ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបហាង Net ២៤ម៉ោង បង្កប់​ល្បែង​ស៊ីសងតាមអនឡាញ ២កន្លែង ឃាត់ ១៤នាក់ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស​ល្បែងពាណិជ្ជកម្ម ​សហការនឹងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បាន​បង្ក្រាបល្បែង​ស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញចំនួន ២កន្លែង ​ក្រោមស្លាក អ៊ីនធើណេត ២៤ ម៉ោង។​…

រាជធានីភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស​ល្បែងពាណិជ្ជកម្ម ​សហការនឹងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បាន​បង្ក្រាបល្បែង​ស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញចំនួន ២កន្លែង ​ក្រោមស្លាក អ៊ីនធើណេត ២៤ ម៉ោង។​ ទីតាំងទី ១-ហាងអ៊ីនធើណេត ២៤ម៉ោង យីហោ <<CH 33>> និង​ទី២- ហាងអ៊ីនធើណេត យីហោ<<9MK>> ដោយបានឃាត់​មនុស្សប្រុស​ស្រី ១៤នាក់ (ប្រុស ១២នាក់ ) និង​ដកហូតវត្ថុតាងមួយចំនួន ព្រមទាំងបិទអាជីវកម្មទាំងពីរទីតាំងនោះ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ​ទីតាំងទី១ ​យីហោ <<CH 33>> នៅ​ផ្ទះលេខ ៤៥D ផ្លូវលេខ ៤៨៨ និង​ទីតាំងទី ២-ឈ្មោះ <<9MK >> នៅផ្ទះលេខ ៨៣BEo ផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

​នគរបាល បានប្រាប់​ថា ​ក្នុងពេលបង្ក្រាប​ទីតាំងទី១-នៅ​ហាង អ៊ីនធ្វើណេត ២៤ម៉ោង យីហោ <<CH 33>> ប៉ូលិសបានចាប់ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ប្រុស ១២ ) ដកហូតម៉ូតូចំនួន ៣គ្រឿង កុំព្យូទ័រ ១១គ្រឿង ឆ្នោត JOKER ចាប់រង្វាន់ចំនួន ១ធុង សៀវភៅទូទាត់លុយ ១ក្បាល លុយដុល្លារចំនួន ១០ និង​លុយខ្មែរចំនួន ១៨ ៩ ០០០រៀល។ ចំណែកឯទីតាំងទី២ គឺ​ហាងអ៊ីនធើណេត ២៤ម៉ោង យីហោ <<9MK>> នៅផ្ទះលេខ ៨៣BEo ផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ប៉ូលិសបានឃាត់​នារីម្នាក់ ជាអ្នកមើលការខុសត្រូវ និងដកហូតវត្ថុតាងមួយចំនួន ដូចជា ម៉ាស៊ីនកុំព្យូទ័រ​ ១៨គ្រឿង ទូរស្សន៍ ១គ្រឿង,ម៉ូតូ ១គ្រឿង​ ទូរដែក​១ ទូរស័ព្ទ ៣គ្រឿង ,លុយដុល្លារ ៤ ៧៤១ដុល្លារ ម៉ាស៊ីន DVD ១គ្រឿង ​និងវិញ្ញា​បនបត្រ បើកអាជីវកម្ម ១សន្លឹក។

ក្រោយ​ប្រតិបត្តិការ​ ប៉ូលិសបានបញ្ជូនមនុស្ស និងវត្ថុតាង ទៅកាន់នាយកដ្ឋានប្រឆាំង​បទល្មើស​ល្បែងពាណិជ្ជកម្ម ដើម្បីចាត់ការ​តាមនីតិវិធី​ ហើយក៏បានបិទឃ្លុំបេទីតាំង​ហាងអ៊ិនធឺណេតទាំងពីរទីតាំង​ជាបណ្តោះអាសន្ន៕ ដោយ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ