ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អី​លួច​នឹង​លួច​មិន​រើសមុខ សំខាន់​លួច​ទៅ​លក់​បាន​លុយ​ចាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​លួច​មិន​រើសមុខ​ស្អី​ក៏​លួច​ឲ្យ​តែ​យក​ទៅ​លក់​បាន​លុយ​ចាយ​។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ សៀម សំណាង ភេទ​ប្រុ ស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​១១ ខែមករា ជន​រង​គ្រោះ​ឈ្មោះ តុង ជាវ​ឡេ​ង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល បាន​យក​ម៉ាស៊ីនភ្លើង​ប្រើ​សាំង​ធុន​តូច​មួយ​គ្រឿង ទៅ​បូមទឹក​ស្រះ​ដើម្បី​ស្រោច​ស្រប់​ដំណាំ នៅ​ក្នុង​ចម្ការ​ខាងក្រោយ​ផ្ទះ​។ ខណៈ​ម៉ាស៊ីន​បូម​ដឹក​កំពុង​ដំណើរ​ស្ត្រី​ម្ចាស់​ចម្ការ​បាន​ដើរមក​ផ្ទះ​ដើម្បីរ​កអី​ហូប ចុក​បន្តិចបន្តួច ព្រោះ​ជា​ការ​ហេវ​ហត់ និង​អស់កម្លាំង​រវល់​ធ្វើ​ការងារ តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃបាក់រសៀល​។

ឃើញ​ឱកាសល្អ​យ៉ាង​ដូច្នោះ​ជនសង្ស័យ​បាន ជនសង្ស័យ​បាន​ដើរ​លបចូល​ទៅ​ផ្តាច់​ខ្សែភ្លើង និង​លើក​លី​លួច​យក​ម៉ាស៊ីនភ្លើង​នោះ គេចខ្លួន​ចេញ​បាត់​ទៅ​។ មួយសន្ទុះ​ម្ចាស់​ចម្ការ​បាន​មានការ​សង្ស័យ ព្រោះ​ស្ងាត់​លែង​ឮ​សំឡេង​ម៉ាស៊ីនភ្លើង​ឆេះ ដំបូង​នឹក​ស្មានថា​ម៉ាស៊ីនភ្លើង​អស់​សាំង ដោយ​មិន​អស់ចិត្ត​គាត់​ក៏​បាន​ដើរទៅ​មើល​ស្រាប់តែ​បាត់​ម៉ាស៊ីនភ្លើង​ដែល​ដាក់​បូមទឹក​នៅ​ស្រះ ភ្លាម​នោះ​គាត់​ជា​ម្ចាស់​បាន​ដើរ​រក​មើល​ដែរ តែ​រក​មិនឃើញ​ទើ​ម​មានការ​សង្ស័យ​ចោរលួច​ប្រាកដជា​ចោរលួច ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​រឿង​នេះ និង​ឲ្យ​ជួយ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ចោរលួច​ម៉ាស៊ីនបូមទឹក​នោះ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប ស្រុង​ស្អាង ខេត្តកណ្តាល បើក​ការ​ស៊ើបអង្កេត​ឈាន​ទៅ​ដល់កំណត់​មុខសញ្ញា រំលង​បាន​១​ថ្ងៃ​ក្រោយមក​ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង​មក​វិញ​មាន ៖ ១.​ម៉ាស៊ីនបូមទឹក​១ គ្រឿង ប្រភេទ​ប្រើ​សាំង​, ២.​កាំបិត​ផ្គាក់​១ ផ្លែ​ដែក ដង​ឈើ មាន​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​,៣.​ដង្កាប់​១ ធ្វើ​អំពី​ដែក​ដង​ជ័រ ពណ៌​ក្រហម​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ាស៊ីនបូមទឹក​នោះ​ប្រាកដ​មែន ហើយ​លួច​ក្នុង​គោលបំណង​យក​ទៅ​លក់ ដើម្បី​បាន​ប្រាក់​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បាន​សារភាព​ទៀត​ថា កន្លង​មក​រូបគេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដូច​ជា​លួច​ម៉ូតូ លួច​ម៉ាស៊ីនបូមទឹក លួច​ម៉ាស៊ីន​បាញ់ថ្នាំ លួច​អា​គុយ លួច​កាប់​ចេក លួច​បេះ​ផ្លែស្វាយ និយាយ​រួម​ទៅ​លួច​មិន​រើសមុខ ឃើញ​អី​លួច​នឹង​ឲ្យ​តែ​លួច​ទៅ​លក់​បាន​លុយ​។ បន្ទាប់​ពី​សាកសួរ​យក​ចម្លើយ​គ្រប់​ជ្រុងជ្រោយ​ហើយ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប បាន​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ