ដំណើរ​ដោយ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ភាគី​ម្ខាង​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​១២ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ម៉ូតូ​ទាំង​២​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ណុ​ប ស្រស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក​IBR ពាក់​ស្លាក​លេខ ភ្នំពេញ ១-GB ៥៦៦៣ មុខរបរ​ជា​កម្មករ​សំណង់​រស់នៅ​ក្នុងភូមិ​អូរ​គគីរ​កណ្តាល ទៅ​បុក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ សេ​១០០​ពណ៌​ក្រហម​យ៉ាង​ពេញទំហឹង​បើកបរ​ដោយ​ឈ្មោះ អ៊ី សាម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​គោ​យន្ត រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បាក់​ស្មងជើង​ខាងឆ្វេង​។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​បានឱ្យ​ដឹង មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​ម៉ូតូ​សេ​១០០​កូរ៉េ​បត់​ឆ្វេង​មិន​បាន​ប្រុង​ប្រយ័ត្ន​បណ្តាល​គ្រោះថ្នាក់​បាក់​កំភួនជើង​ខាងឆ្វេង ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​កន្លែង​អធិការ​នគ​បាល​ស្រុក​អន្លង់​វែង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ